គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរ អាវុធហត្ថរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!
ភ្នំពេញ÷នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញនិងលើកទឹកចិត្តយុវជនចាប់យកជំនាញឱ្យច្បាស់ ហើយភ្ជាប់ជានិច្ចនឹងឌីជីថល!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញនិងលើកទឹកចិត្តយុវជនចាប់យកជំនាញឱ្យច្បាស់ ហើយភ្ជាប់ជានិច្ចនឹងឌីជីថល!ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញនិងលើកទឹកឱ្យយុវជន បន្តការខិតខំរៀនសូត្រទាំងពីសាលារៀន សហគមន៍ សង្គមជាតិ និងពីបរិបទអន្តរជាតិ ដោយត្រូវចាប់យកជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ហើយត្រូវតែអភិវឌ្ឍន៍ជំនាញនោះដោយភ្ជាប់នឹងសង្គមឌីជីថល។…
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូនៃស្ថានទូតបណ្តាសមាជិកអាស៊ានប្រចាំកម្ពុជា ចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីននៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ÷នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូនៃស្ថានទូតបណ្តាសមាជិកអាស៊ានប្រចាំកម្ពុជាទាំងអស់ ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ Halo Trust នៅឃុំអន្លង់វែង…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម គួច…
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹក ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤…
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក យ៊ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ!
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ។ រាជរដ្ឋាភិបាលសម្រេច ៖ មាត្រា១ : បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ឹងម៉ៅ អត្តលេខ ៦៦៣១៥…
កម្ពុជា ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីនដេីម្បីរំលឹកពីកាតព្វកិច្ចរួម និងការប្តេជ្ញាចិត្តជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមដោយសារមីន
ខេត្តសៀមរាប÷ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤…
ទេសរដ្ឋមន្រ្តី លី ធុជ ៖ កត្តាសន្តិភាព បាននាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ខេត្តសៀមរាប÷នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញធ្វើបាឋកថាស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជូនដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិសិត្ស នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី…
សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ដ្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤ បើកមុនថ្ងៃទី១២ មេសា
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក…
អ្នកជំនាញពន្យល់ពីកម្មវិធីជាតិជំនួយសង្គម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “ការដាក់ឲ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដល់គ្រួសារក្រីក្រ” ដែលមានការចូលរួមជាវាគ្មិនពីមន្ត្រីជំនាញមកពីក្រសួងចំនួន៣គឺ៖ ក្រសួងផែនការ , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើការពន្យល់បកស្រាយពាក់ព័ន្ធទៅនឹងជំនួយសង្គម ដោយមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៦៨នាក់ មកពី៤៨អង្គភាព ក្រោមការសម្របសម្រួលពីលោក…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់
ភ្នំនំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាដើម្បីគ្រប់គ្រងចំនួនអ្នក សារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់, ក្រសួងបានចេញបណ្ណសម្គាល់អត្ត សញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន…
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត…
Updateទីបំផុត! នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនបុគ្គល គង់ សុខសែង ហៅដែន សូនី ដេីម្បីចាត់ការតាមច្បាប់
ភ្នំពេញ៖ ទីបំផុតបុគ្គលឈ្មោះ គង់ សុខសែង ហៅ ដែន សូនី ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ ឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមជម្រាបថា ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន…
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា…
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
ភ្នំពេញ÷នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង…
ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតនិងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធី បុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា សាលាបឋមសិក្សាត្រពាំងស្មាច់ ស្រុកក្រគរ
ខេត្តពោធិ៍សាត់÷នាព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េង ហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមាតាទាំងទ្វេ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា និងចែកលិខិតថ្លែងអំណរគុណ ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាត្រពាំងស្មាច់ ស្ថិតនៅភូមិស្មាច់ដែង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងនោះមានការអញ្ជើញចូលរួម÷ លោកទឹម…
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគម IPA
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ក្រោមប្រធានបទ «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»។ លោកអភិសន្តិបណ្ឌិត…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ស្របតាមគតិដឹកនាំរបស់សម្តេចក្រឡាហោម ស…
ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) បានរៀបចំវេទិកាពិភាក្សា ស្តីពី «ជំនួយសង្គមដល់គ្រួសារក្រីក្រ» នៅសណ្ឋាគារភ្នំពេញ
ភ្នំពេញ÷នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) សម្របសម្រួលដោយ លោក ពុយ គា ជាប្រធាន បានរៀបចំវេទិកាពិភាក្សា ស្តីពី «ជំនួយសង្គមដល់គ្រួសារក្រីក្រ» នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលពីមន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងផែនការ និងក្រសួងសង្គមកិច្ច…
វិដេអូនៅខាងក្រោម ព័ត៌មានបឋម៖ មុននេះបន្តិច ! រថភ្លើងបុកឡានក្រុង ក្រឡាប់ នៅផ្សារបំណក់ ផ្លូវទៅច្រកល្អៀង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៖ មុននេះបន្តិច ! នៅវេលាម៉ោងម៉ោង ជិត ១២ ថ្ងៃត្រង់ទី ២៩…