អភិបាលខណ្ឌកំបូលអញ្ជើញចុះពិនិត្យសកម្មភាពដាក់លូនិងការងារមួយចំនួនទៀត

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី១៦ខែសីហាឆ្នាំ២០២២នេះលោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលបានអញ្ជើញដឹកនាំមន្ត្រីសាលាខណ្ឌ​ និងក្រុមប្រឹក្សាសង្កាត់​ ប្រធានភូមិ​ ចុះពិនិត្យសកម្មភាពការដាក់លូនិងការងារមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌកំបូល។

យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌកំបូលបានអោយដឹងថា,ការចុះពិនិត្យសកម្មភាពការងារខាងលើរបស់លោកអភិបាលខណ្ឌនាពេលនេះគឺមានពីទី ១-​ បន្តចុះពិនិត្យសកម្មភាព​មន្ត្រី​ការិយាល័យសាធារណការ​ អនាម័យ​ បរិស្ថាន​ និងសណ្តាប់ធ្នាប់សាធារណៈ​ ដាក់លូជូនប្រជាពលរដ្ឋនៅអមសងខាងផ្លូវបេតុង​វត្តស្វាយផ្អែម​ ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។ និង២-​ ចុះពិនិត្យស្ថានភាពផ្លូវ​-លូ​ក្នុងភូមិ​ នៅភូមិចំបក់ពណ្ណរាយ​ សង្កាត់បឹងធំ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដេីម្បីដោះស្រាយសំណេី/សំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកាលពីពេលកន្លងទៅថ្មីៗនេះ៕
ដោយ៖តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *