ប្រធានាធិបតីអ៊ុយក្រែន កោះហៅក្រុមជនបរទេស ដែលមានបំណងចង់ចូលរួមធ្វើសង្គ្រាមប្រឆាំងរុស្សី

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសក្នុងការបង្កើតជាកងពលបែបចម្រុះជាតិសាសមួយ ដែលអាចអនុញ្ញាតិឲ្យជនបរទេសស្ម័គ្រចិត្តក្នុងការចូលរួមសង្គ្រាមប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី។

នៅក្នុងសេចក្តីប្រកាសរបស់លោក Zelensky បានបញ្ជាក់បែបនេះ ទៅកាន់ពលរដ្ឋជាជនបរទេស ទាំងឡាយ ដែលមានវត្តមានរស់នៅក្នុងប្រទេសរបស់លោកថា៖ «រុស្សីចាប់ផ្តើមធ្វើការលុកលុយ មកលើអ៊ុយក្រែននេះ មានន័យថា ក៏ជាការចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងអឺរ៉ុបផងដែរ ដូចនេះគ្រប់គ្នាមានសិទ្ធិក្នុងការចូលរួមដើម្បីការពារ និងស្ថិតនៅលើគោលជំហរតែមួយ»។

អង្គភាព ឬកងពលថ្មីមួយដែលនឹងត្រូវបានបង្កើតឡើងដាច់ចេញពីកងកកម្លាំងការពារ របស់ប្រទេសអ៊ុយក្រែននោះ មានឈ្មោះថា the International Legionof Territorial Defense of Ukraine។

រំលឹកដែរថា កន្លងមក លោកប្រធានាធិបតី ធ្លាប់បានអះអាងថា បណ្តាសមាជិកណាតូធ្លាប់បានសន្យាក្នុងការផ្គត់ផ្គង់អាវុធជាច្រើនមកឲ្យអ៊ុយក្រែន ដើម្បីធ្វើការប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី ប៉ុន្តែមិនបានសន្យាថា នឹងបញ្ជូនកម្លាំងយោធាដើម្បីចូលរួមកិច្ចការងារនេះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *