ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៦ ខែកញ្ញា, អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល…

Read More

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អាមេរិក បង្ហាញបំណងចង់វិនិយោគលើវិស័យ ហ្គាស ថាមពល (LPNG) និងវិស័យកំពង់ផែ ជាមួយកម្ពុជា

ភ្នំពេញ ៖ នៅក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារនៅទីស្តីការក្រសួង គណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី Carol Miller បានបង្ហាញបំណងលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗដូចជា៖ ហ្គាស និងថាមពល (LPNG) និងការវិនិយោគលើវិស័យកំពង់ផែ ជាមួយប្រទេសកម្ពុជា។ ជំនួបពិភាក្សាការងារនេះដែរបានធ្វើឡើងនាថ្ងៃទី២៩…

Read More

មហន្តរាយទឹកជំនន់នៅប៉ាគីស្ថាន បង្កការខូចខាតគិតជាទឹកប្រាក់ជាង ១០ពាន់លានដុល្លារ

អ៉ីស្លាម៉ាបាដ ៖ រដ្ឋមន្ត្រីក្រសួងផែនការរបស់ប្រទេសប៉ាគីស្ថាន លោក អាសាន អ៉ីកបាល់ (Ahsan Iqbal) បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថាការវាយតម្លៃ ជំហានដំបូងអំពីទំហំនៃការខូចខាត ដែលបង្កឡើងដោយមហន្តរាយទឹកជំនន់ដ៏អាក្រក់នាពេលថ្មីៗនេះ គឺមានចំនួនជាង ១០ពាន់លានដុល្លារ ហើយលោក ក៏បានអំពាវនាវផងដែរឱ្យពិភពលោកជួយប្រទេសរបស់លោក ទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០…

Read More

សមត្ថកិច្ចស្រាវជ្រាវតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេច ស ខេង រកឃើញជនរងគ្រោះជាតិចិន១នាក់ និងឃាត់២នាក់

ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ បានចុះត្រួតពិនិត្យក្នុងអគារក្រុមហ៊ុនហ័ងគួន ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងសីហនុ ដោយរកឃើញជនជាតិចិន១នាក់ ដែលគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន ព្រមទាំងបានឃាត់ខ្លួនមេការជាជនខ្មែរ១នាក់ និងអ្នកគ្រប់គ្រងជាជនជាតិចិន១នាក់។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ…

Read More

អ៉ីរ៉ាក់៖ មនុស្សយ៉ាងហោច ២០នាក់ស្លាប់ ក្នុងអំពើហិង្សា ក្រោយមេដឹកនាំសាសនាដ៏មានឥទ្ធិពលម្នាក់ ប្រកាសដកខ្លួនចេញពីនយោបាយ

បាកដាដ ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ការប៉ះទង្គិចគ្នាដ៏ហិង្សាមួយ បានផ្ទុះឡើងនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ២០នាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីមេដឹកនាំសាសនានិកាយស៊ីអ៉ីត ដ៏មានឥទ្ធិពលនៅក្នុងប្រទេស គឺលោក មូគតាដា អាល់-សាដាដ…

Read More

West Ham យកបានខ្សែបម្រើប្រេស៊ីល Lucas Paqueta មានកិច្ចសន្យារយៈពេល ៥ឆ្នាំ

ឡុងដ៏ ៖ ក្លិបស្ថិតក្នុងលីគអង់គ្លេស West Ham United បានសម្រេចជាផ្លូវការយកបានខ្សែបម្រើសញ្ជាតិប្រេស៊ីល Lucas Paqueta ដែលមានកិច្ចសន្យារយៈពេល ៥ឆ្នាំ ផ្ទេរមកពីក្លិបបារាំង Lyon នៃតម្លៃដែលត្រូវបង់ដំបូងប្រមាណ ៣៦.៥លានផោន ជាមួយការបន្ថែមផ្សេងទៀតដែលអាចកើនឡើងជាង ៥០លានផោន។ បុរសវ័យ ២៥ឆ្នាំ Paqueta…

Read More

ឃាត់ខ្លួនជនជាតិចិន ៤នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស ចេញពីខេត្តព្រះសីហនុ ចូលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ចាប់ខ្លួនជនជាតិចិន៤នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស ចេញពីខេត្តព្រះសីហនុ ចូលរាជធានីភ្នំពេញ នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានរថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកឡិចស៊ីស RX300…

Read More

ការវាស់វែងតំបន់រមណីយដ្ឋានអង្គរ កើនជាង៤.៦ម៉ឺនក្បាលដី ខណៈការឈូសឆាយតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ពលរដ្ឋទៅតាំងទីលំនៅថ្មី បានទំហំ១១១ហិកតា និងស្ថាបនាផ្លូវបានជាង៣ពាន់ម៉ែត្រ

សៀមរាប ៖ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ការចុះវាស់វែងកំណត់និយាមការ នៅតំបន់រមណីយដ្ឋានអង្គរ បានកើនដល់ជាង៤.៦ម៉ឺនក្បាលដីហើយ ខណៈការឈូសឆាយនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី បានទំហំជាង ១១១ហិកតាផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី…

Read More

រុស្ស៊ី កំណត់អត្តសញ្ញាណជនសង្ស័យទី២ ជាប់ពាក់ព័ន្ធនឹងការសម្លាប់កូនស្រីមនុស្សជំនិតលោក ពូទីន

មូស្គូ ៖ ទីភ្នាក់ងារសន្តិសុខកំពូលរបស់រុស្ស៊ី នៅថ្ងៃចន្ទ ទី២៩ ខែសីហា បានកំណត់អត្តសញ្ញាណជនជាតិអ៊ុយក្រែនទី២ ដែលបានជាប់ពាក់ព័ន្ធនឹងការសម្លាប់កូនស្រីរបស់បុគ្គលមនោគមវិជ្ជាជាតិនិយមរុស្ស៊ី។ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានលើកឡើងថាជនសង្ស័យឈ្មោះ ប៊ូកដាន់ ស៊ីហ្កាណេនកូ (Bogdan Tsyganenko) សញ្ជាតិអ៊ុយក្រែនបានជួយរៀបចំការសម្លាប់លោកស្រី ដារីយ៉ា ឌូហ្គីណា (Darya Dugina)…

Read More

រដ្ឋាភិបាលចិន៖ ការបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលកោះតៃវ៉ាន់មិនខុសទេ ព្រោះជាទឹកដីរបស់ខ្លួន

ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា បានច្រានចោលការត្អូញត្អែររបស់កោះតៃវ៉ាន់ អំពីការយាយីដដែលៗដោយយន្តហោះគ្មានមនុស្សបើករបស់ចិន នៅជិតកោះមួយនេះ ដោយបានលើកឡើងថា មិនមែនជាអ្វីដែលធ្វើឱ្យមានការច្របូកច្របល់នោះឡើយ។ សកម្មភាពរបស់ចិន បានជំរុញឱ្យតៃប៉ិលើកឡើងថា ទីក្រុងប៉េកាំងគឺជាចោរ។ ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមល្បែងសង្គ្រាម និងសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់កាលពីដើមខែនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក លោកស្រី ណានស៊ី ផេឡូស៊ី…

Read More

ប៉ាគីស្ថាន កំពុងជួបគ្រោះទឹកជំនន់មិននឹកស្មានដល់ ដែលបានលេចស្ទើរ ១ភាគ៣ផ្ទៃប្រទេស

បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន លោក Sherry Rehman បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញ ទាំងគួរឲ្យព្រួយបារម្ភថា ប្រទេសប៉ាគីស្ថាន គឺកំពុងជួបគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ដែលមិនអាចស្រម៉ៃបានឡើយ។ រដ្ឋមន្ត្រីរូបនេះ បានអះអាងថា ១ភាគ៣ នៃផ្ទៃប្រទេស នឹងលេចបាត់ក្រោមទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង លើកនេះ។លោកស្រី…

Read More

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមានជាថ្មីថា នឹងលុបអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយណា ប្រើពាក្យអសុរោះ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់ជាថ្មីម្តងទៀតថា ស្ថាបន័ព័ត៌មានណា ផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងនឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង គ្មានការលើកលែងនោះទេ។ នេះបើតាមការផ្សាយ របស់ក្រសួងព័ត៌មាន។ ក្នុងកិច្ចប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ ចុងខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី២៩…

Read More

ប្រជាពលរដ្ឋ ចាប់ផ្ដើមចាកចេញពីចំការលោក ខឹម វាសនា ខណៈដែលអាជ្ញាធរកំណត់ពេលវេលា ត្រឹមតែម៉ោង២៤យប់នេះ

សៀមរាប ៖ បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់។ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហកបែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក។ ខណៈពេលនេះដែរ អាជ្ញាធរក៏ចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ ហើយត្រៀមនឹងអនុវត្តឱសានវាទរបស់រដ្ឋបាលខេត្តផងដែរ ដែលបានដាក់កំហិតឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៤៖០០នាទីយប់៕

បុណ្យឆ្លងកុដិ និងពុទ្ធាភិសេកព្រះពុទ្ធរូប នៅកុដិលេខ១២ វត្តនាគវ័ន

ភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ ១កើត ខែភក្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ មានពិធីបុណ្យឆ្លងកុដិ និងពុទ្ធាភិសេកព្រះពុទ្ធរូប នៅវត្តនាគវ័ន្តកុដិលេខ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការចូលរួមពីព្រះគ្រូវិជ្ជារតនញាណ ស៊ិន វណ្ណា…

Read More

ប្រភេទជំងឺនៃប្រព័ន្ធឈាមរត់ រោគសញ្ញា និងវិធីជួយដល់សុខភាពប្រព័ន្ធឈាមរត់

សុខភាព ៖ ប្រព័ន្ធឈាមរត់គឺជាបេះដូង និងសរសៃឈាមរបស់អ្នក ហើយវាចាំបាច់ណាស់ក្នុងការធ្វើឱ្យរាងកាយរបស់អ្នកដំណើរការបានល្អ។ ប្រព័ន្ធនេះ ផ្ទុកអុកស៊ីហ្សែន សារធាតុចិញ្ចឹម អេឡិចត្រូលីត និង អ័រម៉ូន ពាសពេញរាងកាយរបស់អ្នក។ ការរំខាន ការស្ទះ ឬជំងឺដែលប៉ះពាល់ដល់របៀបដែលបេះដូង ឬសរសៃឈាមរបស់អ្នកបូមឈាមអាចបណ្តាលឱ្យមានផលវិបាកដូចជាជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ ផលវិបាកទាំងនេះ អាចកើតឡើងដោយសារកត្តាជាច្រើន ចាប់ពីហ្សែន…

Read More

រមួលសាច់ដុំបណ្តាលមកពីកត្តាអ្វី?

សុខភាព ៖ សាច់ដុំរបស់មនុស្សយើងត្រូវបានបង្កើតឡើងដោយសរសៃដែលសរសៃប្រសាទគ្រប់គ្រង។ ការរំញោចឬការខូចខាតដល់សរសៃប្រសាទអាចបណ្តាលឱ្យសរសៃសាច់ដុំរបស់អ្នកកន្ត្រាក់។ ការ រមួល សាច់ដុំ ភាគច្រើនមិនបង្កការព្រួយបារម្ភនោះទេ។ ប៉ុន្តែក្នុងករណីខ្លះ វាអាចបង្ហាញពីស្ថានភាពនៃប្រព័ន្ធសរសៃប្រសាទ ដែលអ្នកគួរតែទៅជួបគ្រូពេទ្យ។ មូលហេតុនៃការរមួលសាច់ដុំ៖ មានលក្ខខណ្ឌផ្សេងៗដែលអាចបណ្តាលឱ្យរមួលសាច់ដុំ។ ការកន្ត្រាក់សាច់ដុំតិចតួចជាធម្មតាជាលទ្ធផលនៃមូលហេតុដែលទាក់ទងនឹងរបៀបរស់នៅ។ ប៉ុន្តែការកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរជាងនេះច្រើនតែជាលទ្ធផលនៃស្ថានភាពធ្ងន់ធ្ងរ។ ១. មូលហេតុទូទៅនៃការរមួលសាច់ដុំរួមមាន៖ – សកម្មភាពរាងកាយ៖ អាស៊ីតឡាក់ទិកកកកុញនៅក្នុងសាច់ដុំដែលប្រើអំឡុងពេលហាត់ប្រាណ…

Read More

លោក Tuchel៖ Chelsea នឹងចុះកិច្ចសន្យា នាំយកកីឡាករថ្មី មុនពេលបិទរដូវកាលដោះដូរកីឡាករ

ឡុងដ៍ ៖ ក្លិប Chelsea នឹងនាំយកកីឡាករថ្មីចូលរួមក្នុងក្រុម នៅមុនពេលបិទរដូវកាលដោះដូរកីឡាករនាថ្ងៃទី០១ ខែកញ្ញាខាងមុខ។ នេះបើតាមសម្តី Thomas Tuchel ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ លើកឡើងមុនការធ្វើដំណើរនាថ្ងៃអង្គារទៅជួបក្រុម Southampton នោះ លោក Tuchel…

Read More

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Barcelona ត្រូវបានចោរប្លន់ដោយហិង្សានៅផ្ទះ

បាសេឡូណា ៖ បើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ Pierre-Emerick Aubameyang បានក្លាយជាជនរងគ្រោះនៃអំពីចោរប្លន់ដោយហិង្សា នៅឯផ្ទះរបស់លោក នាវេលាព្រឹកទៀបភ្លឺថ្ងៃចន្ទ។ ប៉ូលិសបាននឹងកំពុងធ្វើការស៊ើបអង្កេតលើករណីប្លន់នេះនៅតំបន់ Castelldefels ជិតទីក្រុង…

Read More

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា, អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់…

Read More

លោក ម៉ម ប៊ុនហេង៖ កម្ពុជាមានសុខសន្ដិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍការរស់នៅសុខដុមរម្យនារបស់ពលរដ្ឋ និងលើកកម្ពស់វិស័យសុខាភិបាល

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រក្សាបាននូវសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការរស់នៅសុខដុមរម្យនារបស់ប្រជាពលរដ្ឋ។ លើសពីនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល…

Read More