Haaland ស៊ុតបាន ២គ្រាប់ជួយ Man City ឈ្នះ Copehagen ៥-០ និងបំបែកកំណត់ត្រា Nistelrooy

អឺរ៉ុប ៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Erling Haaland បន្តរកបាន ២គ្រាប់បន្ថែមទៀតហើយ នៃការជួយក្លិបមេឃខៀវ Manchester City យកឈ្នះគូប្រជែង FC Copehagen របស់ដាណឺម៉ាកក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតវគ្គចែកពូល G ពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2022-23 ជើងទី១។

បច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំ សញ្ជាតិន័រវេសខាងលើបានកើនគ្រាប់ស៊ុតដល់ ១៩គ្រាប់ហើយ ក្នុងការចូលលេងត្រឹមតែ ១២ប្រកួត គិតចាប់តាំងពីត្រូវបានលោក Pep Guardiola នាំមកពីក្លិប Borussia Dortmund នារដូវកាលនេះ ខណៈស្ថិតក្នុងជំនួបនេះ រូបគេបានបើកការស៊ុតនាំមុខ ២គ្រាប់នៅនាទីទី៧ និងនាទី៣២។

ខណៈនៅពេលនេះ Haaland បានបំបែកំណត់ត្រាលោក Ruud van Nistelrooy សម្រាប់ការស៊ុតបានគ្រាប់ច្រើនបំផុតនៃការបង្ហាញខ្លួន ក្នុងចំណោម ៣០ប្រកួតដំបូង ពេលដែលបច្ចុប្បន្នរូបគេកំពុងរកបាន ២៨គ្រាប់នៃការចូលលេងត្រឹមតែ ២២ប្រកួតនៅក្របខណ្ឌ Champions League។

គួរបញ្ជាក់ផងថា ជាបណ្តោះអាសន្នក្លិបដឹកនាំដោយលោក Pep Guardiola កំពុងមាន ៩ពិន្ទុពេញ តាមពីក្រោយដោយក្លិប Borussia Dortmund រកបាន ៦ពិន្ទុ ហើយក្លិប Sevilla និង FC Copenhagen មានត្រឹម ១ពិន្ទុស្មើគ្នា ដ្បិតនៅសល់ ៣ប្រកួតទៀតនៃជើងទី២ ត្រូវបញ្ចប់វគ្គចែគពូលនេះហើយនៅថ្ងៃទី១១ ខែតុលានេះ ក្លិប FC Copenhagen ក៏ត្រូវទទួលក្លិប Man City វិញផងដេរ៕

Leave a Reply

Your email address will not be published. Required fields are marked *