ព្រឹកថ្ងៃនេះ វ៉ាក់សាំង Astra Zeneca ចំនួន២៩០,៤០០ដូសទៀតនឹងដឹកមកដល់កម្ពុជា តាមរយៈយន្តការ COVAX

ភ្នំពេញ ៖ កម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) នឹងផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេណេកា (Astra Zeneca) ចំនួន ២៩០,៤០០ដូសថែមទៀតដល់កម្ពុជា។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានបញ្ជាក់ប្រាប់ថា វ៉ាក់សាំងទាំងនេះ នឹងត្រូវដឹកមកដល់កម្ពុជា នៅថ្ងៃទី១០…

Read More

AFF Suzuki Cup៖ កម្ពុជា បន្ដរបូត ៣ពិន្ទុ ក្រោយចាញ់ឥណ្ឌូនេស៊ី ៤-២

ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា បានបន្ដបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដោយលទ្ធផល ៤-២ ក្នុងប្រកួតទី២ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 ពូលB នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។ ការប្រកួតនេះ លោក Keisuke Honda…

Read More

ពលរដ្ឋស្នើសុំអោយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធខេត្តព្រះវិហារទប់ស្កាត់ការដឹកជញ្ជូនឈើរបស់ឈ្មោះអុិន ស្រីម៉ៅផង!

ព្រះវិហារ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថាថ្មីៗនេះ ឈ្មោះ អុិន ស្រីម៉ៅ(ស្រី)បាននិងកំពុងធ្វើសកម្ម ភាពដឹកជញ្ជូនអនុផលព្រៃឈើ ពីតំបន់ហាមឃាត់មួយចំនួនដែលជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ព្រៃព្រះរកា និងតំបន់ព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួននៅចំណុចភូមិភារកិច្ច សង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្ត ព្រះវិហារដោយគ្មានការបង្ក្រាបពីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ។ ពលរដ្ឋលើកឡើងថាសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើ ពីតំបន់ហាមឃាត់មួយចំនួនដែលជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ព្រៃព្រះរកា និងតំបន់ព្រៃឡង់ខាងលើនេះគេសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារហើយមើលទៅទើបបានជាគ្មានការបង្ក្រាប។ ប្រភពដដែលបន្ថែមទៀតថា បើគ្មានការត្រូវរ៉ូវគ្នាពីមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារនោះទេ…

Read More

អាជ្ញាធរស្រុកស្រីសន្ធរ ចេញលិខិតបង្កាប់ការឲ្យបុគ្គលឈ្មោះ គង់ ស៊ន់ រុះរើរបងចេញ បើកផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ

កំពង់ចាម ៖ យោងតាមលិខិតបង្កាប់ការ របស់រដ្ឋបាលស្រីសន្ធរ ដែលអង្គភាព CSN Daily ទទួលបានកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ដែលបង្កាប់ឲ្យបុគ្គលឈ្មោះ គង់ ស៊ន់ ភេទស្រី ស្នាក់នៅភូមិតាម៉ឺន ឃុំព្រែកដំបូក ដែលបានបិតផ្លូវធ្លាដែលបងប្អូនប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់តាំងពីយូរណាស់មកហើយនោះ។ ក្នុងលិខិតបង្កាប់ការ របស់រដ្ឋបាលស្រុកស្រីសន្ធរ ចេញថ្ងៃទី៣០…

Read More

រថយន្តដឹកប្រេងក្រុមហ៊ុន «សាវីម៉ិច» ដាច់កង់ក្រោយ បាក់ក្បាលរ៉ូមីណេហូរប្រេងរាប់ពានលីត្រ

ភ្នំពេញ ៖ រថយន្តដឹកប្រេងម៉ាស៊ូត ចំណុះ ១៦០០០លីត្រ របស់ក្រុមហ៊ុន «សាវីម៉ិច» បានដាច់ក្បាលរ៉ូមីណេបង្ហូរ បន្ទាប់ពីរថយន្តដាច់កង់ក្រោយចំហៀងខាងស្តាំ ហើយកង់រថយន្តបានរត់ទៅបុកម៉ូតូបុរសម្នាក់ ជិះឌុបលក់កាំបិតពូថៅ រងការខូចខាតម៉ូតូ និងម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកប្រេងម៉ាស៊ូតហូរពាសពេញផ្លូវ កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចខាងកើតគល់ស្ពានលីយ៉ុផាត…

Read More

អភិបាលរងក្រុងកំពត ដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ក្រាំងអំពិល ចុះពិនិត្យមើលគម្រោងសាងសង់ផ្លូវបេតុង

កំពត ៖ នៅថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ លោក អែត សារិទ្ធិ អភិបាលរង នៃគណៈអភិបាលក្រុងកំពត បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ក្រាំងអំពិល…

Read More

អភិបាលស្រុកកំពង់ត្រាច អញ្ជើញសម្របសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួន ០២ករណី ជូនប្រជាពលរដ្ឋ

កំពត ៖ នាព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក កំពង់ត្រាច បានអញ្ជើញសម្របសម្រួល ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ចំនួន ០២ករណី នៅឃុំស្វាយទងខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង។ យោងតាមរបាយការណ៏របស់រដ្ឋបាលស្រុកកំពង់ត្រាចបានឲ្យដឹងថា៖ករណីទី១លោកអភិបាលស្រុកបានដោះស្រាយ…

Read More

លោក អែត សារិទ្ធិ្ង អភិបាលរងក្រុងកំពត ចុះពិនិត្យមើលការឈួសឆាយផ្លូវប្រវែង៤០០ម៉ែត្រ

កំពត ៖ នៅរសៀលថ្ងៃពុធទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការចង្អុលបង្ហាញពីលោក លាង រឿនសុធី អភិបាលក្រុងកំពត លោក អែត សារិទ្ធិ្ង អភិបាលរងក្រុង បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ក្រាំងអំពិល ចុះពិនិត្យមើលការឈួសឆាយផ្លូវប្រវែង៤០០ម៉ែត្រ និងធ្វើការសម្របសម្រួលផលប៉ះពាល់ជាបងប្អូនប្រជាពលរដ្ឋស្ថិតនៅសងខាងផ្លូវ ក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ដែលផ្លូវនេះនឹងគ្រោងធ្វើជាផ្លូវប៉េតុងអាមេនាពេលដ៏ខ្លីខាងមុននេះ…

Read More

ឆេះហាងលក់ម៉ូតូមួយកន្លែង ក្នុងក្រុងកំពត បណ្តាលឱ្យខូចខាតម៉ូតូ៥៧គ្រឿង និងរថយន្ត២គ្រឿង

កំពត ៖ រថយន្តពីរគ្រឿង និងម៉ូតូរាប់សិបគ្រឿង រងការខូចខាតដោយសារអគ្គិភ័យឆាបឆេះហាងលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត នាព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដែលការសន្និដ្ឋានបឋម បណ្តាលមកពីទុស្សេខ្សែភ្លើង។ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹក…

Read More

អ្នកចាត់ការ Antonio Conte៖ កីឡាករ Spurs ៨នាក់ និងបុគ្គលិក ៥នាក់ រកឃើញវិជ្ជមានកូវីដ១៩

ឡុងដ៍ ៖ បើតាមសម្តីអ្នកចាត់ការ Antonio Conte ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា កីឡាករចំនួន ៨នាក់ និងសមាជិកបុគ្គលិកចំនួន ៥នាក់របស់ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ មុនពេលការប្រកួតចុងក្រោយ នៃវគ្គសន្សំពិន្ទុប្រចាំពូលនៅ…

Read More

សម្តេចតេជោ ហ៊ុន សែន៖ ឥឡូវចេញនាងអប្សរា ក្បាលត្រងោរ

ភ្នំពេញ ៖ សកម្មភាពរបស់កញ្ញា សេង ធារី ដែលជាអ្នកចេះខាងច្បាប់ និងការពារសិទ្ធិមនុស្សដែលស្លៀកឈុតនាងអប្សរាចូលរួមសវនាការ ហាក់ប្រាកចាក់ពីចំណេះដឹងរបស់ខ្លួន ធ្វើឲ្យប៉ះពាល់វប្បធម៌ខ្មែរដ៏ល្អផូផង់នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញមតិបែបហួសចិត្តថា ចេញនាងអប្សរាក្បាលត្រងោរណាមកទៀតហើយ។ ហាក់ហួសចិត្តនឹងសកម្មភាពមិនសមកាលៈទេសៈ របស់កញ្ញា សេង ធារី នេះ…

Read More

យន្តហោះចម្បាំងរុស្ស៊ី ហោះបណ្តេញយន្តហោះចម្បាំងបារាំង និងយន្តហោះចាក់សាំង លើអាកាស C-135 ពីលើសមុទ្រខ្មៅ

មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា យន្តហោះចម្បាំងប្រភេទ Su-27 របស់រុស្សី កាលពីថ្ងៃពុធ បានហោះសម្រុកដើម្បីស្ទាក់ និងហោះអមដំណើរ (បណ្តេញ) យន្តហោះចម្បាំង Rafale និងយន្តហោះចម្បាំងប្រភេទ Mirage-2000 របស់ប្រទេសបារាំង ក៏ដូចជាយន្តហោះចាក់សាំង លើអាកាសប្រភេទ C-135 របស់កងទ័ពអាកាសបារាំង…

Read More

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៉ីអាគ្នេយ៍ចំនួន ៣, ចិន និងមីយ៉ាន់ម៉ា ស្ថិតក្នុងប្រធានបទសំខាន់

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក អាន់ថូនី ប្លីងគែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅសប្ដាហ៍ក្រោយនេះ ដើម្បីបង្ហាញពីសារៈសំខាន់នៃតំបន់មួយនេះ សម្រាប់យុទ្ធសាស្ត្រអាមេរិក…

Read More

ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលពន្ធបន្ថែមយ៉ាងក្រាស់ក្រែល សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងសុខភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលពន្ធបន្ថែមយ៉ាងក្រាស់ក្រែល សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធដល់៧៥% នៃតម្លៃបារីលក់រាយ (ការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៨)។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ហូតពន្ធថ្នាំជក់ត្រឹមតែ ២៥% និង…

Read More

សម្តេចតេជោ ហ៊ុន សែន៖ ២៤ធ្នូ នឹងបើកសន្និបាត គណៈកម្មាធិការកណ្តាល បក្សប្រជាជន ដើម្បីសម្រេចបេក្ខភាព នាយករដ្ឋមន្រ្តីបន្តវេន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក-សមាជិកការកណ្តាល នឹងរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចលើបេក្ខភាព អ្នកបន្តវេន អនាគត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅឃុំព្រែកស្លែង…

Read More

សម្ដេចតេជោ ប្រសិទ្ធនាម អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីថា «អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ»

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រសិទ្ធនាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថា «អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ»។ សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង…

Read More

អូស្ត្រាលី ចូលរួមធ្វើពហិការ ការទូត ចំពោះកីឡាអូឡាំពិក រដូវរងារ នៅទីក្រុងប៉េកាំង

ប៉េកាំង ៖ លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលី នឹងមិនបញ្ជូនមន្ត្រីទៅចូលរួមកីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំងនោះទេ ដែលនេះជាការចូលរួមជាមួយការធ្វើពហិការ ការទូតអាមេរិក ចំពោះព្រឹត្តិការណ៍នោះ និងប្រឈមមុខនឹងការធ្វើឲ្យមានចំណងមិត្តភាព កាន់តែតានតឹងឡើងជាមួយប្រទេសចិន។ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសពីការធ្វើពហិការរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សរបស់ប្រទេសចិន…

Read More

លោក Olaf Scholz ឡើងជាអធិការបតីថ្មីអាល្លឺម៉ង់ បន្ទាប់ពីរជ្ជកាលគ្រប់គ្រង ដោយលោកស្រី Angela Merkel រយៈពេល១៦ឆ្នាំ

អាល្លឺម៉ង់ ៖ នៅក្នុងរជ្ជកាលដែលមានរយៈពេល ១៦ឆ្នាំ របស់លោកស្រី Angela Merkel ត្រូវបានបញ្ចប់ ដោយអធិការបតីថ្មី មកពីគណបក្សសង្គមប្រជាធិបតេយ្យ Olaf Scholz ចូលកាន់តំណែង។ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលថ្មីបំផុត របស់លោកស្រី Merkel ត្រូវបានជ្រើសរើសជាផ្លូវការ ដោយសមាជិកសភាកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT…

Read More

អង្គការ WHO ណែនាំឲ្យប្រទេសនានាគិតគូរឡើងវិញ អំពីវិធានការទប់ទល់ «អូមីក្រុង» រួមទាំងការចាក់វ៉ាក់សាំងបង្ការ

ហ្សឺណែវ ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) បានណែនាំឲ្យរដ្ឋាភិបាលនានាលើពិភពលោក វាយតម្លៃឡើងវិញអំពីវិធានការថ្នាក់ជាតិ និងជំរុញល្បឿននៃយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី…

Read More

សម្ដេចតេជោ ហ៊ុន សែន៖ «ការដាក់ទណ្ឌកម្មលើមន្រ្តីខ្មែរ ពីសំណាក់បរទេស គឺជាសញ្ញានយោបាយ»

ភ្នំពេញ ៖ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា «ការដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិលើមន្រ្តីខ្មែរ គឺជាសញ្ញានយោបាយតែប៉ុណ្ណោះ»៕