
WHO ព្រមានថា ជំងឺរាតត្បាតនឹងមិនចប់ងាយៗឡើយ ខណៈតួលេខឆ្លងនៅអឺរ៉ុប កើនដល់កំណត់ត្រា
បរទេស ៖ ប្រធានអង្គការសុខភាពពិភពលោក នៅថ្ងៃពុធនេះ បានចេញសេចក្តីប្រកាសព្រមានទៅកាន់ពិភពលោក និងមេដឹកនាំប្រទេសទាំងអស់ថា វិរុសកូវីដ១៩ និងការរាតត្បាតគឺនឹងមិនទាន់អាចបញ្ចប់ទៅនៅឡើយ។ លោកសាស្ត្រាចារ្យ Dr. Tddros Adhanom Ghebreyesus បានព្រមានប្រឆាំងទៅនឹងការសន្មត និងលើកឡើងថាអូមីក្រុង គឺមានភាពធូរស្រាលជាង និងអាចងាយស្រួលនឹងបាត់រលត់ទៅវិញ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅចំពេលដែលអឺរ៉ុបក្នុងតំបន់ជាច្រើន កំពុងទទួលរងរបាយការណ៍ឆ្លងបំបែក…
លោក ចូ បៃដិន ជឿថាលោក វ្ល៉ាឌីមៀ ពូទីន នឹងបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ បើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានព្យាករថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបញ្ជាឱ្យបើក ការវាយប្រហារលើអ៊ុយក្រែន…
អភិបាលរាជធានីភ្នំពេញ៖ មានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលចុះបំពេញការងារ មិនបានយកចិត្តទុកដាក់ លទ្ធផលការងារ គឺស្មើនឹងសូន្យ
ភ្នំពេញ ៖ បើទោះបីជាយើងមានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលដែលចុះបំពេញការងារយើងមិនបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារដែលបាននឹងកំពុងអនុវត្តនោះទេ លទ្ធផលការងាររបស់យើង គឺស្មើនឹងសូន្យ។ នេះជាប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២១ ចំនួន១០នាក់ នៅសាលារាជធានីភ្នំពេញ នារសៀលទី១៩ ខែមករា ឆ្នាំ២០២២។ លោក ឃួង…
លោក សាយ សំអាល់៖ សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា
ព្រះសីហនុ ៖ «សង្គមកម្ពុជា ជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ លោក…
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ អន្ទាក់ចំនួន ៦១ ៦១១ ត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ ២០២១ និងកាំភ្លើងកែច្នៃ ៧៥៨ គ្រឿងត្រូវបានដកហូត
ភ្នំពេញ ៖ «ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើនិងសត្វព្រៃនៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ ធម្មជាតិបានដោះអន្ទាក់បានចំនួន ៦១ ៦១១ អន្ទាក់ពីក្នុង តំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិន ឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩…
ប្រមុខការទូតកម្ពុជា-ថៃ យល់ថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា មិនអាចដោះស្រាយបានភ្លាមៗនោះទេ
ភ្នំពេញ ៖ ជុំវិញបញ្ហាដ៏ស្មុគស្មាញ នៃវិបត្តិនយោបាយ នៅប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ បានយល់ឃើញដូចគ្នា ថា វិបត្តិមីយ៉ាន់ម៉ាមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១៩…
អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្តនៅថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២…
មិនគួរគិតខ្លីស្លាប់ចោលកូន និងប្ដីសោះ…ខណៈស្ត្រីជាជាងអ៊ុតសក់ម្នាក់ សម្រេចចិត្តចង.កសម្លាប់ ដោយមិនដឹងមូលហេតុ
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ ចេញពីសាលារៀនចូលដល់ផ្ទះឃើញម្ដាយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជនរងគ្រោះយីហោ «ស្រអែមស្រស់ អ៊ុតសក់» តាមបណ្ដោយផ្លូវបេតុងលេខ៩៣ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ ឡែន ស្រអែម…
បុរសជនជាតិបរទេសម្នាក់ បើករថយន្តក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់
ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ បើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥…
សាហាវ! ប្ដីនិងប្រពន្ធ២នាក់ ត្រូវជនមិនស្គាល់មុខ លបកាប់ប្រហារជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ស្ទើស្លាប់
កំពង់ឆ្នាំង ៖ ប្ដីនិងប្រពន្ធ២នាក់ ត្រូវបានគេប្រទះឃើញដេកដួលក្នុងថ្លុកឈាម ខណៈមានជនមិនស្គាល់មុខ លបកាប់ប្រហារជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីកាប់ប្រហាខាងលើនេះ កើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចឈ្លេញ ស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ កំពុងដេកលើទូកចាំរបាំងលបរបស់ខ្លួននៅពេលយប់។ ប្រភពព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យនៅកន្លែងកើតហេតុ…
អគ្គនាយកដ្ឋានគយ ចាប់ផ្ដើមចុះបង្ក្រាបរថយន្តអត់ពន្ធ បន្ទាប់ពីទុករយៈពេលឱ្យចូលបង់ពន្ធជាច្រើនខែ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា ចាប់ផ្តើមប្រតិបត្តិការចុះបង្ក្រាបរថយន្តអត់ពន្ធ នៅតាមទីសាធារណៈដូចភ្លៀងរលឹម បន្ទាប់ពីទុករយៈពេលឱ្យចូលបង់ពន្ធជាច្រើនខែ។ ជាក់ស្តែងអគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២២នេះ កម្លាំងជំនាញគយបានចុះត្រួតពិនិត្យអនុលោមភាព នៅតាមទីសាធារណៈដោយបង្ក្រាបបាននូវរថយន្តស៊េរីទំនើបចំនួន០២គ្រឿង, មួយគ្រឿងរថយន្តម៉ាក Ford Ranger XLS Pick-up ចង្កូតឆ្វេង ពណ៌ប្រផេះ…
ជប៉ុន គ្រោងពង្រីកវិធានការគ្រប់គ្រងកូវីដ-១៩ ខណៈអូមីក្រុងធ្វើឱ្យករណីឆ្លងកើនឡើងជាថ្មី
តូក្យូ ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះត្រូវបានគេរាយការណ៍ថាអាចនឹងពង្រីកវិធានការគ្រប់គ្រង COVID-19 ដែលនឹងគ្រប់ដណ្ដប់លើប្រជាជន របស់ខ្លួនជាងពាក់កណ្ដាល ខណៈមេរោគបំប្លែងថ្មីអូមីក្រុង កំពុងបង្កឱ្យករណីឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងគំហុក។ មកទល់បច្ចុប្បន្ន ជប៉ុនកំពុងអនុវត្ត «វិធានការប្រកាសភាពអាសន្នមួយផ្នែក»…
កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត វាយប្រហារតាមអាកាសលើប្រទេសយេម៉ែន
បរទេស ៖ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបានធ្វើការសងសឹក ទៅលើកងជីវពលពួកហូធី នៅក្នុងប្រទេសយេម៉ែន ក្រោយពួកឧទ្ទាមបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយកូនដ្រូនដ៏កម្រមួយ បង្កឲ្យនាវាដឹកប្រេង ចំនួន៣គ្រឿងផ្ទុះឡើង នៅក្នុងប្រទេសសហភាពអារ៉ាប់រួម សម្លាប់មនុស្សចំនួន៣នាក់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត Saudi Press Agency បានបង្ហោះសារលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រថា ការវាយប្រហារតាមអាកាសផ្សេងគ្នាទៅលើទីឈរជើងនិងជំរុំរបស់ពួកហូធី…
Dortmund ជ្រុះចេញពី German Cup ក្រោមថ្វីជើងរបស់ក្រុមមកពីលីគទី២ ដូច Cologne និង Mainz ដែរ
ប៊ែកឡាំង ៖ Borussia Dortmund ក៏បានចូលរួមជាមួយសមាជិក Bundesliga រួមមាន Cologne និង Mainz ដែរក្នុងការជ្រុះចេញពីព្រឹត្តិការណ៍ German Cup នៅត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុមមកពីលីគទី២ Bundesliga 2 ដូចៗគ្នានាយប់មិញនេះ។ ជាការពិត…
នគរបាលផ្នែកសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់
ភ្នំពេញ ៖ បើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល។ ជាមួយគ្នានេះ កម្លាំងជំនាញបានធ្វើការផាកពិន័យរថយន្តក្រុងឈប់ចតកកស្ទះចរាចរណ៍ នៅផ្លូវសម្តេចព្រះមុន្នីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យផងដែរ។ សូមជម្រាបថា…
ទៀតហើយ! អតិថិជនបន្តប្ដឹងលោក ឃឹម ឡាញ់ ប្រធានក្រុមហ៊ុន ស៊ី&អេស ម៉េដ ឃ្លីននីង ពាក់ព័ន្ធការឆបោកមិនបានបំពេញកាតព្វកិច្ច និងបញ្ហាជាច្រើនទៀត
ភ្នំពេញ ៖ នៅពេលនេះ មានអតិថិជនបន្ថែមទៀតហើយ បានសម្រេចដាក់ពាក្យបណ្ដឹងផ្លូវការប្ដឹងលោក ឃឹម ឡាញ់ ដែលមានតួនាទីជាអ្នកតំណាង និងប្រធានក្រុមប្រឹក្សាភិបាលឲ្យក្រុមហ៊ុន ស៊ី&អេស ម៉េដ ឃ្លីននីង ពាក់ព័ន្ធទៅនឹងការឆបោកមិនបានបំពេញកាតព្វកិច្ច និងបញ្ហាជាច្រើនទៀត។ ក្រុមហ៊ុន ស៊ី&អេស ម៉េដ ឃ្លីននីង មានទីតាំងស្ថិតនៅក្នុងបុរីពិភពថ្មីឈូកវ៉ា៣ ផ្ទះលេខ៣៥E0E1…
រដ្ឋមន្រ្តីការបរទេសវៀតណាម មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ
ភ្នំពេញ ៖ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។ ការអញ្ជើញមកបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ…
ខ្សែការពារ Kolasinac ដែលស៊ីថ្លៃនឿយហត់ជាង ១៣ម៉ឹនដុល្លារក្នុង ១សប្តាហ៍ ផ្ទេរចេញពី Arsenal ទៅក្លិប Marseille
បាល់ទាត់ ៖ ខ្សែការពារ Sead Kolasinac ដែលមានតម្លៃពលកម្មប្រមាណ ១០ម៉ឺនផោន ស្មើនឹងជាង ១៣ម៉ឹនដុល្លារក្នុង ១សប្តាហ៍នោះត្រូវបានក្លិបកាំភ្លើងធំ Arsenal សម្រេចផ្ទេរទៅឲ្យក្លិបបារាំង Marseille ផ្លូវការហើយដោយគ្មានតម្លៃខ្លួនឡើយ។ Kolasinac ស៊ីថ្លៃជាងគេឈរនៅលំដាប់ទី៣ ក្នុងចំណោមខ្សែការពាររបស់ Arsenal ដ្បិត Ben…
Microsoft ទិញក្រុមហ៊ុនផលិតវីដេអូហ្គេម Activision ក្នុងតម្លៃជិត ៦៩ពាន់លានដុល្លារអាមេរិកជាសាច់ប្រាក់សុទ្ធ
អាមេរិក ៖ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងទិញយកក្រុមហ៊ុនផលិតវីដេអូហ្គេមលំដាប់យក្ស Activision ក្នុងតម្លៃ ៦៨,៧ពាន់លានដុល្លារអាមេរិក ជាសាច់ប្រាក់សុទ្ធ ដែលវាគឺជាការទិញយកមួយក្នុងតម្លៃខ្ពស់បំផុត និង មិន ធ្លាប់មាន។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា…
ស្រ្តីម្នាក់បានស្លាប់ ក្រោយពីចោរឆក់កាបូប បណ្ដាលឲ្យរបួសធ្ងន់ កាលពី៤ថ្ងៃមុន នៅខណ្ទពោសែនជ័យ
ភ្នំពេញ ៖ ស្រ្តីម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្រោយពីចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូប ខណៈពេលដែលគាត់កំពុងជិះម៉ូតូតាមផ្លូវទៅរកទិញអីវ៉ាន់នៅផ្សារអូរឫស្សីដើម្បីយកមកលក់នៅផ្ទះ បណ្តាលឱ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ផុងលលាដ៏ រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពី៤ថ្ងៃមុនកន្លងទៅនេះ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះ កើតឡើងកាលពីវេលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ…