ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង មានដឹងថា សាឡង់២គ្រឿង កំពុងបូមខ្សាច់នៅឃុំដងពែង តើអាចប៉ះពាល់ដល់ដែនអភិរក្សសត្វអណ្ដើកហ្លួងពងកូនដែរឬទេ?

កោះកុង ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាប្រជាសហគមន៍ដែលបានចូលរួមអភិរក្សថែរក្សាការពារតំបន់សត្វអណ្ដើកហ្លួងពងកូន សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថា មានសាឡង់បូមខ្សាច់ចំនួន២គ្រឿង បានដាក់បូមខ្សាច់នៅចំណុចខាងក្រោមស្ពានដែកព្រែកព្រះអង្គកែវ ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមិនដឹងជាមានអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញដែរឬយ៉ាងណានោះទេ ? ប្រភពបានបន្តទៀតថា…

Read More

ប្រមុខការពារជាតិកម្ពុជា នឹងអញ្ជើញទស្សនកិច្ចប្រទេសចិន រយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ…

Read More

ក្រសួងបរិស្ថាន៖ ផែនការអភិរក្សសត្វដំរីព្រៃអាស៊ី រយៈពេល១០ឆ្នាំ គ្រោងចំណាយថវិកាប្រមាណ៤០លានដុល្លារ

ភ្នំពេញ ៖ យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ី ត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១២ សីហា ក្រសួងបរិស្ថាន បានបង្ហាញសុទិដ្ឋិនិយមថាជាមួយនឹ ងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវា ងមនុស្សនិងដំរី…

Read More

លិខិតមិត្តអ្នកអាន៖ «ប្រាប់កុំឲ្យបំពានច្បាប់ ចោទថាគេលាបពណ៌»

ភ្នំពេញ ៖ មានសហជីពមួយក្រុមបានប្រមូលផ្តុំគ្នាទាមទារ ឲ្យក្រសួងការងារបញ្ឈប់ការលាបពណ៌សហជីពពាក់ព័ន្ធនឹងបញ្ហាណាហ្គាវើលដ៏។ ហេតុផលដែលសហជីពទាំងនោះបានអះអាងថា ក្រសួងការងារលាបពណ៌ដល់ពួកគេ ពិតជាគួរឲ្យអស់សំណើចពីព្រោះក្រសួងការងារបានប្រាប់ឲ្យមេសហជីពម្នាក់ឈ្មោះ យ៉ាង សោភ័ណ ដែលមិនពាក់ព័ន្ធនឹងណាហ្គាវើលដ៏សោះនោះឲ្យបញ្ឈប់សកម្មភាពញុះញង់កម្មករណាហ្គាវើលដ៏ឲ្យតវ៉ាខុសច្បាប់តទៅទៀត។ មូលហេតុដែលក្រសួងត្រូវបានណែនាំយ៉ាងដូច្នេះពីព្រោះតែមេសហជីពរូបនេះដែលធ្វើការនៅកន្លែងផ្សេងសោះស្រាប់តែចូលខ្លួនមកដឹកនាំអតីតបុគ្គលិកណាហ្គាវើលដ៏ឱ្យធ្វើសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ហើយប្រើហិង្សាលើអាជ្ញាធរមានសមត្ថកិច្ចថែមទៀត។ សកម្មភាពរបស់ យ៉ាង សោភ័ណ ដែលមកបញ្ជាអតីតបុគ្គលិកណាហ្គាវើលដ៏ឲ្យបំពានបម្រាមអាជ្ញាធរត្រូវបានគេមើលឃើញ យ៉ាងច្បាស់ក្រឡែត។ ក្រសួងការងារក្នុងនាមអ្នកសម្របសម្រួលដោះស្រាយវិវាទការងារ បានព្យាយាមម្តងហើយម្តងទៀតអស់រយៈពេលជាច្រើនខែមកហើយដើម្បីដោះស្រាយបញ្ចប់វិវាទមួយនេះ ប៉ុន្តែបញ្ហានៅមិនទាន់អាចបញ្ចប់បាននោះឡើយដោយសារតែមានមេដឹកនាំសហជីពដែលមិនយល់ច្បាប់ចាំញុះញង់ពីក្រោយខ្នង។…

Read More

ក្រុមហ៊ុន ៣បន្ថែមទៀត បោះទុនជាង ១៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតអំបោះ

ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៣បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ១៥លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតអំបោះគ្រប់ប្រភេទ ព្រមទាំងអាចបង្កើតឱកាសការងារជាង ២ពាន់កន្លែង។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ទី១. JADE…

Read More

អបអរសាទរទិវាដំរីពិភពលោក៖ វត្តមានកូនដំរីតូចៗ បង្ហាញពីក្តីសង្ឃឹមនៃកំណើនសត្វដំរីក្នុងព្រៃធម្មជាតិ និងកម្រិតសុវត្ថិភាពខ្ពស់នៃដែនជម្រកសត្វព្រៃ

ភ្នំពេញ ៖ ថ្ងៃនេះពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជាប្រារព្ធទិវាដំរីពិភពលោក ១២ សីហា ដោយបានតាំងចិត្តខ្ពស់ក្នុងការថែរក្សាអភិរក្សសត្វដំរី និងផ្តល់នូវទីជម្រកសុខសាន្តដោយគ្មានការគំរាមកំហែងពីការបរបាញ់ កាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី។ បើតាម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានអំពីអន្ទាក់សូន្យថា កម្ពុជាបច្ចុប្បន្ននេះ មានដំរីអាស៊ីចន្លោះពី…

Read More

មន្រ្តីខេត្តស្ទឹងត្រែង ចុះបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ បាន១៨គីឡូ

ស្ទឹងត្រែង ៖ មន្រ្តីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានចុះបង្ក្រាបបទល្មើសជួញដូរសាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។ ជាលទ្ធផល ក្រុមការងារបង្ក្រាបបានសរុបសាច់សត្វចំនួន១៨គក រួមមាន៖ សាច់ជ្រូកព្រៃចំនួន១១គីឡូ, សាច់ឈ្លូស ចំនួន០៥គីឡូ, សាច់ប្រម៉ាចំនួន០២គីឡូ, សត្វអាញី (ងាប់)ចំនួន០១ក្បាល…

Read More

ក្រសួងបរិស្ថាន៖ខេត្តមណ្ឌលគិរី ទទួលបានការកើនឡើង៣ដងនៃការលក់ឥណទានកាបូនស្មើនឹង៦០ម៉ឺនដុល្លារ បើធៀបនឹងឆ្នាំមុនៗ

ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី ជាដែនជម្រកមួយដែលជោគជ័យលើគម្រោងលក់ឥណទានកាបូនលើ ទីផ្សារអន្តរជាតិតាំងពីឆ្នាំ២០១៦មក។ ការលក់ឥណទានកាបូនក្នុងខេត្តមណ្ឌលគិរីនេះ មានការកើនឡើង៣ដងក្នុងឆ្នាំ២០២២នេះ បើគិតជាទឹកប្រាក់ដែលខេត្តនេះ ទទួលបាន គឺ៦០ម៉ឺនដុល្លារអាមេរិក។​ នេះបើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន។ លោក នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថានបានលើកឡើងថា ទីផ្សារលក់កាបូននៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមានេះតែម្តង ដោយមានការកើនឡើង៣ដងនៃចំណូលទទួលបាន បើធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងនោះ…

Read More

កម្ពុជា អាចលក់កាបូនបាន គឺជារបត់ថ្មីមួយរកចំណូល ពីការអភិរក្សធនធានធម្មជាតិ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយដែលកម្ពុជាអាចរកចំណូល ពីការអភិរក្សធនធានធម្មជាតិ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នារសៀលថ្ងៃទី១០ សីហា លោក សាយ សំអាល់ បានបញ្ជាក់ថា ចំពោះការលក់កាបូនដែល…

Read More

សម្តេចតេជោ អញ្ជើញដល់ខេត្តកំពង់ចាម ដើម្បីរៀបចំពិធីបុណ្យគម្រប់១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រអញ្ជើញដល់ខេត្តកំពង់ចាមហើយ។ ដំណើរអញ្ជើញទៅខេត្តកំពង់ចាមនាថ្ងៃនេះ ដើម្បីរៀបចំចាត់ចែងរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។ ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន…

Read More

ឯកឧត្តម រ័ត្ន ស៊្រាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈជាមួយពលរដ្ឋ ដើម្បីស្វែងរកផលប្រយោជន៍រួម

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌដង្កោ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ លោក ម៉ៃ ម៉ុន…

Read More

សម្ដេច ស ខេង៖ ការងារបោសសម្អាតគ្រាប់មិនទាន់ផ្ទុះក្រោមទឹក ពិតជាមានសារៈសំខាន់ ដើម្បីពលរដ្ឋធ្វើដំណើរ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចថា ពិតជាមានសារៈសំខាន់ ព្រោះ ដើម្បីប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយសុវត្ថិភាព។ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២…

Read More

លោក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ហាណូយ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។…

Read More

សម្តេច ស ខេង៖ ទោះអាម៉េរិកដាក់ចំណាត់ថ្នាក់បែបណា ក៏កម្ពុជាបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួន

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បើទោះជាភាគីអាម៉េរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះ ជាមូលដ្ឋានមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នាថ្ងៃ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក…

Read More

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសមជាមួយលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម

ហាណូយ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈ ប្រតិភូចូលជួបសម្តែងការគួរសមជាមួយលោក វ៉ វ៉ាន់ធឿង លេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ក្នុងជំនួបនេះលោក វ៉ វ៉ាន់ធឿង បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរ…

Read More

កីឡាប្រដាល់ ក្រាក់ សម្ផស្ស ធ្លាក់ខ្លួនឈឺ ក្រលំបាក រកព្រឹកខ្វះល្ងាច ជីវិតគ្រួសាររស់ក្រោមខ្ទមកម្សត់

បាត់ដំបង ៖ កាលពី២០ឆ្នាំមុន អ្នកណាមិនស្គាល់រន្ទះជើង ក្រាក់ សម្ផស្ស កីឡាប្រដាល់ដ៏ល្បីកក្រើកសង្ឃវៀនគ្រប់ស្ថានីយទូរទស្សន៍ជាមួយ នឹងការបោះសំឡេង ក៏ដូចតម្កើងកីឡាប្រដាល់កម្ពុជា ឲ្យមានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស។ តែឥឡូវគ្មានអ្នកណាចង់ដឹង គ្មានអ្នកណាចង់អើពើគាត់ឡើយ ស្ថានភាពគាត់ពេលនេះ វេទនាមែនទែន រកព្រឹកខ្វះល្ងាច ឱជីវិត! ជីវភាពគ្រួសារម្នាក់ៗមិនដូចគ្នាទេ។ បើសិនជាអាចតាមក្លិបប្រដាល់នានា ជួយសារ៉េឲ្យគាត់បានធ្វើជាគ្រូជំនួយផង…

Read More

ក្រសួងបរិស្ថាន៖ ពលរដ្ឋក្នុងខេត្តសៀមរាប បោះចោលសំរាម ជាង ៦០០តោនក្នុងមួយថ្ងៃ

សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានផ្តួចផ្តើមផ្សព្វផ្សាយការយល់ដឹងអំពីគោលការណ៍ 4R នៃការប្រើប្រាស់ផ្លាស្ទិកក្នុងចំណោមប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ខណៈពួកគេបានបោះចោលសំរាមប្រមាណ ៦០០ តោនក្នុងមួយថ្ងៃ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបាននិយាយថាគំនិតនៃការអប់រំប្រជាជនអំពី 4Rs ដែលរួមមាន ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធ ត្រូវបានដាក់ឲ្យដំណើរការក្នុងគោលបំណងផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ប្លាស្ទិក…

Read More

ក្រសួងមហាផ្ទៃ កំពុងបង្កើនមន្រ្តីក្របខណ្ឌទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

កំពង់ចាម ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងបាននឹងកំពុងបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យកាន់តែច្រើនបន្ថែមទៀត ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានឱ្យមានភាពល្អប្រសើរ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២…

Read More

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែសីហា, ឥទ្ធិពលព្យុះ អាចធ្វើឲ្យមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងថា នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន…

Read More

ក្រសួងធនធានទឹក ជូនដំណឹងពីការនឹងហក់ឡើងទឹកទន្លេមេគង្គ ក្នុងរយៈពេលពី៤ ទៅ៥ថ្ងៃទៀត ជាពិសេសខេត្តនៅតំបន់ខ្ពង់រាប

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងថា យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) បណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។ តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី០៩…

Read More