ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូនៃស្ថានទូតបណ្តាសមាជិកអាស៊ានប្រចាំកម្ពុជា ចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីននៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ÷នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូនៃស្ថានទូតបណ្តាសមាជិកអាស៊ានប្រចាំកម្ពុជាទាំងអស់ ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ Halo Trust នៅឃុំអន្លង់វែង…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម គួច…

Read More

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹក ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤…

Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក យ៊ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ!

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ។ រាជរដ្ឋាភិបាលសម្រេច ៖ មាត្រា១ : បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ឹងម៉ៅ អត្តលេខ ៦៦៣១៥…

Read More

កម្ពុជា​ ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីនដេីម្បីរំលឹកពីកាតព្វកិច្ចរួម​ និងការប្តេជ្ញាចិត្តជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមដោយសារមីន

ខេត្តសៀមរាប÷ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤…

Read More

ទេសរដ្ឋមន្រ្តី លី ធុជ ៖ កត្តាសន្តិភាព បាននាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ខេត្តសៀមរាប÷នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញធ្វើបាឋកថាស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជូនដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិសិត្ស នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី…

Read More

សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ដ្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤ បើកមុនថ្ងៃទី១២ មេសា

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក…

Read More

អ្នកជំនាញពន្យល់ពីកម្មវិធីជាតិជំនួយសង្គម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “ការដាក់ឲ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដល់គ្រួសារក្រីក្រ” ដែលមានការចូលរួមជាវាគ្មិនពីមន្ត្រីជំនាញមកពីក្រសួងចំនួន៣គឺ៖ ក្រសួងផែនការ , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើការពន្យល់បកស្រាយពាក់ព័ន្ធទៅនឹងជំនួយសង្គម ដោយមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៦៨នាក់ មកពី៤៨អង្គភាព ក្រោមការសម្របសម្រួលពីលោក…

Read More

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

ភ្នំនំពេញ​៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាដើម្បីគ្រប់គ្រងចំនួនអ្នក សារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់, ក្រសួងបានចេញបណ្ណសម្គាល់អត្ត សញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន…

Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត…

Read More

Updateទីបំផុត​! នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ ឃាត់ខ្លួន​បុគ្គល​ គង់​ សុខសែង​ ហៅ​ដែន​ សូនី​ ដេីម្បី​ចាត់ការតាមច្បាប់

ភ្នំពេញ​៖​ ទីបំផុត​បុគ្គល​ឈ្មោះ​ គង់​ សុខសែង​ ហៅ​ ដែន​ សូនី​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៅរសៀល​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ឃាត់ខ្លួន​យកមកសាកសួរ​ និងកសាង​សំណុំរឿង​បញ្ជូនទៅ​ សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាម​នីតិវិធី​ច្បាប់​។ សូមជម្រាបថា​ ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ​ លោកឧត្តមសេនីយ៍ឯក ជួន…

Read More

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា…

Read More

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

ភ្នំពេញ÷នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង…

Read More

ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតនិងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធី បុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា សាលាបឋមសិក្សាត្រពាំងស្មាច់ ស្រុកក្រគរ

ខេត្តពោធិ៍សាត់÷នាព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េង ហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមាតាទាំងទ្វេ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា និងចែកលិខិតថ្លែងអំណរគុណ ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាត្រពាំងស្មាច់ ស្ថិតនៅភូមិស្មាច់ដែង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងនោះមានការអញ្ជើញចូលរួម÷ លោកទឹម…

Read More

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគម IPA

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ក្រោមប្រធានបទ «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»។ លោកអភិសន្តិបណ្ឌិត…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យ​នគរបាល​ជាតិកម្ពុជាថ្មីនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ស្របតាមគតិដឹកនាំរបស់សម្តេចក្រឡាហោម ស…

Read More

ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) បានរៀបចំវេទិកាពិភាក្សា ស្តីពី «ជំនួយសង្គមដល់គ្រួសារក្រីក្រ» នៅសណ្ឋាគារភ្នំពេញ

ភ្នំពេញ÷នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) សម្របសម្រួលដោយ លោក ពុយ គា ជាប្រធាន បានរៀបចំវេទិកាពិភាក្សា ស្តីពី «ជំនួយសង្គមដល់គ្រួសារក្រីក្រ» នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលពីមន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងផែនការ និងក្រសួងសង្គមកិច្ច…

Read More

វិដេអូនៅខាងក្រោម ព័ត៌មានបឋម៖ មុននេះបន្តិច ! រថភ្លើងបុកឡានក្រុង ក្រឡាប់ នៅផ្សារបំណក់ ផ្លូវទៅច្រកល្អៀង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៖ មុននេះបន្តិច ! នៅវេលាម៉ោងម៉ោង ជិត ១២ ថ្ងៃត្រង់ទី ២៩…

Read More

ក្រសួងមហាផ្ទៃ ទុកឱ្យលោកស្នងការរាជធានីភ្នំពេញ ជាអ្នកចាត់វិធានការ ករណីមេធាវីជនរងគ្រោះប្ដឹងលោក ដេ ម៉ៅ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងថា ក្រសួងទុកជូនលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអ្នកចាត់ការដោយផ្ទាល់ ចំពោះករណីដែលមានជនរងគ្រោះប្តឹងលោក ដេ ម៉ៅ។ លោកបណ្ឌិតបន្តថា ដោយសារតែសាម៉ីខ្លួនបានដាក់ពាក្យប្តឹងផ្ទាល់ទៅប្រធានអង្គភាព…

Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ

ចិន, ហៃណាន ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញ​ហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅក្នុងខេត្តហៃណាន ប្រទេសចិន។ សូមជម្រាបថា ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ…

Read More