ព័ត៌មានបឋម៖ លោក សុខ វុឌ្ឃី សមាជិកក្រុមប្រឹក្សាខេត្ត រតនគីរី ត្រូវម៉ូតូបុកស្លាប់

ខេត្តរតនគិរី ; សមាជិកក្រុមប្រឹក្សាខេត្ត រតនគីរី លោក សុខ វុឌ្ឃី ត្រូវម៉ូតូបុកស្លាប់មុននេះបន្តិច ខណៈគាត់ដើរឆ្លងផ្លូវ ! ដើម្បីទៅចូលហាងសាច់គោអាំង ។

សូមបញ្ជាក់ថា: ប្រភេទម៉ូតូឆ្អឹងដែក កែច្នៃដឹកឈើ បានបុក លោក សុខ វុឌ្ឃី សមាជិកក្រុមប្រឹក្សាខេត្ត រតនគីរី បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែង លើដងផ្លូវ ដែលមិននឹកស្មានដល់សោះចំពោះហេតុការណ៍ដ៏អកុសលនេះ ។
កើតហេតុ នៅ ចំណុចមុខសាលាបឋមសិក្សាឡាបានសៀក ភូមិអូរកន្ទិល សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី នាវេលាម៉ោងជាង ៧យប់ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២។
បើតាមការបញ្ជាក់ពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា , លោក បានចតឡាននៅត្រើយម្ខាងផ្លូវ ហើយលោកដើរឆ្លងផ្លូវដើម្បីសំដៅ មកហាងសាច់អាំង នៅចំណុចខាងលើ ក៏ស្រាប់តែមានម៉ូតូឆ្អឹងដែកកែច្នៃដឹកឈើ មួយនេះបើកយ៉ាងលឿន មកបុកគាត់រួចហើយរត់គេចខ្លួនបាត់តែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកំពុងតែអង្កេតស្រាវជ្រាវយកអ្នកបង្ករកអ្នកបង្កហេតុ មកដាក់ទោសតាមច្បាប់។
សមត្ថកិច្ចកំពុងដឹកសាកសព បញ្ជូនទៅ គេហដ្ឋានសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ សូមអោយវិញ្ញាណក្ខន្ធ របស់់លោក បានទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *