ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការចែកចាយលក់ឱសថ Digest Gold គ្មានលេខបញ្ជីកា

ភ្នំពេញ ៖ ដើម្បីខាតបង់ប្រាក់ និងគុណភាព ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ចំពោះការចែកចាយឬលក់ ឱសថ Digest Gold គ្មានលេខបញ្ជីកា នៅតាមបណ្តាញសង្គមហ្វេសប៊ុក។

ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការហាមឃាត់ការចកចាយ ឬលក់ឱសថ Digest Gold គ្មានលេខបញ្ជីកា បានលើកឡើងថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) មានគណនីឈ្មោះ LIZA SHOP សម្រស់ និងសុខភាព បាននិងកំពុងផ្សព្វផ្សាយលក់ឱសថ Digest Gold គ្មានលេខទិដ្ឋាការ ឬបញ្ចីកា និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល បានលើកឡើងថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថត ម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែល មានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ចីកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា «ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្ន កប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថគ្មានលេខទិដា្ឋការ ឬបញ្ចីកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ។ ព្រោះផលិតផលនេះ គ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពបានឡើយ»។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ដែលបាននិងកំពុងផ្សព្វផ្សាយលក់ឱសថ Digest Gold ទៅតាមច្បាប់ ស្ដីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

Leave a Reply

Your email address will not be published. Required fields are marked *