អាហ្វ្រិកខាងត្បូង រកឃើញថាវីរុសបំប្លែងថ្មី Omicron បង្កហានិភ័យលាប់ ជំងឺកូវីដ-១៩ ខ្ពស់ជាង៣ដង ធៀបទៅនឹង Delta និង Beta

អាហ្វ្រិកខាងត្បូង ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាល នៃប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា វីរុសបំប្លែងថ្មី Omicron អាចបង្កហានិភ័យខ្ពស់ជាង៣ដង នៃការលាប់ ឬឆ្លងជំងឺ COVID-19 ឡើងវិញ បើធៀបទៅនឹងវីរុសបំប្លែងថ្មី…

Read More

រុស្សី ចំអកឲ្យអាមេរិក ថាមិនមែនជាសញ្ញា នៃលទ្ធិប្រជាធិបតេយ្យនោះទេ

មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមានបញ្ហាជាច្រើននៅក្នុងផ្ទះ មិនអាច និងមិនគួរអះអាងថា ពួកគេជា “សញ្ញានៃលទ្ធិប្រជាធិបតេយ្យនោះឡើយ”។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានអត្ថាធិប្បាយលើ “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” របស់សហរដ្ឋអាមេរិក នាពេលខាងមុខថា ប្រទេសលោកខាងលិច មានបញ្ហារ៉ាំរ៉ៃជាច្រើនទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត…

Read More

សហភាពអឺរ៉ុប ស្នើវិធានការថ្មី ដើម្បីដោះស្រាយស្ថានភាពគ្រាអាសន្ន នៅព្រំដែនប្រទេសបេឡារុស្ស

ព្រុចសែល ៖ គណៈកម្មការអឺរ៉ុប បានស្នើឱ្យមានការបន្ធូរបន្ថយច្បាប់សិទ្ធិជ្រកកោន ដើម្បីជួយដល់រដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ដែលជាប់ព្រំដែនប្រទេសបេឡារុស្ស ទប់ទល់នឹងលំហូរជនចំណាកស្រុក។ ច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ដោះស្រាយស្ថានភាពអាសន្ន នៅព្រំដែនរបស់ពួកគេ ជាមួយបេឡារុស្ស។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។ ដោយប្រកាសពីវិធានការថ្មី នៅក្នុងសន្និសីទសារព័ត៌មាន ស្នងការកិច្ចការផ្ទៃក្នុង លោកស្រី…

Read More

លោក គួច ចំរើន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលខាងមុខ

ភ្នំពេញ ៖ លោក គួ ច ចំរើន ក្នុងនាមអ្នកដឹកនាំខេត្តព្រះសីហនុ សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន…

Read More

ឧត្តមនាវីឯក ទៀ សុខា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត

ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់…

Read More

សហភាពសហព័ន្ធយុវជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ លោក ហ៊ុន ម៉ាណែត…

Read More

ព្រះសព សម្តេចក្រុមព្រះ នឹងដង្ហែរមកដល់រាជធានីភ្នំពេញ នៅម៉ោង១១ថ្ងៃត្រង់ ថ្ងៃ៥ ខែធ្នូ

ភ្នំពេញ ៖ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានឧត្ដមប្រឹក្សាព្រះមហាក្សត្រ នឹងដង្ហែរមកដល់រាជធានីភ្នំពេញ វេលាម៉ោង១១ថ្ងៃត្រង់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមហ្វេសប៊ុក ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ។ បន្ទាប់ពីការយាងមកដល់ហើយ ព្រះសពនឹងតម្កល់ធ្វើបុណ្យថ្វាយតាមព្រះរាជបវេណី តាមគន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះដំណាក់សម្តេច…

Read More

លោកជំទាវ ហ៊ុន ស៊ីណាត ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ធ្វើចំណាត់ការនារីៗ ពាក់ម៉ូតអាវសិចស៊ីខ្លាំង

ភ្នំពេញ ៖ ករណីនៃការពាក់អាវសិចស៊ី ស្ទើតែចំហរមួយល្វែងខាងលើ របស់នារីមួយចំនួន បានក្លាយជាប្រធានបទក្តៅគគុកជាថ្មី បន្ទាប់ពីលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានចេញមុខប្រតិកម្ម និងស្នើឲ្យស្នាប័នពាក់ព័ន្ធធ្វើចំណាត់ការទៅលើករណីនេះ។ លោកជំទាវមានប្រសាសន៍ថា ចេះតែមានគេបានផ្ញើរូបភាព និងវីដេអូជូនលោកជំទាវ ដើម្បីឲ្យលោកជំទាវមានប្រសាសន៍ជុំវិញករណីនេះប៉ុន្តែលោកជំទាវមិនមានតួនាទីក្នុងការធ្វើចំណាត់ការណាមួយទេ ដូចនេះគួរស្នើទៅដល់ស្ថាប័នពាក់ព័ន្ធដែលគួរពិនិត្យមើលលើបញ្ហាទាំងនេះ។ លោកជំទាវមានប្រសាសន៍ថាឈប់ទើសហើយហត់ណាស់…

Read More

មានក្រុមរុករាន ទន្រ្ទាន ឈូសឆាយ រំលោភយកដីព្រៃលិចទឹករបស់រដ្ឋ នៅតាមមាត់បឹងទន្លេសាប ដល់ចំនួន១៣នាក់ ចេញមកសារភាពប្រគល់ដីមកឲ្យរដ្ឋវិញ

កំពង់ឆ្នាំង ៖ ក្រុមសមត្ថកិច្ច អាជ្ញាធរ ឈ្មួញ ចំនួន១៣នាក់ ដែលបានរួមគំនិតគ្នាជាមួយមន្រ្តីជំនាញ ដោយមានការឃុបឃិតបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាននាំគ្នាចូលទៅកាប់គាស់ រុករាន ទន្រ្ទាន ឈូសឆាយ រំលោភយកដីព្រៃលិចទឹករបស់រដ្ឋ នៅតាមមាត់បឹងទន្លេសាប ចំនួន២០៥៨ហិកតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យនាពេលកន្លងមក បានចេញមុខសារភាព និងស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ ទៅតាមការអំពាវនាវ របស់សម្ដេចតេជោ…

Read More

រដ្ឋមន្ត្រីការពារជាតិអាមេរិក និងកូរ៉េខាងត្បូងជួបពិភាក្សាគ្នា ដើម្បីពង្រឹងសម្ព័ន្ធភាព

សេអ៊ូល ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានធ្វើដំណើរមកដល់ទឹកដីកូរ៉េខាងត្បូង និងជួបពិភាក្សាផ្ទាល់ជាមួយ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក ស៊ូ វូក (Su Wook) នៅព្រឹកថ្ងៃព្រហស្បតិ៍…

Read More

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យ១២ម៉ឺនដុល្លារ សម្រាប់រៀបចំបុណ្យព្រះសព សម្តេចក្រុមព្រះ

ភ្នំពេញ ៖ ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅរកទីបំផុត ចំពោះការយាងចូលព្រះទិវង្គត នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គចំនួន ១២ម៉ឺនដុល្លារ ជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ…

Read More

រុស្ស៊ី ព្រមានបណ្តេញអ្នកការទូតអាមេរិក ដែលបានស្នាក់នៅទីក្រុងមូស្គូ លើសពី៣ឆ្នាំ ចេញពីប្រទេស នៅត្រឹមថ្ងៃទី២២ ខែមករា

មូស្គូ ៖ កន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូបានប្តេជ្ញាថា នឹងឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ២៧នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងសប្តាហ៍ខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធថា បុគ្គលិកស្ថានទូតអាមេរិកដែលស្នាក់នៅទីក្រុងមូស្គូលើសពីបីឆ្នាំ ត្រូវតែចាកចេញពីប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី ៣១ ខែមករា…

Read More

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំគាំទ្រកូនខ្ញុំ ហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី»

ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងគាំទ្រកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវធ្វើការបោះឆ្នោត។ សម្តេចតេជោបន្តថា “ខ្ញុំប្រកាសតែម្តង គឺគាំទ្រ ហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី។ កូនអ្នកដទៃធ្វើបាន…

Read More

នាយករដ្ឋមន្ត្រីកម្ពុជា៖ បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះ

ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨- ២ធ្នូ ២០២១។ យោងតាមបណ្តាញសង្គមសម្តេចតេជោ បានបញ្ជាក់ថា «បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌…

Read More

ទីបំផុត! សហរដ្ឋអាមេរិក រកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី Omicron

ឡូន អាន់ជែលែស ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណី «វិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) និងជាករណីទី ១ ផងដែរសម្រាប់សហរដ្ឋអាមេរិក។…

Read More

សម្ដេចតេជោ៖ មានគេចង់ធ្វើនាយករដ្ឋមន្ដ្រី តែមិនដឹងថា ធ្វើនាយករដ្ឋមន្ដ្រីវាពិបាក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា មានមនុស្សមួយចំនួនចង់ធ្វើនាយករដ្ឋមន្ដ្រី ដឹកនាំប្រទេស តែមិនដឹងថា ការធ្វើនាយករដ្ឋមន្ដ្រីវាពិបាកប៉ុណ្ណា?។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា ខារ៉ាអូខេ…

Read More

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរថា កុំស្លន់ស្លោហួសហេតុ កុំភ័យពេក ចំពោះបញ្ហា «អូមីក្រុង»

ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរថា ទោះបីកម្ពុជាមានជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» នៅបណ្តាប្រទេសខាងទ្វីបអាហ្វ្រិកក៏ដោយ តែកុំស្លន់ស្លោហួសហេតុ កុំភ័យពេក រហូតបាត់ម្ចាស់ការ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២…

Read More

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២១

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈ Facebook ផ្លូវការ បានបង្ហោះសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២១)។…

Read More

ឆេះក្លិបក្រោមដីមួយកន្លែង នៅខេត្តសៀមរាប បណ្ដាលឱ្យមានអ្នកស្លាប់ និងកំពុងបន្តសង្រ្គោះ

សៀមរាប ៖ នារាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះក្លិបក្រោមដីមួយកន្លែង មានឈ្មោះ “ELITE CLUB PARY” ដែលមានទីតាំងនៅចំណុចភូមិតាភូល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ខណៈសមត្ថកិច្ចបានស្វែងរកឃើញអ្នកស្លាប់ និងកំពុងស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន៕

បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករទេះលក់ម្ហូបនៅមុខវត្តស្ទឹងមានជ័យ រងការខូចខាត និងធ្វើឱ្យស្ត្រីម្នាក់ រងរបួស

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងចេញពីកន្លែងផឹកស៊ីណាទេ ស្រវឹងស្រាឡើងជោកជាំ បើករថយន្តទៅបុករទេះលក់ម្ហូបនៅមុខវត្តស្ទឹងមានជ័យ បណ្តាលឱ្យរងការខូចខាត និងធ្វើឱ្យស្ត្រីម្នាក់ ជាម្ចាស់រទេះរងរបួស កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយវិថីព្រះមុនីរ៉េត(ផ្លូវលេខ២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ…

Read More