
គិតមកដល់ពេលនេះ! ការសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចបាន២៧%ហើយ ត្រូវនឹងទឹកប្រាក់៣៥៨លានដុល្លារ
ភ្នំពេញ ៖ គិតមកដល់ពេលនេះ ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (NPPIA) សម្រេចបាន២៧ភាគរយហើយ ត្រូវនឹងទឹកប្រាក់សរុប ៣៥៨លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC)។ សេចក្ដីប្រកាសព័ត៌មានរបស់ CAIC ថ្ងៃទី២៥ ខែវិច្ឆិកា…
UN៖ ប្រជាពលរដ្ឋប្រមាណ ២,៦លាននាក់ នៅប្រទេសសូម៉ាលី រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
ម៉ូហ្គាឌីស៊ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថ្ងៃពុធថា ប្រជាជនប្រហែល ២,៦លាននាក់ ឬជិត២២ភាគរយ នៃចំនួនប្រជាជននៅក្នុងស្រុកចំនួន៦៦ ក្នុងចំណោម ៧៤ស្រុក ទូទាំងប្រទេសសូម៉ាលី ត្រូវបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់…
លោក គិន ភា៖ សម រង្ស៊ី កំពុងបំផ្លាញក្តីសុខពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក
ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានរៀបគម្រោង ជួលមេធាវីអាមេកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិ អាមេរិក ពីប្រជាពលរដ្ឋ ខ្មែរគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា លោក…
លោក សុខ ឥសាន៖ គម្រោង សម រង្ស៊ី ជួលមេធាវី ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក ដកសញ្ជាតិអាមេរិកពីមន្រ្តី-អ្នកគាំទ្របក្សប្រជាជន គឺមិនអាចធ្វើបាន
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គម្រោងរបស់ លោក សម រង្ស៊ី កំពុងពិនិត្យលទ្ធភាព ជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិអាមេរិក ពីមន្រ្តី និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ គឺមិនអាចធ្វើបានទេ។ លោក…
ប្រមុខសហភាពអឺរ៉ុប ពិភាក្សាពីបញ្ហាបេឡារុស និងអ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន
ព្រុចសែល ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល (Charles Michel) បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ ស្ដីពីស្ថានការណ៍នៅក្នុងប្រទេសបេឡារុស…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមានការប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយ
ភ្នំពេញ ៖ ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងពីគុណតម្លៃនៃសារព័ត៌មាន ភាពទាន់ហេតុការណ៍ និងបញ្ហានៃព័ត៌មានក្លែងក្លាយ។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកត់សម្គាល់ពីការរីកចំរើននៃ បច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយសហសម័យដែលបង្ក លក្ខណៈងាយស្រួលនូវការបង្កើតព័ត៌មានបោកប្រាស់ និងប្រឌិត។…
នគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ២០០កញ្ចប់ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ
ស្ទឹងត្រែង ៖ គ្រឿងញៀនមានទម្ងន់ប្រមាណ ១៧០គីឡូក្រាម ត្រូវបានបង្ក្រាប និងរឹបអូសពីកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ក្រោមកិច្ចសហការរួមគ្នា រវាងកម្លាំងប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនលេខ៧០១ និងកម្លាំងយោធាការពារព្រំដែន នៃផ្នែកសឹករងបុរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង៦៖៤៩នាទីព្រលប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្បាលកោះល្ង ស្ថិតក្នុងភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ សមត្ថកិច្ចនៅក្នុងការបង្ក្រាបគ្រឿងញៀន…
ជនអន្តោប្រវែសន៍ ២៧នាក់ស្លាប់ ក្នុងករណីលិចទូក ពេលព្យាយាមជិះឆ្លងសមុទ្រ ពីបារាំងទៅកាន់អង់គ្លេស
កាឡេស ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់ ជនអន្តោប្រវេសន៍ ២៧នាក់ ដែលបានព្យាយាមធ្វើដំណើរពីប្រទេសបារាំង ចូលទៅកាន់ទឹកដីអង់គ្លេស បានស្លាប់នៅថ្ងៃពុធសប្ដាហ៍នេះ នៅពេលទូករបស់ពួកគេលិច នៅជិតតំបន់ឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំង ដែលជាសោកនាដកម្មដ៏ធំមួយ ចាប់តាំងពីបណ្ដាញផ្លូវទឹក…
រកឃើញ ១០ក្លិប កក់កៅអីវគ្គ ១៦ក្រុម នៅ Champions League ក្រោយចប់ប្រកួតយប់មិញ
មេនឆេស្ទើ ៖ នៅពេលនេះមាន ១០ក្រុមហើយដែលឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុមដោយស្វ័យប្រវត្តិនៃយុទ្ធនាការពានរង្វាន់អឺរ៉ុប UEFA Champions League នៅពេលប្រកួតបញ្ចប់លើកទី៥ តាមពូលនីមួយៗនារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។ ទាំង ១០ក្លិបរួមមាន Manchester City និង Paris…
នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ពីការបញ្ចេញស្តុកប្រេងឆៅ ជាការឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិក
តូក្យូ ៖ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឱ្យដឹងនៅថ្ងៃនេះថា ជាការឆ្លើយតបទៅនឹងសំណើរបស់អាមេរិក រដ្ឋាភិបាលរបស់លោកនឹងបញ្ចេញប្រេងពីស្តុងបម្រុង ក្នុងរបៀបមួយដែលនឹងមិនរំលោភច្បាប់របស់ជប៉ុន ដែលត្រឹមតែអនុញ្ញាតឱ្យបញ្ចេញប្រេងពីស្តុកក្នុងករណីដែលមានហានិភ័យអាក់ខានការផ្គត់ផ្គង់ប៉ុណ្ណោះ។ លោក Kishida បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងបាននិងកំពុងធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងអន្តរជាតិ ហើយយើងបានសម្រេចចិត្តចូលរួមជាមួយអាមេរិកក្នុងការលក់ផ្នែកខ្លះនៃប្រេងបម្រុងថ្នាក់ជាតិរបស់យើងក្នុងរបៀបមួយដែលនឹងមិនផ្ទុយទៅនឹងច្បាប់ប្រេងបម្រុងជាធរមានរបស់ជប៉ុន»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា…
រដ្ឋសភា កំពុងបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាបាននិងកំពុង បើកសម័យប្រជុពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតំាងលោក ជាម យៀប ធ្វើអនុប្រធានទី១ រដ្ឋសភា ជំនួសលោកងួន ញ៉ិល។ ការបើកសម័យប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសម្តេចតេជោ…
Hazard នៅតែចង់ជោគជ័យនៅក្លិប Real Madrid ទោះបីមានការរារាំងដោយបញ្ហារបួសក្តី
កីឡាករអន្តរជាតិសញ្ជាតិប៊ែលហ្ស៊ិក វ័យ ៣០ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបអេស្ប៉ាញ Real Madrid ក្រោយផ្ទេរមកពីក្លិប Chelsea របស់អង់គ្លេស ជាមួយនឹងសេចក្តីរាយការណ៍ថា មានតម្លៃខ្លួន ១២០លានអឺរ៉ូ (១៣៤.៩៤លានដុល្លារ)។ Hazard បានស៊ុតបញ្ចូលទី ៤គ្រាប់ប៉ុណ្នោះ ក្នុងការបង្ហាញខ្លួន ២១ប្រកួតគ្រប់កម្មវិធីទាំងអស់កាលពីរដូវកាលមុន ប៉ុន្តែមិនទាន់បានស៊ុតបញ្ចូលទី ១គ្រាប់ឡើយនោះទេ ក្នុងយុទ្ធនាការនាឆ្នាំនេះ…
គួរឱ្យអាសូរខ្លាំងណាស់! ទើបចូលធ្វើកម្មករបាន៣ថ្ងៃ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអធ័ម
ភ្នំពេញ ៖ ក្មេងប្រុសអាយុទើបតែ១៤ឆ្នាំម្នាក់ បានបោះបង់ការសិក្សាមកធ្វើការសំណង់ជាមួយបងប្រុស ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារ ទើបតែបានបីថ្ងៃប៉ុណ្ណោះ ស្រាប់តែពេលរាយខ្សែភ្លើងតដាក់អំពូលមិនប្រយ័ត្ន ក៏ត្រូវខ្សែភ្លើងដែលដាច់រលាត់សំបកឆក់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរបងដីឡូត៍មួយកន្លែង ក្រោយវត្តអង្គតាមិញ តាមផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ…
ជនជាតិថៃប្រុសស្រី សរុប១០៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជា បញ្ជូនទៅឲ្យសមត្ថកិច្ចថៃវិញ
ក្រុងប៉ោយប៉ែត ៖ កម្លាំងសមត្ថកិច្ចកម្ពុជា បានបញ្ជូនពលរដ្ឋថៃ ចំនួន១០៣នាក់ ទៅប្រទេសដើមវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីពួកគេចាញ់បោកមេខ្យល់នាំមកឲ្យធើ្វការងារតាមទីតាំងបើកអនឡាញនានា ដែលជ្រោកក្រោមស្លាកកាស៊ីណូ នៅរសៀលម៉ោងជិត៣ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានច្រកទ្វារអន្តជាតិប៉ោយប៉ែត «ខ្លងលឹក»។ ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង តំណាងលោកនាយឧត្តមសេនីយ៍ សៅ…
ម្ចាស់ហ្វេសប៊ុក និងតិកតុក សុំទោសសមត្ថកិច្ចជាសាធារណៈ រឿង «ខឹងសមត្ថកិច្ចឱ្យឈរវាស់កម្ពស់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ»
ព្រះសីហនុ ៖ ម្ចាស់ហ្វេសប៊ុកឈ្មោះ «សុខ លីន» និងតិកតុកឈ្មោះ «ម៉ីម៉ី រៀល» បានធ្វើវីដេអូបង្ហោះប្រើពាក្យសម្តីអសុរោះមកលើសមត្ថកិច្ច ត្រូវបានសុំទោសជាសាធារណៈ។ មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ស្រ្តីម្នាក់ បានខឹងសមត្ថកិច្ចឱ្យឈរវាស់កម្ពស់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ តែស្រ្តីរូបនោះបែរជាយល់ថា អ្នកដែលឈរវាស់កម្ពស់ គឺសុទ្ធជាអ្នកទោស ហើយបានថតវីដេអូ និងប្រើពាក្យសម្តីអសុរោះលើសមត្ថកិច្ច…
Bayern Munich បញ្ជាក់ថា ខ្សែប្រយុទ្ធ Choupo-Moting វិជ្ជមានកូវីដ១៩
ម៉ូនិច ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Eric Maxim Choupo-Moting របស់ក្លិប Bayern Munich ដែលបានធ្វើចត្តាឡីស័ករួចរាល់ហើយនោះ ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Bundesliga ចំពេលដែលម្ចាស់ពានរង្វាន់ជើងឯកអាល្លឺម៉ង់មួយនេះ…
សារសម្ដេចហ៊ុន សែន វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
ភ្នំពេញៈ ក្នុងសារសំឡេងនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថាក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្ដូរទេវ៉ាក់សាំងស៊ីណូវ៉ាក់ដែលប្រភេទវ៉ាក់សាំងមិនកំណត់អាយុមនុស្សសម្រាប់ការចាក់នេះនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ តាមការជូនដំណឹងពីភាគីមិត្តចិនដែលកម្ពុជាបានទិញ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូស ហើយក្រៅពីនោះក៏យើងនៅសល់ជំនួយរបស់មិត្តចិនសម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថានឹងបានទទួលនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សម្ដេចតេជោមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេលមួយខែហើយគឺមិនទាន់បានស្រាកស្រាន្តនៅឡើយទេ។ពិតមែនតែយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ។ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនិងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងនៅញាំញីនូវឡើយក្នុងពេលដែលខេត្តព្រៃវែង…
សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ន នៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩”
ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…