សហរដ្ឋអាមេរិក ថ្កោលទោសរុស្ស៊ី ដែលបញ្ជាឱ្យកងទ័ពខ្លួន ត្រៀមអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានថ្កោលទោសកងកម្លាំងនុយក្លេអ៊ែរ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យ ហើយបាននិយាយថា កងកម្លាំងជើងគោកធម្មតារបស់លោក កំពុងជួបប្រទះបញ្ហាភស្តុភារ ក្នុងការឈ្លានពានអ៊ុយក្រែន របស់ពួកគេ។

យោងតាមសារ ព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិកបាននិយាយថា សេចក្តីប្រកាស ដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោកពូទីន បួនថ្ងៃបន្ទាប់ពីយោធាដ៏មានអំណាច របស់លោកបានបើកការវាយលុកលើអ៊ុយក្រែន គឺមានការកើនឡើងដ៏គ្រោះថ្នាក់ និងជាផ្នែកនៃគំរូ នៃការដោះសារ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការឈ្លានពានរបស់ខ្លួន។

លោកពូទីនបាននិយាយថា លោកបានចាត់វិធានការជាការឆ្លើយតប ទៅនឹងសកម្មភាព “ឈ្លានពាន” និង សកម្មភាព “មិនរាក់ទាក់” របស់ណាតូ និងបណ្តាប្រទេសលោកខាងលិច ខណៈដែលវិបត្តិអ៊ុយក្រែន កាន់តែស៊ីជម្រៅ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយជាមួយសារព័ត៌មាន ABC ថា “នេះគឺជាគំរូមួយដែលយើងបានឃើញ ពីប្រធានាធិបតី ពូទីន តាមរយៈដំណើរនៃជម្លោះនេះ ដែលជាការគម្រាមកំហែង មិនមាន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការឈ្លានពានបន្ថែមទៀត”៕

Leave a Reply

Your email address will not be published. Required fields are marked *