ចក្រភពអង់គ្លេស ព្រមានរុស្ស៊ីពីទណ្ឌកម្មធ្ងន់ធ្ងរ បើហ៊ានបង្កើត «រដ្ឋាភិបាលអាយ៉ង» នៅប្រទេសអ៊ុយក្រែន

ឡុងដ៍ ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសម្នាក់ បានព្រមានត្រង់ៗថារុស្ស៊ីនឹងត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានបង្កើត «រដ្ឋាភិបាលអាយ៉ងមួយ» នៅក្នុងប្រទេសអ៊ុយក្រែន។ ការព្រមានខាងលើរបស់ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក Dominic Raab ធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន…

Read More

លោក ហ៊ុន ម៉ានី ស្នើរឲ្យយុវជន (ស.ស.យ.ក) ត្រូវអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការរៀនសូត្រ ធ្វើគំរូល្អ ទាំងការគិត និងការអនុវត្តការងារ

កំពត ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើក៏ដូចជាសំណូមពរ ដល់សមាជិក សមាជិកា (ស.ស.យ.ក) ទាំងអស់ ត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យអស់លទ្ធភាព ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំរៀនសូត្រធ្វើគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការ គិត និងការអនុវត្តការងារ។ ការស្នើ និងសំណូមពរដូចនេះ…

Read More

កោះតៃវ៉ាន់ អះអាងពីក្បួនយន្តហោះចម្បាំងចិន ហោះចូលមកក្នុងតំបន់ការពារដែនអាកាសខ្លួន ក្នុងទ្រង់ទ្រាយធំបំផុត

តៃប៉ិ ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ឲ្យដឹងថា កោះតៃវ៉ាន់បានអះអាងថា ក្បួនយន្តហោះចម្បាំងចិន ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ បានហោះចូលក្នុងមកក្នុង តំបន់ការពារដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។ យោធាកោះតៃវ៉ាន់បានឲ្យដឹងថា យន្តហោះចម្បាំងតៃវ៉ាន់ត្រូវបានបញ្ជូនភ្លាមៗ…

Read More

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋការពារចម្លងកូវីដ ផ្ដាសាយបក្សី ពុលចំណី ឬស្រាស នាថ្ងៃសែនដូនតា និងចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេស អូមីក្រុង និងជំងឺផ្ដាសាយបក្សី ព្រមទាំងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល…

Read More

សាលាដំបូងខេត្តត្បូងឃ្មុំ អនុញ្ញាតឱ្យក្រឡាបញ្ជី ធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈចំពោះចុងចម្លើយឈ្មោះ ម៉ម សុផល និងឈ្មោះ ព្រំ ចាន់ដារ៉ា ចាប់ពីពេលនេះតទៅ

ត្បូងឃ្មុំ ៖ លោក គង់ តាំងម៉េង ចៅក្រមសាលាដំបូងខេត្តត្បូងឃុំ បានអនុញ្ញាតឲ្យក្រឡាបញ្ជីសាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈចំពោះចុងចម្លើយឈ្មោះ ម៉ម សុផល ភេទស្រី អាយុ៣៩ឆ្នាំ និងប្ដីឈ្មោះ ព្រំ ចាន់ដារ៉ា អាយុ៤១ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិកណ្តោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ…

Read More

នាយករដ្ឋមន្ត្រីណូវែលសេឡង់ លុបចោលកម្មវិធីរៀបការរបស់ខ្លួន ដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងបន្តរាតត្បាត

ស៊ីដនី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ឲ្យដឹងថា នាយករដ្ឋមន្រ្តីណូវែលសេឡង់ Jacinda Arden បានលុបចោលពិធីមង្គលការរបស់នាង ខណៈដែលប្រទេសជាតិដាក់កំហិតថ្មី ដើម្បីបង្អាក់ការរីករាលដាល នៃសហគមន៍ដែលមានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ដែលគាត់បានប្រាប់ដល់ អ្នកយកព័ត៌មានយ៉ាងដូច្នេះ។…

Read More

មេបញ្ជាការកងទ័ពជើងទឹកអាល្លឺម៉ង់ លាលែងពីតំណែង បន្ទាប់ពីបានលើកឡើងពីចំណុចល្អរបស់លោក វ្ល៉ាឌីមៀ ពូទីន

ប៊ែកឡាំង ៖ ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់ បានដាក់ពាក្យលាលែងពីតំណែង ជុំវិញការលើកឡើងដ៏ចម្រូងចម្រាស និងចំណុចល្អ ចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមនាវីឯក Kay-Achim Schoenbach…

Read More

Iwobi ត្រូវបានបណ្តេញចេញ ស្របពេលនីហ្សេរីយ៉ា ទឹកភ្នែកក្រោមថ្វីជើងរបស់ទុយនេស៊ីនៅ Cup of Nations

បាល់ទាត់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិទុយនេស៊ី បានធ្វើឲ្យក្រុមដែលសល់សមាជិកតែ ១០នាក់នីហ្សេរីយ៉ាហាលអាវពីព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាហ្វ្រិក CAF Africa Cup of Nations 2021 នៅពេលយកឈ្នះ ១-០ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនាយប់មិញនេះ ដែលមានកាមេរូនធ្វើម្ចាស់ផ្ទះ។ ខ្សែបម្រើដែលត្រូវបានជ្រើសរើសចេញពីក្លិប Everton គឺ Alex…

Read More

Chelsea បន្តយកឈ្នះ Spurs លើកទី៣ ក្នុងរយៈពេល ៣សប្តាហ៍ដូចគ្នា

ក្រុងឡុងដ៍ ៖ ត្រឹមរយៈពេលតែ ៣សប្តាហ៍ក្រុមបាល់ទាត់តោខៀវ Chelsea រកបានជ័យជម្នះ ៣ដងទៅលើគូប្រជែង Tottenham Hotspur ទាំងការប្រកួតក្នុងព្រឹត្តិការណ៍លីគកំពូលអង់គ្លេស និងពាន League Cup។ តួយ៉ាង Chelsea បន្តយកឈ្នះ ២-០ ទៅលើ Spurs នៅទឹកដី…

Read More

ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅភូមិអង្កោល ធ្វើអោយភាគីគូរទំនាស់ដែលជាថៅកែគ្រឿងចក្រដឹកដីម្នាក់ប្រើហឹង្សាទាំងកម្រោល ដោយមិនយកច្បាប់មកអនុវត្តន៍

ខេត្តកែប៖ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅភូមិអង្កោល ឃុំអង្កោលស្រុកដំណាក់ចង្អើរ ខេត្តកែប បានអោយដឹងថា រឿងទំនាស់ដីធ្លីនៅភូមិឃុំខាងលើ បានកើតឡើងជាច្រើនឆ្នាំមកហើយ ហើយរឿងទំនាស់នេះ បានកើតឡើងរវាងក្រុមគ្រួសារលោកសឹង ជុំ និងក្រុមគ្រួសារលោកកៅ ដន ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប មហាជនបានងឿងឆ្ងល់ថា រឿងរ៉ាវទំនាស់ដីធ្លីពាក់ព័ន្ធតែផ្លូវច្បាប់សោះ ហេតុអីមិនយកច្បាប់មកដោះស្រាយ? បែជាយកហឹង្សាប្រើជំនួសច្បាប់ទៅវិញ។ ហើយជនបង្កហឹង្សាខាងលើ…

Read More

លោកហែម ប្រសើរ អនុប្រធានគណបក្សរស្មីខេមរាទិញរថយន្តគេជំពាក់លុយមិនព្រមសង

ភ្នំពេញ÷លោកហែមប្រសើរអនុប្រធានគណបក្សរស្មីខេមរារងការចោទថាបានទិញរថយន្តម៉ាក toyota តាកុមាមួយគ្រឿងហើយជំពាក់លុយម្ចាស់រថយន្ត១៤៥០ ដុល្លារដោយសន្យាសងមួយខែ ៥០០ ដុល្លារប៉ុន្តែរហូតមកដល់ពេលនេះលោកមិនបានឆ្លើយតបជាមួយម្ចាស់បំណុលនៅឡើយ។ ការទិញលក់រថយន្តតាំងពីខែសីហាឆ្នាំ ២០២០ រហូតមកដល់ពេលនេះលោកហែមប្រសើរ បានព្យាយាមគេចវេសមិនព្រមទទួលខុសត្រូវក្នុងករណីជំពាក់លុយគេនេះឡើយ។ យោងតាមកិច្ចសន្យាជំពាក់លុយបានអោយដឹងថា លោកហែមប្រសើរ បានទិញរថយន្តមួយគ្រឿងដោយជំពាក់លុយម្ចាស់រថយន្តចំនួន១៤៥០ដុល្លារជាមួយនឹងការសន្យាសងតាមដំណាក់កាល។មានពេលខ្លះត្រូវសង៥០០ ដុល្លារ,ខ្លះមួយពាន់ដុល្លារនិងខែខ្លះ ២០០ ដុល្លារ។ ប៉ុន្តែគេមិនដឹងថាយ៉ាងដូចម្ដេចនោះទេបានជាលោកហែមប្រសើរមុនព្រមសងប្រាក់ទៅម្ចាស់រថយន្តដោយព្យាយាមគេចវេសមិនទទួលទូរសព្ទក៏ដូចជាតាមប្រព័ន្ធសង្គមផ្សេងទៀត ។ ម្ចាស់បំណុលបានទាក់ទងតាមបណ្ដាញសង្គមផ្សេងៗច្រើនលើកច្រើនសារប៉ុន្តែមិនបានទទួលលទ្ធផលពីលោកហែមប្រសើរនៅឡើយ។ បើតាមសេចក្តីរាយការណ៍បានអះអាងថា…

Read More

ម្ចាស់ក្លិប Everton លោក Farhad Moshiri បង្កើនភាគហ៊ុនជាមួយនឹងការដាក់ទុន ១០០លានផោន

លីវើភូល ៖ បើតាមការអះអាងពីក្លិបដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ម្ចាស់ក្លិប Everton លោក Farhad Moshiri បានបង្កើនភាគហ៊ុនរបស់លោក នៅក្នុងក្លិបរហូតដល់ ៩៤.១ភាគរយ…

Read More

ក្រុមហ៊ុនប្រេង Total Energies និង Chevron Corp នឹងដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដោយបន្ទោសទៅលើស្ថានភាពមនុស្សធម៌កាន់តែអាក្រក់

ណៃពិដោ ៖ ក្រុមហ៊ុនប្រេង Total Energies និង Chevron Corp ដែលជាដៃគូនៅក្នុងគម្រោងឧស្ម័នដ៏ធំមួយ ក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្រេចចិត្តដកខ្លួន ចេញពីប្រទេសនេះ ដោយលើកឡើងពីស្ថានភាព មនុស្សធម៌កាន់តែអាក្រក់ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមករា…

Read More

ក្រសួងសុខាភិបាល ណែនាំពីវិធានការទប់ស្កាត់ «អូមីក្រុង» សម្រាប់អ្នកដំណើរចូលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំពីការធ្វើបច្ចុប្បន្នភាព នីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវិរុសកូវីដ-១៩ ប្រភេទអូមីក្រុង សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា។ ការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារពិសេសណែនាំ ឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បន្ទាប់ឃើញស្ថានភាពជំងឺនេះ មិនមានសភាពធ្ងន់ធ្ងរ។…

Read More

លោក ហ៊ុន ម៉ានី៖ ការសម្រេចជ្រើសយកលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត បង្ហាញពីផែនការច្បាស់លាស់របស់បក្ស

ព្រះសីហនុ ៖ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានលើកឡើងថា ការសម្រេចជ្រើសយកលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត បង្ហាញពីផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិ នៃការដឹកនាំ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃនៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង…

Read More

សហរដ្ឋអាមេរិក ស្វែងរកមធ្យោបាយពន្លឿន ការបញ្ជូនយន្តហោះចម្បាំងថ្មី ទៅតោះតៃវ៉ាន់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កំពុងតែស្វែងរកវិធីពន្លឿន ការដឹកជញ្ជូនជំនាន់ថ្មី នៃយន្តហោះចម្បាំង F-16 ថ្មីឲ្យទៅកោះតៃវ៉ាន់ ធ្វើការពង្រឹងសមត្ថភាព របស់កងកម្លាំងជើងអាកាសតៃវ៉ាន់ ក្នុងការឆ្លើយតបចំពោះអ្វីដែល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ មើលឃើញថា ជាការសម្លុតគម្រាមកើនឡើង ពីយោធារបស់ប្រទេសចិន។ ក្រុមមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ថា ពួកគេនៅមិនទាន់…

Read More

ចក្រពភអង់គ្លេស ព្រមានប្រធានាធិបតីរុស្ស៊ី និងចិន៖ លោកខាងលិច នឹងក្រោកឈរតទល់ ចំពោះភាពផ្តាច់ការ

ឡុងដ៍ ៖ ប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ បានធ្វើការព្រមានដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងថា សម្ព័ន្ធមិត្តរបស់ខ្លួន នឹងរួបរួមគ្នាប្រយុទ្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ ទល់នឹងភាពផ្តាច់ការដែលខ្លួននិយាយថា មានការលេចធ្លោរខ្លាំង ឡើងជាងពេលណាៗទាំងអស់ គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ថ្លែងនៅក្នុងប្រទេសអូស្ត្រាលី…

Read More

ខ្សែប្រយុទ្ធវ័យក្មេង Barcelona កីឡាករ Ansu Fati អវត្តមានពីការប្រកួតម្តងទៀត ដោយសាររបួសសាច់ដុំភ្លៅ

បាសេឡូណា ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានរងរបួសម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលក្លិប FC Barcelona ត្រូវបានទម្លាក់ចេញពីការប្រកួតពានរង្វាន់ Copa del Rey ដោយក្រុម…

Read More

បើករថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅគៀរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តធុនធំមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅគៀរថយន្តម៉ាក PAJERO បណ្តាលឲ្យរងការខូតខាចយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២៖២០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកPAJERO…

Read More

បើកម៉ូតូសណ្ដោងរុឺម៉កត្រឡប់ក្រោយ ប៉ះរថយន្ត ALPHARD រងការខូចខាត រួចយករថយន្តជនរងគ្រោះទៅជួសជុលបញ្ចប់រឿង

ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កត្រឡប់ក្រោយមិនប្រយ័ត្ន ទៅប៉ះរថយន្តស៊េរីទំនើប ALPHARD កំពុងបើកឡើងផ្លូវ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១៖៤០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខANZ royal តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា…

Read More