ភ្នំពេញ ÷នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា : ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ ក្រោយពីបានឃើញនូវហេតុការណ៍បង្ហោះវីដេអូមួយឃ្លីបតាមបណ្តាញព័ត៌មានសង្គមពីសំណាក់ស្រ្តីម្នាក់ ចោទប្រកាន់ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលជាអតីតគូរកំណាន់ចិត្ត បានតាមអុកឡុករំខានដល់ជីវិតនាងជារៀងរាល់ថ្ងៃ។ ជុំវិញបញ្ហានេះបើតាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជាក់ឱ្យដឹងថា៖…
ព័ត៌មានសន្តិសុខសង្គម
ឃាត់ខ្លួនបានហើយ! មុខសញ្ញាចោរឆក់ទូរស័ព្ទ ២នាក់ នៅខណ្ឌសែនសុខ
ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ កម្លាំងជំនាញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទប្រជាពលរដ្ឋ កាលពីថ្ងៃទី០៨ ខែកញ្ញាថ្មីៗនេះ នៅផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ…
ស្នងការដ្ឋាននគរបាលខេត្តកំពតសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធអំពើហឹង្សានៅស្រុកកំពង់ត្រាច
ភ្នំពេញ÷នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត បានបង្ហោះ សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតពាក់ព័ន្ធអំពើហឹង្សានៅស្រុកកំពង់ត្រាច។ លោកបន្តថា, ហើយសូមបងប្អូនសាធារណៈជនរង់ចាំសេចក្តីបំភ្លឺព័ត៌ មានបន្ថែមរបស់សាលាដំបូងខេត្តកំពតមួយទៀតដើម្បីអោយកាន់តែច្បាស់ក្នុងករណីហឹង្សាខាងលើនេះ។ 12.09.23 ។ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញផេកហ្វេកប៊ុកឈ្មោះ Business Advisor…
លោកបណ្ឌិត ព្រាប នូរ៉ា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោក មួង សុវណ្ណារិទ្ធ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធាន និងជាអ្នកនាំពាក្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណ: ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ…
សូម្បីតែប្រពន្ធលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុង ក៏ត្រូវឲ្យអ្នកនេសាទបង់លុយឲ្យដែរ ក្នុងការដឹកជញ្ជូនទំនិញខ្យងសទៅបរទេស បន្ទាប់ពីក្រសួងកសិកម្មដកដំណែងលោកអុី ម៉េងលាង ចេញពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
ខេត្តកោះកុង÷សូម្បីតែប្រពន្ធលោកប្រធានមន្ទីរកសិកម្មខេត្ខេត្តកោះកុង ពេលនេះស្រាប់តែធ្លាយរឿងថ្មីបន្ថែមគឺករណីវេលុយតាមធនាគារ អេស៊ីលីដា ចំនួន ១.០០០ ដុល្លា ដែលពួកឈ្មួញនៅតំបន់សមុទ្រថ្មស អ្នករកស៊ីដឹកខ្យងស ប្រគល់ជូនលោកស្រី ហេង ម៉ានី ភរិយាលោក អុី ម៉េង លាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង។ គេជឿថានៅមានករណីផ្សេងទៀតពាក់ព័ន្ធភរិយាលោកអ៊ី ម៉េងលាង ករណីបទល្មើសនេសាទនៅដែនសមុទ្រ។ ប្រភពពីអ្នករកស៊ីដឹកខ្យងស…
លោក ដូង វណ្ណា អធិការនគបាលស្រុកស្រែអំបិល សូមធ្វើការបកស្រាយបំភ្លឺជូនសាធារន:ជន ពាក់ព័ន្ធនិងការលើកឡើងថាលោកយកលុយពី កន្លែងល្បែងមាន់ជល់តាមអនឡាញ
ខេត្តកោះកុង÷លោកវិរ:សេនីទោ ដូង វណ្ណា អធិការនគបាលស្រុកស្រែអំបិល សូមធ្វើការបកស្រាយបំភ្លឺជូនសាធារន:ជន ពាក់ព័ន្ធនិងការលើកឡើងថាលោកដៃម្ខាងបង្ក្រាបដៃម្ខាងយកលុយពី កន្លែងបើកល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ ខេត្តកោះកុង÷លោក ដូង វណ្ណា អធិការនគបាលស្រុកស្រែអំបិល បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅ…
សមត្តកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យ៧នាក់ករណី លួចមានស្ថានទំងន់ទោស(គាស់ទូរកុងទូន័រ)យកស្រាបៀកម្ពុជា
ភ្នំពេញ÷ លោកគួច សុភា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា, នគរបាលខណ្ឌសែនសុខសហការណ៍ជាមួយកំលាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំលាំងអធិការដ្ឋានស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកំលាំងស្នងការដ្ឋានខេត្តតាកែវបានធ្វេីការស្រាវជ្រាវឈានដល់បង្ក្រាបនិងឃាត់ខ្លួនបានក្រុមជនសង្ស័យប្រុសស្រី៧នាក់ករណី លួចមានស្ថានទំងន់ទោស(គាស់ទូរកុងទូន័រ)យកស្រាបៀកម្ពុជា។លោកអធិការរងបន្តទៀតថា,ករណីបង្ក្រាបជនសង្ស័យខាងលើនេះកាលពីថ្ងៃសៅរ៍០៩រោចខែស្រាពណ៍ឆ្នាំថោះ បញ្ចាស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី០៩.កញ្ញាឆ្នាំ២០២៣នៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ លោកអធិការរងបានបន្តឲ្យដឹងទៀតថា,ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ទោជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក វរះសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បានធ្វេីការស្រាវជ្រាវនឹងសហការណ៍ជាមួយកំលាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំលាំងអធិការដ្ឋានស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកំលាំងស្នងការដ្ឋានខេត្តតាកែវធ្វេីការបង្រ្កាបករណី លួចមានស្ថានទំងន់ទោសដោយការគាស់ទំលុះទំលាយ(គាស់ទូរកុងទូន័រ)យកស្រាបៀកម្ពុជាចំនួន២០៤១កេសនឹងភេសជ្ជះវេីក២៦កេស។ លោកអធិការរងបានបញ្ជាក់បន្ថែមទៀតថា,ករណីនេះបានកើតឡើងនៅត្រង់ចំណុចផ្លូវបេតុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៣នឹងធ្វេីសកម្មភាពលេីកទី០២លួចមានស្ថានទំងន់ទោសដោយគាស់ទំលុះទំលាយ(គាស់ទូកុងទូន័រ)យកគ្រឿងបង្គុំខ្សែភ្លេីងសរុបទឹកប្រាក់…
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សេចក្តីបំភ្លឺជូនសាធារណៈជនកុំឱ្យមានការភាន់ច្រឡំជុំវិញការបង្ហោះរូបភាពវីដេអូ០១ឃ្លីបករណីហិង្សា០១កន្លែងនៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា៖ នៅប៉ុន្មានម៉ោងចុងក្រោយនេះនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ពិនិត្យឃើញមានអ្នកលេងបណ្តាញព័ត៌មានសង្គមមួយចំនួន បានយករូបភាពតាមកាមេរ៉ាសុវត្ថិភាព០១ឃ្លីប មកបង្ហោះស៊ែរចែករំលែកតគ្នាៗលើករណីហិង្សា០១ បានកើតឡើងរវាងក្រុមក្មេងទំនើង០២ក្រុម បានវាយកាប់គ្នាប្រើប្រាស់ដំបង កាំបិតបុ័ងតោ នៅចំណុចខាងមុខផ្ទះសំណាក់៣$ ទល់មុខផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧…
លោក ប៉ិល សំណាង និងលោកស្រី ពាក សិលា ដឹកនាំដាំកូនឈើ ៥០០ដើម នៅស្រុកថ្មពួក
បន្ទាយមានជ័យ ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា នៅរសៀលថ្ងៃទី៩ ខែកញ្ញា…
នគរបាលបង្ក្រាបក្រុមចោរឆក់កាបូបសរុប១៣នាក់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ÷លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គ ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាដោយឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌធ្វើប្រតិបត្តិការ ក្នុងនោះយោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលទទួលបាននៅថ្ងៃទី៩កញ្ញា២០២៣បញ្ជាក់ថា ករណីនេះមានជនសង្យយ័ចំនួន១៣នាក់ត្រូវបានចាប់ខ្លួន។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១ និង២៤ នាទីមានករណី អំពើឆក់មួយករណីកើតឡើងបង្កដោយជនសង្ស័យចំនួន…
តុលាការផ្ដន្ទាទោសជនជាតិចិន ៨នាក់ដាក់ពន្ធនាគារម្នាក់ៗពី១៨ឆ្នាំ ដល់២២ឆ្នាំ ក្នុងរឿងឧក្រឹដ្ឋកម្មចាប់ជំរិត និងកាន់កាប់អាវុធដោយខុសច្បាប់
ភ្នំពេញ៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាតិចិន ៨នាក់ ដាក់ពន្ធនាគារទី១.ឈ្មោះ TIAN HENGWEI, ទី២ឈ្មោះ MIAO QIANLONG ហៅ HICHAEL, ទី៣ឈ្មោះ…
ឃាត់ខ្លួនជនសង្ស័យដែលបានបង្កើតតេឡេក្រាម (Telegram)ក្លែងក្លាយ ដោយដាក់រូបថត និងឈ្មោះថ្នាក់ដឹកនាំ
ភ្នំពេញ ៖ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ែម គង់នៅដារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ប្រតិភូអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ!
ភ្នំពេញ÷ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ…
ករណីគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាតិចតួចសោះឈ្លោះគ្នាបែកផ្សែង!
ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះមិនព្រមដោះស្រាយសម្រួលគ្នាបែរជាកើតជម្លោះឈ្លោះគ្នាបែកផ្សែងចង់កើតជាហិង្សាថែមទៀតផង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៣នៅចំណុចផ្លូវលេខ១០១១ កែងនឹងផ្លូវលេខ១៩៧០ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក Morning ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-9713 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរជាស្ត្រីក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងក៏ប៉ះជាមួយនឹងម៉ូតូ១គ្រឿម៉ាកហុងដាឌ្រីមសេ១២៥ សេ៊រីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់ 1L-3443 បើកក្នុងទិសដៅពីលិចទៅកើតជិះគ្នា៣នាក់បណ្តាលឱ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសស្រាល។ ប្រភពពីកន្លែងកើតហេតុបានបន្តឱ្យដឹងទៀតថា ក្រោយមកភាគីទាំងពីរមិនបានធ្វើការសម្របសម្រួលគ្នានោះទេគឺគិតតែជជែកយកត្រូវរៀងៗខ្លួនថែមទាំងឈ្លោះគ្នាបែកផ្សែងធ្វើអោយភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍។ ក្រោយកើតហេតុដោយសារតែភាគីទាំងពីរសម្របសម្រួលគ្នាមិនត្រូវសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌបានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ÷តុង សីហា
បែកធ្លាយនាយផ្នែកជលផលបុទុមសាគរទទួលលុយពីឈ្មួញតាមរយះក្រដាស់វិង ដោយជាប់ពាក់ព័ន្ធនឹងប្រធានមន្ទីរកសិកម្មខេត្តកោះកុង
កោះកុង÷លោកព្រំ វណ្ណា នាយផ្នែកជលផលស្រុកបុទុមសាគរត្រូវបានប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត កោះកុងចេញលិខិតបង្គាប់ការឲ្យមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងជាបណ្តោះអាសន្ននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីមានរឿងអាស្រូវជាច្រើនដែលពាក់ព័ន្ធនិងបទល្មើសខុសច្បាប់ រឿងដឹកជញ្ជូនខ្យង.ស ទៅលក់នៅប្រទេសវៀតណាមប៉ុន្តែលោកប្រធានមន្ទីរក៏ជាប់ពាក់ព័ន្ធដែរ តែមិនដឹងថារដ្ឋមន្រ្តីក្រសួងនឹងផ្តល់វាសនាបែបណាទេ ខណៈដែលបានចាត់តាំងមន្រ្ដីជាន់ខ្ពស់ក្រសួងចុះមកធ្វើអធិការកិច្ចរួចទៅហើយនោះ។ ប្រភពបានឲ្យដឹងថា លោក ឌិត ឌីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចាត់តាំងមន្រ្ដីជំនាញជាន់ខ្ពស់ជាច្រើនរូបដឹកនាំដោយលោក…
លោកបណ្ឌិត ទូច វណ្ណៈ ឆ្លើយតប ៣ចំណុច ទៅកាន់មនុស្សមួយចំនួនដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម!
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ឆ្លើយតបទៅកាន់មនុស្សមួយចំនួន ដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម យ៉ាងដូច្នេះថា ៖ ដោយមើលថា រឿងប័ណ្ណបើកបរម៉ូតូ…
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី១៣នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!
ភ្នំពេញ÷ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៣នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣…
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ក្នុងពិធីនេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ…
លោក ឃិត ឈឿន ថ្លែងថា ដើម្បីទប់ស្កាត់លំហូរសាច់ប្រាក់ចេញក្រៅប្រទេស ត្រូវផ្តល់អាទិភាពចំពោះការបង្កើតរោងចក្រ
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់លំហូរសាច់ប្រាក់ចេញក្រៅប្រទេស ត្រូវផ្តល់អាទិភាពចំពោះការបង្កើតរោងចក្រ សិប្បកម្មកែច្នៃ ផលិតផលដែលយើងមាននៅក្នុងប្រទេស កាត់បន្ថយការនាំចូល បន្ថែមការនាំចេញ នោះទើបសេដ្ឋកិច្ចរីកចំរើន។ នេះជាការលើកឡើង របស់លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ។ លោកអគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ បន្តថា ៖ វិស័យឯកជន…
ប្រកាសឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានផ្ទេរភារកិច្ចឲ្យទៅជាស្នងការ…