ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន យកការមើលរូបថតចាស់ៗ ដើម្បីបំបាត់ភាពនឿយហត់ រឿងនយោបាយក្នុងសប្តាហ៍នេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក ដែលអភិបាលខេត្តកែប បានផ្ញើជូនសម្តេច។ សម្តេចតេជោ បានលើកឡើងថា សម្តេចមិនដែលបានឃើញរូបថតមួយសន្លឹកនេះឡើយ។ សម្តេចតេជោ បានសន្និដ្ឋានរូបថតនេះថតនៅឆ្នាំ១៩៨៦ ពេលដែលសម្តេចមានអាយុ ៣៤ឆ្នាំ។…

Read More

ពិធីដាំកូនឈើចំនួន៣៥០ដើម នៅទីតាំងអាជ្ញាបណ្ណក្រុមហ៊ុន  A.S.O For Word Co, Ltd  ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច

កំពត ៖ នៅព្រឹកថ្ងៃសុក្រ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក លោកមេបញ្ជការរងកងរាជអាវុធហត្ថ លោកអធិការរងនគរបាល លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក…

Read More

កម្ពុជា-វៀតណាម សហការ និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទោះជួបវិបត្តិកូវីដ១៩

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ទោះបី កម្ពុជា-វៀតណាម ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរសហការគ្នាយ៉ាងល្អ និងជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញ ទៅមក ក្នុងស្មារតីអ្នកជិតខាងល្អ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយ តាំង…

Read More

ធំក្លិនស្អុយទៀតហើយ! ដីព្រៃភ្នំអង្គុញ នៃសហគមន៍ផ្តៅ កំពុងប្រឈមនឹងហានិភ័យរលាយបាត់បង់ ពីដីរបស់រដ្ឋ មកជាដីរបស់ឯកជនវិញ

កំពត ៖ បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ព្រែកត្នោត បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីព្រៃរបស់រដ្ឋនៅចំណុចភ្នំអង្គុញ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានគេជួលក្រុមកម្មករមកកាប់ព្រៃធ្វើរបង និងកាយព្រំធ្វើផ្លូវហ៊ំុព័ទ្ធដីបំណងយកធ្វើជាកម្មសិទ្ធិឯកជន ដែលគេថា សង្ស័យជាដីនៃឧទ្យានជាតិ។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់កំពុងមានការព្រួយបារម្ភនូវដីរបស់រដ្ឋ ដែលប្រឈមនឹងការរលាយបាត់បង់ ព្រោះតែការទន្រ្ទកាន់កាប់ជាឯកជន ពីសំណាក់ក្រុមឈ្មួញដី អ្នកមានលុយ…

Read More

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ប្រាប់ធុរកិច្ចអាស៊ី-អឺរ៉ុបថា កម្ពុជាកំពុងខិតខំប្រែក្លាយខ្លួន ឲ្យទៅជាទីតាំងផលិតកម្ម

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឲ្យទៅជាទីតាំងផលិតកម្ម និងធុរកិច្ច ហើយមានទីផ្សារនាំចេញកាន់តែធំ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក…

Read More

រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំចំនួន១៦៤០គ្រឿងហើយ បានមកបង់ពន្ធ ទទួលចំណូល១៧.៣លានដុល្លារ

ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន…

Read More

រដ្ឋសភា តែងតាំងសមាសភាពខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, លោក គឹម សន្តិភាព ជានាយកខុទ្ទកាល័យ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចេញសេចក្តីសម្រេចមួយតែងតាំង នាយក នាយករង ទីប្រឹក្សាបច្ចេកទេស ផ្នែកទំនាក់ទំនងសាធារណៈ ជំនួយការ និងលេខាធិការនៃខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។ សមាសភាព ខុទ្ទកាល័យលោក…

Read More

សម្ដេច ស ខេង សង្ឃឹមថា ទូតសិង្ហបុរីថ្មី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញ ក្ដីសង្ឃឹមថា ទូតសឹង្ហបុរីថ្មី នឹងរួមចំណែកបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សឹង្ហបុរី ឲ្យកាន់តែរីកចំរើនថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មី ប្រចាំកម្ពុជា…

Read More

មិនធម្មតា!! ដេញវាយនគរបាលចរាចរណ៍នៅស្ពានអាកាសស្ទឹងមានជ័យបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលជាខ្លាំង ខណៈដែលបុរសម្នាក់បានដេញវាយប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកផ្អេីលពេញផ្លូវ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ កែងនឹងផ្លូវលេខ២៧១ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ យោងតាមសម្ដីសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។ ខណ:ដែលសមត្ថកិច្ចកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូ…

Read More

លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់ តាមដងទន្លេ និងនៅតាមដងផ្លូវសាធារណៈ ពិសេសនៅរាជធានីភ្នំពេញទាំងមូល

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំងអស់ពិសេស អាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រនិងមូលដ្ឋាននៅតាមដងទន្លេត្រូវមានវិធានការអោយបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឲ្យប្រក្រតីឡើងវិញ។ ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អប្រសើរផងដែរ។ ការជំរុញនិងណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference )…

Read More

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជំរុញឱ្យមន្រ្តីរាជធានី ខេត្ត បន្តយកចិត្តទុកដាក់ចំពោះជីវភាពអតីតយុទ្ធជន

  បាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។ ការជំរុញរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលឯកឧត្តម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង…

Read More

ឃុំខ្លួនបុរសចិន ៣នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស «ការចាប់បង្ខាំងជនជាតិថៃ ៩៩នាក់ និងចិនជាង ៤០នាក់» នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនបុរសជនជាតិចិន ចំនួន៣នាក់ ទៅដាក់គុកជាបណ្ដោះអាសន្ន ដើម្បីរងចាំជំនុំជម្រះតាមនីតិវិធីច្បាប់ សង្ស័យជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត និងបង្ឃាំងជនជាតិថៃចំនួន៩៩នាក់ និងចិនជាង ៤០នាក់ នៅខណ្ឌសែនសុខ។ មន្រ្តីនគរបាលបានឲ្យដឹងថា ជនជាប់ចោទចិនទាំង៣នាក់នេះ ទី១. ឈ្មោះ Gao…

Read More

គិតមកដល់ពេលនេះ! ការសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចបាន២៧%ហើយ ត្រូវនឹងទឹកប្រាក់៣៥៨លានដុល្លារ

ភ្នំពេញ ៖ គិតមកដល់ពេលនេះ ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (NPPIA) សម្រេចបាន២៧ភាគរយហើយ ត្រូវនឹងទឹកប្រាក់សរុប ៣៥៨លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC)។ សេចក្ដីប្រកាសព័ត៌មានរបស់ CAIC ថ្ងៃទី២៥ ខែវិច្ឆិកា…

Read More

លោក គិន ភា៖ សម រង្ស៊ី កំពុងបំផ្លាញក្តីសុខពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក

ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានរៀបគម្រោង ជួលមេធាវីអាមេកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិ អាមេរិក ពីប្រជាពលរដ្ឋ ខ្មែរគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា លោក…

Read More

លោក សុខ ឥសាន៖ គម្រោង សម រង្ស៊ី ជួលមេធាវី ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក ដកសញ្ជាតិអាមេរិកពីមន្រ្តី-អ្នកគាំទ្របក្សប្រជាជន គឺមិនអាចធ្វើបាន

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គម្រោងរបស់ លោក សម រង្ស៊ី កំពុងពិនិត្យលទ្ធភាព ជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិអាមេរិក ពីមន្រ្តី និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ គឺមិនអាចធ្វើបានទេ។ លោក…

Read More

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមានការប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងពីគុណតម្លៃនៃសារព័ត៌មាន ភាពទាន់ហេតុការណ៍ និងបញ្ហានៃព័ត៌មានក្លែងក្លាយ។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកត់សម្គាល់ពីការរីកចំរើននៃ បច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយសហសម័យដែលបង្ក លក្ខណៈងាយស្រួលនូវការបង្កើតព័ត៌មានបោកប្រាស់ និងប្រឌិត។…

Read More

នគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ២០០កញ្ចប់ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែង ៖ គ្រឿងញៀនមានទម្ងន់ប្រមាណ ១៧០គីឡូក្រាម ត្រូវបានបង្ក្រាប និងរឹបអូសពីកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ក្រោមកិច្ចសហការរួមគ្នា រវាងកម្លាំងប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនលេខ៧០១ និងកម្លាំងយោធាការពារព្រំដែន នៃផ្នែកសឹករងបុរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង៦៖៤៩នាទីព្រលប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្បាលកោះល្ង ស្ថិតក្នុងភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ សមត្ថកិច្ចនៅក្នុងការបង្ក្រាបគ្រឿងញៀន…

Read More

រដ្ឋសភា កំពុងបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាបាននិងកំពុង បើកសម័យប្រជុពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតំាងលោក ជាម យៀប ធ្វើអនុប្រធានទី១ រដ្ឋសភា ជំនួសលោកងួន ញ៉ិល។ ការបើកសម័យប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសម្តេចតេជោ…

Read More

គួរឱ្យអាសូរខ្លាំងណាស់! ទើបចូលធ្វើកម្មករបាន៣ថ្ងៃ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ ៖ ក្មេងប្រុសអាយុទើបតែ១៤ឆ្នាំម្នាក់ បានបោះបង់ការសិក្សាមកធ្វើការសំណង់ជាមួយបងប្រុស ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារ ទើបតែបានបីថ្ងៃប៉ុណ្ណោះ ស្រាប់តែពេលរាយខ្សែភ្លើងតដាក់អំពូលមិនប្រយ័ត្ន ក៏ត្រូវខ្សែភ្លើងដែលដាច់រលាត់សំបកឆក់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរបងដីឡូត៍មួយកន្លែង ក្រោយវត្តអង្គតាមិញ  តាមផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ…

Read More