ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជំរះលើបណ្ដឹងសារទុក របស់ជនជាប់ចោទជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤ ផ្តន្ទាទោសដាក់គុកកំណត់ ២៥ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាងមួយគីឡូក្រាមកន្លះ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងចំណុចផ្ទះសំណាក់ «សំណាងល្អ» ផ្លូវ៣០៤ សង្កាត់អូឡាំពិក…
ព័ត៌មានសន្តិសុខសង្គម
យុវជនដែលជេរប្រមាថ និងគម្រាមវ៉ៃ នគរបាលចរណ៍ ត្រូវតំណាងអយ្យការ ចោទប្រកាន់ ៥បទល្មើស ប្រឈមជាប់គុក ៣ឆ្នាំ
ភ្នំពេញ ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់យុវជនកម្រោលម្នាក់ ដែលបានជេរប្រមាថ មើលងាយ និងគម្រាមវ៉ៃលើមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកានោះ ចំនួន៥បទល្មើស និងប្រឈមជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាពនោះ។ លោក ប្លង់…
ពលរដ្ឋខ្មែរ៣២នាក់ ចាញ់បោកមេខ្យល់ នាំឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ ក៏បានចុះទៅអន្តរាគមន៍…
គ្រឿងញៀនជិត២៥គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាននៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀន ជិត២៥គីឡូក្រាម នៅរាជធានីភ្នំពេញ។ ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន…
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនយុវជនជេរប្រមាថមន្ត្រីចរាចរណ៍ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។ ជនសង្ស័យមាន ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។ លោក…
ឃុំខ្លួនឃាតក ដែលសម្លាប់លោក ស៊ិន ខុន ពីបទ “ឃាតកម្មគិតទុកជាមុន” និងប្រឈមជាប់គុកអស់មួយជីវិត
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សុង ប៊ុណ្ណារិទ្ធិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួនជនដៃដល់ ដែលបានសម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជនអតីត គណបក្សសង្គ្រោះជាតិ និងជានិស្សិតច្បាប់ថ្នាក់បណ្ឌិត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នោះ…
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៦ ខែវិច្ឆិកា ម្សិលមិញ
ភ្នំពេញ ៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៦៨នាក់នោះ…
Update: បុរសដែលជេរប្រមាថមើលងាយសមត្ថកិច្ច ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ និងកំពុងសួរនាំដើម្បីចាត់ការតាមច្បាប់
ភ្នំពេញ ៖ បុរសម្នាក់ ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយនៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា…
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថនគរបាលចរាចរណ៍ នៅស្ពានស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា ករណីនេះមិនត្រូវឲ្យកើតមានទៀតនោះ…
បុរសជនជាតិចិនបើករថយន្តលឿនបុកម៉ូតូ២គ្រឿងស្លាប់ស្រ្តី២នាក់និងរបួសធ្ងន់បុរសម្នាក់
កំពត ÷ ពិតជាគួរឲ្យខ្លោចផ្សាណាស់ដែល រថយន្ត មួយគ្រឿង បើកបរ បុក ម៉ូតូ ២គ្រឿង បណ្តាល ឲ្យ នារី ២នាក់ បាត់បង់ ជីវិត និង បុរស ម្នាក់ទៀត រងរបួស ធ្ងន់…
មិនធម្មតា!! ដេញវាយនគរបាលចរាចរណ៍នៅស្ពានអាកាសស្ទឹងមានជ័យបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ
ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលជាខ្លាំង ខណៈដែលបុរសម្នាក់បានដេញវាយប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកផ្អេីលពេញផ្លូវ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ កែងនឹងផ្លូវលេខ២៧១ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ យោងតាមសម្ដីសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។ ខណ:ដែលសមត្ថកិច្ចកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូ…
រថយន្តសាំយ៉ុងដឹកបន្លែ បើកលឿនបែកកង់ ជ្រុលទៅបុករថយន្តស៊េរីទំនើបពីក្រោយ និងរេចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវ របួសធ្ងន់ស្រាល២នាក់
ភ្នំពេញ ៖ បុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ បើករថយន្តដឹកបន្លែមួយគ្រឿងក្នុងល្បឿនលឿន ស្រាប់តែបែកកង់ ក៏រេចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក Range roverមួយគ្រឿងពីក្រោយពេញទំហឹង ធ្វើឲ្យរថយន្តសាំយ៉ុងរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវបន្ថែមទៀតគៀបជាប់ប្ដីប្រពន្ធពីរនាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃព្រហស្បត្តិ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមសម្ដីបុរសម្នាក់…
រថយន្តស៊េរីទំនើប បោះពួយយ៉ាងលឿនទៅបុករថយន្តសុីទែនដឹកហ្គាស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ យុវជនម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តស៊ីទែនដឹកហ្គាសធុនធំ ពីក្រោយពេញទំហឹង បណ្ដាលឲ្យគៀបជាប់ និងផ្ទុះពោង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា…
រថយន្ត TUNDRA បុករថយន្ត PRUIS និងម៉ូតូមួយគ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ៦០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្ត Toyota prius មួយគ្រឿង និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត កំពុងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្ត Tundra បុក ពីចំហៀងពេញទំហឹង និងខ្ទាតទៅបុកម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង០៧៖៥០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងច្រកចូលផ្សារក្រមួន…
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជំរុញឱ្យមន្រ្តីរាជធានី ខេត្ត បន្តយកចិត្តទុកដាក់ចំពោះជីវភាពអតីតយុទ្ធជន
បាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។ ការជំរុញរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលឯកឧត្តម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង…
សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ន នៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩”
ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…
សម្តេចតេជោហ៊ុន សែនចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ត្រៀមទុកព្យាបាលអ្នកឆ្លងកូវីដ-១៩
ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕
ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង
ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។