ក្រសួងសុខាភិបាល ផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ដោយសារពុំមានច្បាប់អនុញ្ញាតពីក្រសួង
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា និងតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានចុះផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី ស្ថិតនៅផ្ទះលេខ៣៥០ ផ្លូវលេខ១៩៨៦…
លោក នេត្រ ភក្ត្រា ដឹកនាំសមាជិកសមាជិកជិត ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះនៅថ្ងៃបើកយុទ្ធនាការ
ខេត្តក្រចេះ៖ លោក នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះដឹកនាំសមាជិកសមាជិកជិត ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះនៅថ្ងៃបើកយុទ្ធនាការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ យុទ្ធនាការដែលមានការជួបជុំនិងការដង្ហែក្បួននៅក្នុងក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះ។ គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះដែលតាមរបាយការណ៍របស់ លោក…
សម្តេច ម៉ែន សំអន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលបានរៀបចំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង…
គណបក្សប្រជាជនកម្ពុជា គោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី…
ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ÷នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។…
កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែក្រោយ នឹងដើរតួនាទីយ៉ាងសំខាន់ជាច្រើន
ខេត្តកំពត ៖ បើតាម អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមន៍ឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ៖ កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែក្រោយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ រោងចក្រវាយនភណ្ឌ រោងចក្រស្បែកជើង និង ផលិតផលកសិកម្មកម្ពុជា។ លោកបន្តថា…
លោក ឃិត ឈឿន ចាត់ទុក ប្រព័ន្ធធារាសាស្រ្ត គឺជាកត្តាសំខាន់
ភ្នំពេញ ៖ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ បានបញ្ចេញមតិខ្លះៗ ពាក់ព័ន្ធ អំពីការធ្វើប្រព័ន្ធធារាសាស្រ្ត នៅពេលដែលមានដី ត្រូវរៀចំដីនោះបែបណា។ លោកបានថ្លែងថា ៖ “ដីស្រែរាប់ម៉ឺនសែនហិកតា ត្រូវការ ការអភិវឌ្ឍន៍ នៅទីនេះអាចធ្វើស្រែ អាចចិញ្ចឹមត្រី ចិញ្ចឹមសត្វ…
ខួបអនុស្សាវរីយ៍នគរបាលជាតិ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងកត់សម្គាល់អំពីការប្រែប្រួលរបៀបរបបធ្វើការ ព្រមទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី!
ភ្នំពេញ÷អបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤! ក្នុងពិធីដែលប្រារព្ធឡើងយ៉ាងមហោឡារិក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី…
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលសម្រេច មាត្រា ១..ផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ អត្តលេខ ៥៩៥៥៧ ពីអនុប្រធានអង្គភាព អន្តរាគមន៍ ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ…
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ជួបពិភាក្សាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា
ភ្នំពេញ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម…
លោក ឃិត ឈឿន ! ខ្ញុំពិបាកស្ទើរលុតជង្គង់ហើយ តែខ្ញុំនៅមិនបោះបង់ការជួយដល់មនុស្សជាច្រើន
ភ្នំពេញ ៖ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើសម្បត្តិ បានពោលថា ៖ “ខ្ញុំពិបាកស្ទើលុតជង្គង់ហើយ តែខ្ញុំនៅមិនបោះបង់ការជួយដល់មនុស្សជាច្រើន។ ការជួយរបស់ខ្ញុំគឺបង្កើតការងារ។ គ្រប់ទីកន្លែងដែលខ្ញុំទៅ គ្រប់ការងារដែលខ្ញុំគិតនឹងធ្វើ គឺដើម្បីស្វែងរកចំណុចដែលបង្កើតការងារជូនបងប្អូន កូនចៅខ្ញុំ”។ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន…
លោក ពុយ គា ៖ បញ្ជាក់ពីរយៈពេលពីរថ្ងៃនៅក្នុងទីក្រុងហាណូយ របស់គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ)
ភ្នំពេញ ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (CCJ) នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ៖ រយៈពេលពីរថ្ងៃនៅក្នុងទីក្រុងហាណូយ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដែលខ្ញុំបានដឹកនាំមកនេះ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់សារព័ត៌មានធំចំនួនបី៖ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA), -កាសែតប្រជាជន…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ
ភ្នំពេញ÷ពីវេទិកាអធិបតីនៃពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។ អង្គការយូនីសេហ្វ…
រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រាប់ពេទ្យមើលអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាល ក៏ដូចជាបុគ្គលិកពេទ្យផង
ភ្នំពេញ ៖ លិខិតជូន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លេីការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនដល់មន្ត្រី បុគ្គលិកសុខាភិបាលដែលបំពេញការងារក៏ដូចជាអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ៖ ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា ក្រសួងសុខាភិបាលបាននិងកំពុងជំរុញការផ្តល់សេវាសុខាភិបាល ២៤ម៉ោង…
ឯកឧត្តមបណ្ឌិត លី ធុជ អនុញ្ញាតឱ្យលោកស្រី Jane Bateman នាយិកាប្រតិបត្តិនៃមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ÷ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Jane Bateman នាយិកាប្រតិបត្តិនៃមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…
ហ៊ានណាស់លោកចោរ!ចូលទៅលួចម៉ូតូដល់ក្នុងផ្ទះម្ចាស់ឃេីញទាន់ចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដេីរចូលទៅធ្វេីសកម្មភាពលួចយកម៉ូតូជនរងគ្រោះដល់ក្នុងផ្ទះ តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្រែកឆោឡោដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើឈ្មោះផុន វ៉ាន់ឌី អាយុជាង២៧ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ធំ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ស្ដើង រឿង ភេទប្រុស អាយុ៧៥ឆ្នាំ…
ស្នងការនគរបាលខេត្តព្រៃវែង បានចេញសារសុំទោសចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ
ខេត្តព្រៃវែង ៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចេញសារសុំទោសចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ ដែលបានបោះលិខិតអញ្ជើញអ្នកចូលរួមនៅក្នុងពិធី «ឡើងរបង ខ្លោងទ្វារ និងផ្ទះបាយ» ហើយអ្វីដែលខុសជាងនេះទៅទៀតនោះ គឺការប្រើ LOGO របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅលើលិខិតអញ្ជើញទៀតផង! លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន…
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស!
ភ្នំពេញ÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខណ្ឌច្បាប់ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roueida El Hage…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ!
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងថា ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ! លោករដ្ឋមន្ត្រី បានថ្លែងបន្តថា នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ខ្ញុំបានចូលរួមជាអធិបតីពិធីក្រុងពាលីសម្រាប់ការចាប់ផ្តើម នៃការរៀបចំកម្មវិធីមហោស្រព តន្ត្រី…
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីចូលរួមពិធី “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”។ ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃនេះ គឺបានសរបញ្ជាក់យ៉ាងច្បាស់ពីសេចក្ដីទុកចិត្តយ៉ាងមុតមាំពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាការបង្ហាញនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាក្នុងការរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ ការបង្កើតឱ្យមានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា គឺមានគោលបំណងក្នុងការប្រមូលផ្ដុំនូវសមាសភាពសមាគមនីមួយៗរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង…