អូស្ត្រាលី ប្រកាសបញ្ជូនអាវុធ គិតជាទឹកប្រាក់ ៥០លានដុល្លារ ឱ្យអ៊ុយក្រែន

កង់បេរ៉ា ៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃអង្គារនេះបាននិយាយថាប្រទេសរបស់លោកនឹងផ្ដល់ជំនួយយោធាជាអាវុធ គិតជាទឹកប្រាក់ជាង ៥០លានដុល្លារឱ្យអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតតាំងនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។ បើតាមលោក Scott…

Read More

កីឡាហុកគីរុស្ស៊ី ត្រូវដកឈ្មោះចេញពីការប្រកួតជើងឯកយុវជនពិភពលោក ឆ្នាំ២០២៣

ម៉ូស្គូ ៖ ក្រុមអត្តពលិកនៃកីឡាហុកគីលើទឹកករបស់រុស្ស៊ី ត្រូវបានដកសិទ្ធិពីការចូលរួមប្រកួតពានរង្វាន់យុវជនជើងឯកពិភពលោក 2023 World Junior Championship ក្រោយពេលបង្កវិបត្តិនៅអ៊ុយក្រែន។ សហព័ន្ធកីឡាហុកគ្រីអន្តរជាតិ IIHF បានប្រជុំសម្រេចដកបេក្ខភាពរុស្ស៊ី និងប៊ែលឡារុសចេញពីការប្រកួតជើងឯកអន្តរជាតិនាឆ្នាំក្រោយនេះ ដើម្បីជាការឆ្លើយតបវិបត្តិនៅអ៊ុយក្រែនបច្ចុប្បន្ន ដែលបង្កឡើងដោយប្រទេសទាំងពីរខាងលើ រហូតដល់ទទួលបានការដោះស្រាយ និងសន្តិភាពត្រឡប់មកវិញ។ ក្រុមប្រឹក្សា IIHF បានគូសបញ្ជាក់ថា…

Read More

អ្នកនាំពាក្យស្ថានទូតចិន អំពាវនាវពលរដ្ឋខ្លួននៅកម្ពុជា គោរពច្បាប់ ក្រោយនគរបាលខ្មែរ រកឃើញករណី «ទាសករលក់ឈាម» ជាការប្រឌិត

ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៨ ខែកុម្ភៈ ស្តីពីក្រុមប៉ូលិសកម្ពុជា បានស្រាវជ្រាវរកឃើញថា សំណុំរឿង «ទាសករលក់ឈាមជនជាតិចិន» ថាជាការប្រឌិត។ ក្រោយមានករណីនេះ អ្នកនាំទូតចិន ក៏បានអំពាវនាឲ្យពលរដ្ឋខ្លួន កំពុងរស់នៅកម្ពុជា គោរពច្បាប់របស់កម្ពុជា-ចិន។ នេះបើតាមការចេញផ្សាយ នៅក្នុងផេកហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ…

Read More

តម្លៃប្រេងហក់ឡើងខ្ពស់ ខណៈពាណិជ្ជករ កំពុងវាយតម្លៃទណ្ឌកម្មថ្មីៗ លើប្រទេសរុស្ស៊ី

ញូវយ៉ក ៖ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃចន្ទជាមួយនឹងតម្លៃគោល Brent ដែលបញ្ចប់លើសពី ១០០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ខណៈដែលអ្នកវិនិយោគបានវាយតម្លៃពីផលប៉ះពាល់នៃទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសា បានបន្ថែម ៤,១៣ដុល្លារអាមេរិក ឬ ៤,៥ ភាគរយ ដើម្បីទូទាត់នៅតម្លៃ…

Read More

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ យើងត្រូវរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និង HTC ដែលជាច្រកចូលនៃការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់អាជ្ញាធពាក់ព័ន្ធទាំងអស់ត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និង អេចឈ៍ ធី ភី (HTC) ដែលជាច្រកចូលនៃការប្រេីប្រាស់គ្រឿងញៀន។ ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជេីញបេីកសិក្ខាសាលាស្តីពីការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី…

Read More

រថយន្តដឹកឥដ្ឋ បើកបុកម៉ូតូពីក្រោយ រួចកិនពីលើ បណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវទៅកន្លែងធ្វើការ ត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរួចកិនពីលើ ហើយរថយន្តបង្កបើករត់បានប្រហែល៥០០ម៉ែត្ររួចតៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖១៥នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែបក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ លាង…

Read More

ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលមានកម្ពស់០១ជាន់ ទទឹង៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រ និងមានទីតាំងនៅក្នុងបរិវេណ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៕

ក្រសួងសេដ្ឋកិច្ច ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៣០រូប នៃកម្មវិធី «ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល»

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០ រូបនៃកម្មវិធី «ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)» ដើម្បីចូលបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សេចក្ដីជូនដំណឹង នៅថ្ងៃទី០១ ខែមីនា…

Read More

គណនី Tiktok របស់សារព័ត៌មាន RT និង Sputnik ត្រូវបានរាំងខ្ទប់នៅក្នុងភូមិសាស្ត្រមួយចំនួន នៅតំបន់អឺរ៉ុប

តូក្យូ ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃនេះ គណនី Tiktok របស់ខ្លួន ត្រូវបានរាំងខ្ទប់ ឬមិនដំណើរការនៅក្នុងភូមិសាស្ត្រមួយចំនួននៅសហភាពអ៊ឺរ៉ុប។ មិនត្រឹមតែគណនី Tiktok របស់សារព័ត៌មាន RT ប៉ុណ្ណោះទេ សូម្បីតែតែគណនីរបស់សារព័ត៌មាន…

Read More

កម្មវិធីដំណើរខ្ញុំ៖ កោះពោធិ៍ ផ្ដល់បរិយាកាសរីករាយមួយបែប លើដែនសមុទ្រខេត្តកែប

កែប ៖ កោះពោធិ៍ គឺជាកោះតូចមួយក្នុងចំណោមកោះទាំង១២នៃដែនសមុទ្រខេត្តកែប ពោលគឺទៅហួសពីកោះទន្សាយបន្តិច។ ដើម្បីធ្វើដំណើរទៅកាន់កោះទេសចរណ៍មួយនេះ ភ្ញៀវទេសចរត្រូវបន្តចេញពីកំពង់ផែកោះទន្សាយតាមកាណូត ដោយឆ្លងកាត់ទស្សនីយភាពកោះតូចធំជាច្រើន ដូចជា កោះទន្សាយ កោះហាល កោះស្វាយព្រៃជាដើម។ ជិះកាណូតប្រមាណ១ម៉ោងក្រោយមក យើងនឹងបានទៅដល់កោះពោធិ៍តាមក្ដីស្រមៃ ប៉ុន្តែមុនពេលឡើងទៅលើកោះ ភ្ញៀវទេសចរក៏អាចស្ទួចត្រីលេងមួយស្របក់សិនក៏បាន ព្រោះជាការកម្សាន្តសប្បាយមួយបែបនៃការមកទស្សនាកោះពោធិ៍នេះ។ ការងូតទឹកលេងកម្សាន្ត និងទេសភាពស្អាតៗនៅលើកោះនេះមិនចាញ់នៅកោះដទៃឡើយ ក្រៅពីនោះការទស្សនាទិដ្ឋភាពព្រះសូរិយារៀបអស្ដង្គត…

Read More

ពីឡុតអ៊ុយក្រែនជាច្រើននាក់ មកដល់ប្រទេសប៉ូឡូញ ដើម្បីទទួលយកយន្តហោះចម្បាំង ដែលជាជំនួយ

ប៉ូឡូញ ៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មាន POLITICO ថា ក្រុមពីឡុតជនជាតិអ៊ុយក្រែនជាច្រើននាក់ បានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញហើយ ដើម្បីអាចចាប់ផ្តើមធ្វើការទទួលយកយន្តហោះចម្បាំង ដែលជាជំនួយរបស់អឺរ៉ុប ត្រឡប់ទៅប្រទេសរបស់ខ្លួន។ អ៊ុយក្រែនបច្ចុប្បន្នកំពុងតែប្រើប្រាស់យន្តហោះចម្បាំង ម៉ូដេលចាស់ៗដែលផលិតនៅក្នុងប្រទេសរុស្សីកាលពីអតីតកាលប៉ុណ្ណោះ ហើយត្រឹមតែរយៈពេល២៤ម៉ោង អ៊ុយក្រែននឹងអាចទទួលបានអាវុធ និងគ្រាប់រ៉ូកែត ជាច្រើនពាន់គ្រាប់ ព្រមទាំងកាំភ្លើង យន្តកាំភ្លើងធំ និងឧបករណ៍យោធាជាច្រើនផ្សេងទៀត។…

Read More

បុរសម្នាក់ ត្រូវរថយន្តបែនដឹកដី ក្រុមហ៊ុន «ម៉ៅ សុផល» បើកបុកពីក្រោយទាំងកម្រោល ស្លាប់មួយរំពេច

កណ្ដាល ៖ បុរសម្នាក់ ត្រូវរថយន្តបែនដឹកដី របស់ក្រុមហ៊ុន «ម៉ៅ សុផល» បើកបុកពីក្រោយទាំងកម្រោល បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០៖១៥នាទី តាមណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ២៦-២៧ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅពេលកើតហេតុ…

Read More

រូបថតផ្កាយរណប បង្ហាញថា ក្បួនរថយន្ដយោធារុស្ស៊ី នៅភាគខាងជើងទីក្រុងកៀវ មានប្រវែងដល់ទៅ ៦០គីឡូម៉ែត្រ

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រូបថតផ្កាយរណបជាច្រើនសន្លឹក ត្រូវបានផ្តិតរូបភាពនៅថ្ងៃចន្ទសប្ដាហ៍នេះ បានបង្ហាញថាក្បួនរថយន្ដយោធារុស្ស៊ី ដែលកំពុងស្ថិតនៅភាគខាងជើងរដ្ឋធានីកៀវ របស់អ៊ុយក្រែន លាតសន្ធឹកប្រវែងដល់ទៅ ៦៤គីឡូម៉ែត្រឯណោះ បើធៀបទៅកាលពីថ្ងៃអាទិត្យ មានប្រវែងតែ ២៧គីឡូម៉ែត្រប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មាន…

Read More

រុស្សី បញ្ជាក់ប្រាប់ UN ថា គ្មានផែនការដើម្បីកាន់កាប់លើទឹកដីអ៊ុយក្រែនឡើយ

វ៉ាស៊ីនតោន ៖ ថ្លែងទៅកាន់អង្គប្រជុំនៅអង្គការប្រជាជាតិ ស្តីអំពីបញ្ហាលុកលុយនៅអ៊ុយក្រែន កាលពីថ្ងៃចន្ទម្សិលមិញនេះ តំណាងពិសេសរបស់រុស្សី ប្រចាំនៅយូអិន លោក Vasily Nebenza បានចេញមកបញ្ជាក់ថា រុស្សីមានគោលបំណងតែមួយគត់ គឺជួយសង្គ្រោះជិវិតពលរដ្ឋរបស់ខ្លួន នៅក្នុងតំបន់ Donbass និងដាក់ពិន័យចំពោះរដ្ឋាភិបាលអ៊ុយក្រែន ដែលកន្លងមក៨ឆ្នាំនេះ បានធ្វើសកម្មភាពឃោរឃៅ និងការប្រល័យពូជសាសទៅលើពលរដ្ឋរុស្សី ដែលរស់នៅទីនោះប៉ុណ្ណោះ។…

Read More

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឲ្យមានយានដ្ឋានជួសជុល និងថែទាំរថយន្តប្រកបដោយស្ដង់ដារបែបទំនើបនៅកម្ពុជាកាន់តែច្រើន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ ក៏ដូចជាអ្នកប្រកបជំនាញផ្តល់សេវាជួសជុល និងថែទាំរថយន្តប្រកបដោយគុណភាពខ្ពស់ស្របតាមកម្រិតស្តង់ដារបែបទំនើបនៅកម្ពុជាឲ្យបានកាន់តែច្រើនដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ដំណើរការជាផ្លូវការនូវយានដ្ឋានជួសជុល…

Read More

អ្នកចាំទី Buffon នឹងបន្តលេងឲ្យក្លិប Parma រហូតដល់អាយុ៤៦ឆ្នាំ បន្ទាប់ពីចុះកិច្ចសន្យាថ្មី

ប៉ាម៉ា ៖ បើយោងតាមសារព័ត៌មាន CNA នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បើទោះបីជាប្រឡូកក្នុងអាជីពបាល់ទាត់អស់រយៈពេល ២៧ឆ្នាំហើយក្តី កីឡាករអ្នកចាំទី Gianluigi Buffon មិនមានគម្រោងក្នុងការចូលនិវត្តន៍ នៅឡើយនោះទេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីលេងឲ្យក្លិបអ៉ីតាលី Parma ដែលនឹងអនុញ្ញាតឲ្យកីឡាកររូបនេះបន្តលេងរហូតដល់អាយុ៤៦ឆ្នាំ។ កីឡាករ Buffon…

Read More

សហរដ្ឋអាមេរិក ត្រូវបានស្តីបន្ទោស ចំពោះស្ថានការណ៍ជុំវិញវិបត្តិអ៊ុយក្រែន

ព្យុងយ៉ាង ៖ ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទថា គោលនយោបាយអនុត្តរភាពរបស់សហរដ្ឋអាមេរិក និងការមិនយកចិត្តទុកដាក់របស់បណ្តាប្រទេសលោកខាងលិច ចំពោះផលប្រយោជន៍សន្តិសុខស្របច្បាប់របស់រុស្ស៊ី គឺជាមូលហេតុឫសគល់នៃស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន នាពេលបច្ចុប្បន្ន។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីអ្នកការទូតកូរ៉េខាងជើងមួយរូបដែលបាននិយាយថា «វិបត្តិនៅអ៊ុយក្រែនកើតចេញពីគោលនយោបាយអនុត្តរភាពរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដែលកំពុងធ្វើសកម្មភាពដោយចេតនា និងតាមអំពើចិត្តចំពោះប្រទេសដទៃទៀត»។ ដូចដែលអ្នកការទូតរូបនេះបានចង្អុលបង្ហាញថា ប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក…

Read More

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២-៨ ខែមីនា, អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ ពីកម្រិតខ្សោយទៅបង្គួរដោយអន្លើ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២។ ក្នុងអំឡុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលដូចតទៅ៖ * ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមក ពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។…

Read More