Xavi ទាមទារប្រសិទ្ធភាពលេងបន្ថែមទៀត ពីខ្សែប្រយុទ្ធ Lewandowski

វ៉ារស្សាវ៉ា ៖ បើយោងតាមសារព័ត៌មានស៊ិនហួចេញផ្សាយនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា គ្រូបង្វឹកក្លិប FC Barcelona លោក Xavi Hernandez បានកោតសរសើរខ្សែប្រយុទ្ធ Robert Lewandowski បន្ទាប់ពីការបង្ហាញខ្លួន ជាលើកដំបូងរបស់លោក លេងនៅក្នុងលីគ ប៉ុន្តែលោកបានទាមទារឲ្យកីឡាករសញ្ជាតិប៉ូឡូញរូបនេះ មានភាពល្អិតល្អន់បន្ថែមទៀត។

នៅសប្តាហ៍ដំបូងនៃលីគ La Liga ក្លិប Barcelona មិនបានសម្រេចការរំពឹងទុករបស់ខ្លួននោះទេ ខណៈពួកគេបានត្រឹមស្មើ ០-០ ជាមួយក្រុមភ្ញៀវ Rayo Vallecano នៅកីឡដ្ឋាន Spotify Camp Nou។ កីឡាករ Lewandowski ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតលីគនោះ មានឱកាសមួយចំនួន ប៉ុន្តែមិនអាចស៊ុតរកគ្រាប់បាល់បាននោះទេ។

«គាត់លេងសម្រាប់ក្រុម ដើម្បីបង្កើនការដាក់សម្ពាធខ្ពស់។ គាត់បានរកឃើញនូវដំណោះស្រាយនៅក្នុងការកសាងសមត្ថភាព។ គាត់គ្រប់គ្រងបានល្អណាស់។ ម្យ៉ាងវិញទៀត យើងចាំបាច់ត្រូវការប្រសិទ្ធភាពនៃការលេងបន្ថែមទៀត។ នេះគឺជាបញ្ហាចម្បង» នេះបើតាមសម្តីលោក Xavi ត្រូវបានស្រង់ដោយសារព័ត៌មានប៉ូឡូញនាថ្ងៃអង្គារ។

សូមជម្រាបថា នៅថ្ងៃអាទិត្យសប្តាហ៍នេះ Barcelona នឹងប្រកួតប៉ះក្រុម Real Sociedad នៅក្នុងការប្រកួតនៃទី២ ជើងទី១ របស់ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *