សម្ដេចតេជោ ហ៊ុន សែន ឲ្យអ្នកព័ត៌មានបញ្ចេញព័ត៌មានពិត មិនក្លែងបន្លំ និងបំផ្លាញចោលពួកឱកាសនិយម ជ្រកក្រោមស្លាកសារព័ត៌មាន

ភ្នំពេញ ៖ សម្រាប់វេទិកាជួបជុំជាមួយ អ្នកកាសែតលើកទី៦ រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងអ្នកសារព័ត៌មាន នាឆ្នាំ២០២២នេះ មិនបានប្រារព្ធនោះទេដោយសារបញ្ហាកូវីដ ប៉ុន្តែទោះមិនជួបជុំ ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាច្រើនចំណុច ទៅកាន់អ្នកព័ត៌មានផងដែរ។ ដោយសម្តេចបានណែនាំ អ្នកសារព័ត៌មានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងពេលរាជរដ្ឋាភិបាលកំពុង កំណែទម្រង់រដ្ឋដែលទាមទារឲ្យ…

Read More

WHO៖ អូមីក្រុង មិនកាចសាហាវជាង «ឌែលតា» ទេ តែបង្កគ្រោះថ្នាក់ដល់អ្នកមិនបានចាក់ វ៉ាក់សាំងបង្ការ

ហ្សឺណែវ ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាងមេរោគបំប្លែងថ្មី Delta នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ។…

Read More

សហរដ្ឋអាមេរិក ឲ្យជម្រើស២ ដល់រុស្សី ជុំវិញបញ្ហាធ្វើសមយុទ្ធយោធាក្បែរព្រំដែនប្រទេសអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ក្រសួងកាបរទេសអាមេរិក នៅថ្ងៃពុធ បានធ្វើការប្រកាសថា រុស្សីគួរតែបញ្ចប់សមយុទ្ធយោធា របស់ខ្លួនក្បែរទៅនឹងព្រំដែនប្រទេសអ៊ុយក្រែននៅពេលនេះ ឬក៏ត្រូវតែផ្តល់ការបញ្ជាក់លំអិត អំពីបញ្ហាចល័តទ័ពប្រសិនបើ ចង់បាននូវការធានាឲ្យ បាននូវសន្តិសុខរវាងគ្នា។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក លោក Ned Price បានធ្វើសេចក្តីថ្លែងការណ៍នេះ កាលពីថ្ងៃអង្គារម្សិលមិញ នៅក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្សីអះអាងថា បានចាប់ផ្តើមធ្វើសមយុទ្ធយោធាសាជាថ្មី…

Read More

បំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសសូម៉ាលី បណ្តាលឲ្យស្លាប់តិចបំផុត ១០នាក់

ម៉ូហ្គាឌីស៊ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ១០នាក់ រួមទាំងទាហាន ៥នាក់ បានបាត់ជីវិត និង ៩នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតក្នុងទីក្រុង ម៉ូហ្គាឌីស៊ូ (Mogadishu) ប្រទេសសូម៉ាលី នៅថ្ងៃពុធនេះ។ លោក…

Read More

សម្តេចតេជោ ហ៊ុន សែន សន្ទនាតាមប្រព័ន្ធវីដេអូអនឡាញជាមួយប្រេសិតពិសេសថ្មី អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញសន្ទនាការងារតាមប្រព័ន្ធវីដេអូអនឡាញជាមួយ លោកស្រីបណ្ឌិត ណូលីន ហេយហ្សី (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា។ ប្រសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ…

Read More

លោក ឃឹម សាមី អភិបាលរងស្រុក អញ្ជើញចូលរួមក្នុងពិធីវេទិការសាធារណៈ នៅឃុំឬស្សីស្រុកខាងកើត

កំពត ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់ត្រាច លោក ឃឹម សាមី អភិបាលរងស្រុកតំណាង លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈរបស់រាជរដ្ឋាភិបាល…

Read More

Microsoft កំពុងឈានទៅការរចនា និងបង្កើតបន្ទះឈីបដោយខ្លួនឯង ខណៈទើបតែជួលកំពូលវិស្វករមួយរូប មកពីក្រុមហ៊ុន Apple

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Software របស់អាមេរិក Microsoft Corp ត្រូវបានគេរាយការណ៍មកថា បានជួលកំពូលវិស្វកររបស់ ក្រុមហ៊ុន Apple ឱ្យរចនា និងបង្កើតបន្ទះឈីបសម្រាប់ម៉ាស៊ីន Servers របស់ខ្លួន ដែលនេះបង្ហាញឱ្យឃើញថា Microsoft កំពុងតែឈាន ជើងមួយជំហានទៀតក្នុងការបង្កើតបន្ទះឈីបដោយខ្លួនឯង ឈប់ពឹងផ្អែកលើក្រុមហ៊ុនដទៃ…

Read More

ជប៉ុន កំពុងពិចារណា ផ្តល់ជំនួយបន្ថែមដល់កម្ពុជា សម្រាប់ដោះមីន ផ្គត់ផ្គង់ទឹកស្អាត និងវិស័យផ្សេងៗទៀត

ភ្នំពេញ ៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ី ម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថា ប្រទេសជប៉ុនកំពុងពិចារណា ផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា សម្រាប់ការដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ…

Read More

PSG ពន្យារពេលការចូលរួម Qatar Winter Tour 2022 ចំពេលមានការកើនឡើង នៃជំងឺកូវីដ១៩

ប៉ារីស ៖ ក្លិបបាល់ទាត់ Paris Saint-Germain បានពន្យារពេលការចូលរួមរបស់ពួកគេ ក្នុងព្រឹត្តិការណ៍បោះជំរុំហ្វឹកហាត់ និងស្វែងរកបទពិសោធន៍ថ្មី Qatar Winter Tour 2022 ដោយសារតែករណីកូវីដ១៩ បន្តកើនឡើង, នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។…

Read More

Chelsea ឈានទៅផ្តាច់ព្រ័ត្រពាន League Cup ក្រោយបន្តឈ្នះលើ Spurs

ក្រុងឡុងដ៍ ៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពាន League Cup (Carabao Cup) ឆ្នាំនេះ នៅពេលបន្តឈ្នះ ១-០ លើម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយរួចមកនៅយប់មិញ។ ខ្សែបម្រើអង់គ្លេស Mason…

Read More

 អភិបាលស្រុកកំពង់សីលាដឹកនាំមន្ត្រីក្រោមឱវាទចុះប្រមូលសំរាមនិងដើម្បីសម្អាតតាមដងផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះលោកសៅបុរីវឌ្ឍនៈ អភិបាលនៃគណៈអភិបាលស្រុកបានដឹកនាំមន្ត្រីក្រោមឱវាទចុះធ្វើការប្រមូលសំរាមនិងបោសសម្អាតសំរាមតាមដងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា។ ក្នុងនោះផងដែក៏មានការចូលរួមពីអភិបាលរងស្រុកមន្ត្រីបរិស្ថានស្រុកហើយ អាជ្ញាធរភូមិឃុំនិងកំលាំងប៉ុស្តិនិងមន្ត្រីអាវុធហត្ថស្រុក ប្រជាការពារឃុំនិងសិស្សានុសិស្សជាច្រើននាក់ផងដែ។ លោកសៅបុរីវឌ្ឍនៈ អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលាបានអោយដឹងថា ការចុះធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលានាពេលនេះគឺដើម្បីចូលរួមថែរក្សាអនាម័យល្អ បរិស្ថានល្អ សោភ័ណ្ឌភាពតាមដងផ្លូវ ព្រោះថាលើកំណាត់ផ្លូវជាតិ៤យើងនេះគឺភ្ញៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់ច្រើនទៅកាន់ទីរួមខេត្តព្រះសីហនុដើរកំសាន្តតាមរម្មនីយ៍ដ្ឋានផ្សេងៗដូច្នេះហើយក្នុងនាមយើងជាអាធរថ្នាក់មូលដ្ឋានត្រូវតែនាំគ្នាចូលរួមថែរក្សា អនាម័យបោសសំអាត សំរាម នៅតាមដងផ្លូវខាងលើនេះអោយបានស្អាតល្អ៕ដោយ៖ សូវ ចាន់ថន…

Read More

ដូចជាសាហាវពេកហើយ! គ្រាន់តែខឹងរឿងចាក់ទឹកថ្នាំសំរាប់ទុកអោយមាន់ផឹកចោលសោះស្ទុះយកកាំបិតកាប់រងរបួសស្ទើស្លាប់

ខេត្តបាត់ដំបង៖បុរសវ័យជាង៣០ឆ្នាំម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសគ្រាន់ខឹងជនរងគ្រោះចាក់ទឹកថ្នាំសំរាប់ទុកអោយមាន់ផឹកចោលទើបខ្លួនទប់កំហឹងមិនបានស្ទុះយកកាំបិតកាប់យកៗតែម្តង។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា ក្រោយទទួលបានបណ្ដឹងពី ឈ្មោះ លន់ រតនា ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិ អូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយជនសង្ស័យបានប្រើប្រាប់កាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឌី ចាន់វុទ្ធី…

Read More

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា គាំទ្រកុងសង់ស៊ីសទាំង៥ របស់អាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Chad Roedemeier បានបញ្ជាក់ថា ស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថា…

Read More

លោក គីម ជុងអ៊ុន ជំរុញឲ្យបង្កើនសមត្ថភាពយោធាកូរ៉េខាងជើង ខណៈលោកចុះត្រួតពិនិត្យការតេស្ត «មីស៉ីលលឿនជាងសំឡេង» ដោយផ្ទាល់

សេអ៊ូល ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឲ្យមានការបង្កើនសមត្ថភាពជាយុទ្ធសាស្ត្រ នៃយោធាប្រទេសអាស៊ីបូព៌ាមួយនេះ ខណៈរូបលោកបានចុះទៅត្រួតពិនិត្យការធ្វើតេស្ត មីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) ដោយផ្ទាល់។…

Read More

ហេតុអ្វី គួរជំរុញការអប់រំបែបឌីជីថល នៅក្នុងប្រទេសកម្ពុជា?

ភ្នំពេញ ៖ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើមធ្យោបាយបំពាក់បំប៉នមនុស្សជំនាន់ក្រោយ ឲ្យមានជំនាញ និងចំណេះដឹងជាមូលដ្ឋាន សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។ ប៉ុន្តែ នៅពេលដែលឧស្សាហកម្មមានការវិវត្តឥតឈប់ឈរ ការអប់រំបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ។ មនុស្សក្មេងៗ គឺជាកម្លាំងពលកម្មនាពេលអនាគត របស់ប្រទេសនីមួយៗ ហើយការវិនិយោគបរទេសពឹងផ្អែកទៅលើធនធានមនុស្ស ដែលអាចរកបាន។ កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការចាំបាច់បំផុត នូវធនធានមនុស្សកាន់តែច្រើនថែមទៀត។ ជាមួយនឹងវិនិយោគបរទេស…

Read More

អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសម្រេចចិត្តបញ្ចប់សង្គ្រាម នៅជំនួបកំពូលចតុភាគីថ្មី

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសម្រេចចិត្ត ដ៏សំខាន់បញ្ចប់សង្គ្រាម នៅក្នុងតំបន់ Donbass នៅក្នុងជំនួបកំពូលថ្មីមួយ របស់មេដឹកនាំអ៊ុយក្រែន រុស្ស៊ី បារំាងនិងអាល្លឺម៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Volodymyr Zelenskiy…

Read More

តម្លៃស្រូវប្រាំង អាចប្រឈមនឹងធ្លាក់ថ្លៃ ខណៈប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម ហក់ឡើងថ្លៃទ្វេដង

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តម្លៃស្រូវប្រាំងអាចប្រឈមនឹង ការធ្លាក់ចុះតម្លៃ ខណៈតម្លៃផលិតកម្ម និងធាតុចូលកសិកម្មកើនឡើងទ្វេដង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១១ មករា បានបញ្ជាក់ថា «នៅពេលដ៏ខ្លីខាងមុខនេះ…

Read More

អាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារសម្រាប់រស់នៅប្រចាំថ្ងៃពលរដ្ឋ ជាបន្ទុករដ្ឋ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ បានប្រកាស ស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម លើមុខទំនិញដែល ជាអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ ប្រកាសនេះ មានគោលបំណងដាក់ ជាបន្ទុករបស់រដ្ឋនូវ អាករលើតម្លៃបន្ថែម លើមុខទំនិញដែល ជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។…

Read More

KOICA បន្ដគាំទ្រកម្ពុជា ខណៈ៣០ឆ្នាំមកនេះ ផ្តល់ជំនួយឥតសំណង ៣១៦លានដុល្លារ ដល់កម្ពុជា

ភ្នំពេញ ៖ លោក Rho Hyunjun ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានបន្តគាំទ្រកម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ ខណៈចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារមកកម្ពុជា។ នេះយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ…

Read More

គ្រោះថ្នាក់អាកាសធាតុជាង ២០លើក ធ្វើឲ្យអាមេរិកខាតបង់ទឹកប្រាក់ជាង ១៤៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

វ៉ាស៊ីនតោន ៖ ព្រឹត្តិការណ៍អាកាសធាតុសរុបចំនួន ២០លើក ដែលកើតឡើងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ដែលត្រូវបានកត់ត្រា ដោយមជ្ឈមណ្ឌលជាតិសម្រាប់ ព័ត៌មានបរិស្ថានរបស់សហរដ្ឋអាមេរិក (NCEI) បានធ្វើឱ្យប្រទេសនេះខាតបង់ យ៉ាងហោចណាស់ជាង ១៤៥ ពាន់លានដុល្លារ។ រាល់ព្រឹត្តិការណ៍អាកាសធាតុ ឬអាកាសធាតុទាំងនោះជាលក្ខណៈបុគ្គល បាននាំឱ្យមានការខាតបង់យ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ហើយពួកវាទាំងអស់បានរួមចំណែក…

Read More