ផ្ទុះអាវុធជាច្រើនគ្រាប់ ផ្អើលប្រជាពលរដ្ឋទាំងយប់ នៅខណ្ឌជ្រោយចង្វារ ករណីបង្ក្រាបគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច២នាក់ បានរងរបួសធ្ងន់ ដោយសារជនសង្ស័យម្នាក់ យកកាំបិតចាក់មកលើ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត បានរត់ទៅដល់ភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយសង្វារ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ដំបូងឡើយជនសង្ស័យម្នាក់ កំពុងតែឈរលក់គ្រឿងញៀននៅជិតតារាងបាល់ ជាប់គល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត សមត្ថកិច្ចឃើញដូច្នោះ ក៏បានចូលទៅចាប់ជនសង្ស័យ ក៏ប៉ុន្តែជនសង្ស័យរើបង្រះ និងបានដកកាំបិតពីចង្កេះចាក់ទៅលើសមត្ថកិច្ច បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ ហើយសមត្ថកិច្ចដែលនៅជិតនោះ ក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់ឡើងលើគម្រាមចំនួនពីរគ្រាប់ ធ្វើឲ្យជនសង្ស័យភ័យរត់ចេញពីកន្លែងកើតហេតុ តាមមាត់ទន្លេ ឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែល១គីឡូដី ទៅដល់កុងស៊ីកាប់គោ ក៏ពួនសំងំកន្លែងបន្ទប់ជួលមួយ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាន ទាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន និងកងរាជអាវុធហត្ថ ចូលមកដល់កន្លែងកើតហេតុនេះ ក៏បានវ៉ៃទម្លុះទ្វារស័ង្កសីដើម្បីចាប់ជនសង្ស័យ ខណៈពេលនោះ ជនសង្ស័យស្ទុះមកចាក់ត្រូវកងរាជអាវុធហត្ថម្នាក់ទៀត បណ្ដាលឲ្យរងរបួស ពេលនោះសមត្ថកិច្ចបានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះ ដោយប្រើរយៈពេលកន្លះម៉ោង ទើបចាប់បានជនសង្ស័យដែលជាអ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅភូមិកើតហេតុខាងលើ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន យកទៅសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

IMG_8148

Leave a Reply

Your email address will not be published. Required fields are marked *