កាសុីណូច្រកដារ ហៅដូង៧ដើម បេីកអោយពលរដ្ឋខ្មែរចូលលេងដោយសេរីមិនខ្វល់ពីច្បាប់ប្រទេស

ខេត្តត្បូងឃ្មុំ​ ៖​ តាមប្រភពច្បាស់ការណ៍បានអោយដឹងថា រាល់ថ្ងៃនេះប្រជាជាពលរដ្ឋខ្មែរកំពុងសំរុកចូលទៅលេងល្បែងភ្នាល់ដាក់លុយ បញ្ជល់មាន់ បៀរ អាប៉ោង យូគី នៅចំណុចច្រកទ្វារព្រំដែនដារ ហៅដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំដោយសេរី នៅគ្រាតែច្បាប់របស់ប្រទេសកម្ពុជាមានសុពលភាពនៅឡើយក្នុងការមិនអនុញ្ញាតឲ្យបុរសនារីខ្មែរចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូ។

យោងតាម​ប្រភព​ព័ត៌មាន​ទម្លាយ​ថា​ ទីតាំងកាស៊ីណូនេះ បើកភ្នាល់ឈ្នះចាញ់ទ្រង់ទ្រាយធំ ដំណើរការជារៀងរាល់ថ្ងៃ ។ តាមប្រភពអោយដឹងថា តាមសម្គាល់ឃេីញ ក្នុង១ថ្ងៃៗ ពលរដ្ឋខ្មែររាប់រយនាក់សម្រុកចូលទៅលេងល្បែងភ្នាល់នៅក្នុងកាសុីណូមួយនេះ ដោយសារតែមានកាធានាក្តែងៗថា គ្មានមន្ត្រីមានសមត្ថិច្ចណាហ៊ានចេញមុខធ្វើការបង្ក្រាបឡើយ ព្រោះមន្ត្រីពាក់ព័ន្ន្ធទាំងនោះ ទំនងទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ប្រសើរជាងប្រឈមមុខជាមួយម្ចាស់កាសុីណូដ៏មានលុយ មានអំណាចនោះ ។

បច្ចុប្បន្នកាសុីណូច្រកទ្វារដារហៅដូង៧ដើម របស់លោក ហេង ដែលមានលោក លឹម និង លោក វ៉ា ជាអ្នកជួលបន្តនិងកាងបទល្មើស បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពសម្រាប់ក្រុមអ្នកញៀនល្បែងគ្រប់ស្រទាប់វណ្ណៈ ចូលទៅភ្នាល់ល្បែងគ្រប់ប្រភេទដូចរៀបរាប់ខាងលើពិសេសល្បែងជល់មាន់ មានភ្នាល់តម្លៃចាប់១ពាន់ដុល្លារអាមេរិកឡើងទៅ រហូតដល់រាប់មុឺនដុល្លារក៏មានលក្ខណៈគូរពិសេស ហើយក្នុង១ថ្ងៃៗមានជល់មាន់ចាប់២០ទៅ៣០គូរឯណោះ ហើយអ្នកចូលទៅលេងល្បែងប្រជ្រៀតណែនណាន់តាន់តាប់ មិនខ្វល់ពីការឆ្លងរីរាលដាលនៃជំងឺcovid-19 អូមីក្រុងឡើយ​ ។

ទាក់និងការលើកឡើងខាងលើ លោក ហេង បានប្រាប់តាមទូរស័ព្ទអោយដឹងថា លោកឈប់ឈតំណាងអោយកាសុីណូនេះហើយ សូមសួរទៅលោក លឹម ចំណែកលោក លឹម បានប្រាប់អោយអ្នកសារព័ត៌មានយើងដឹងថា បញ្ហានេះលោកមិនដឹងទេ លោកជាអ្នកលេង អ្នកជួលកន្លែងកាស៊ីណូ ហើយក្រុមលោកលេងមួយសប្តាហ៍៤ថ្ងៃ ចំណែកក្រុមឈ្មោះ ឆង លេង៣ថ្ងៃ ហើយលោកសួរត្រង់មកយើងថាតើស្រុកខ្មែរកាសុីណូណាដែលមានបរទេសចូលលេង ? ។ រឿងច្បាប់ទម្លាប់លោកប្រាប់អោយទៅសួរឈ្មោះ វ៉ា ដែលតំណាងអោយកាស៊ីណូទៅ ។

ទាក់ទងនិងករណីនេះ លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់កន្លងមកបានអោយអ្នកសារព័ត៌មានយើងដឹងថា ករណីកាស៊ីណូដែលបើកអោយពលរដ្ឋខ្មែរចូលលេងខុសនិងច្បាប់ គេបើកគេមិនដែលមកទាក់ទងឬបង្ហាញឯកសារអីទេ ហើយរូបលោកទៅក្បែរមិនបានផង !SIC ។

ចំណែកលោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាន នាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ យើងមិនអាចសុំការបកស្រាយបានទេដោយពុំមានលេខទូរស័ព្ទ ។ ជាមួយនិងអង្គភាព csndaily នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេដោយសារលោកបានចូលមើលក្នុងប្រព័ន្ធតេឡេក្រាមដែរតែលោកមិនឆ្លើយតប៕ដោយ៖ តុង សីហា

 

Leave a Reply

Your email address will not be published. Required fields are marked *