អ៊ីរ៉ង់ គាំទ្រស្ថានភាពមិនមាននុយក្លេអ៊ែរ នៃមជ្ឈិមបូព៌ា

តេអេរ៉ង់ ៖ អគ្គសេនាធិការរង នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក អាលី អាប់ដុលឡាហ៊ី បាននិយាយនៅក្នុងសន្និសីទទីក្រុងមូស្គូ ស្តីពីសន្តិសុខអន្តរជាតិលើកទី១០ កាលពីថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់ គាំទ្រចំពោះស្ថានភាពគ្មាននុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា ហើយនឹងបន្តអនុវត្តកិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅនេះ។

លោកបាននិយាយថា «យើងនឹងបន្តអនុវត្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតតំបន់មួយដែលគ្មានអាវុធនុយក្លេអ៊ែរ»។

អាជ្ញាធរអ៊ីរ៉ង់ បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះមានលក្ខណៈសន្តិភាពទាំងស្រុង។ កាលពីថ្ងៃទី២ ខែសីហា អ្នកនាំពាក្យអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក បេហ៍រូហ្ស៍ កាម៉ាល់វ៉ាន់ឌី បានអះអាងថា ប្រទេសអ៊ីរ៉ង់មិនត្រូវការអាវុធនុយក្លេអ៊ែរទេ ដូច្នេះហើយយើងមិនមានបំណងចង់ឆ្ពោះទៅរកការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *