អភិបាលខណ្ឌសែនសុខអញ្ជើញអភិបាលរាជធានីភ្នំពេញអញ្ជេីញចុះពិនិត្យវឌ្ឍនៈភាពការស្តាប្រឡាយមុខទឹកអូរអាគុជ លំហូរលូនាំទឹក​ និងប្រឡាយពោងពាយ​ ប្រឡាយអូរវែង

ភ្នំពេញ÷នា​ព្រឹក​ថ្ងៃ​ពុធ​ ១០កេីត​ ខែបុស្ស​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០២៥នេះ​ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានអញ្ជើញអមដំណើរ លោក ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជរាជធានីភ្នំពេនឹងមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ពិនិត្យ​ស្ថាន​ភាព​ប្រឡាយ​អូរ​អាគុជ​ ព្រមទាំង​បាន​សិក្សា​បន្ថែម​ប្រព័ន្ធ​លូមេ​ស្របផ្លូវ​១០០៣​ ដោយ​ចាប់​ផ្ដើម​ពី​ផ្លូវ​១៩៨៦​ រហូត​ដល់​ប្រឡាយ​ពោងពាយ​ និង​បន្តពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ពោងពាយចូល​ទៅ​ស្ទឹង​កំបុត​ (​ ស្ថានីយ​បូម​ទឹក​កប់ស្រូវ​ )​ ក្នុង​ភូមិសាស្ត្រ​ខណ្ឌសែនសុខ​។

ក្រោយមកលោកអភិបាលរាជធានីភ្នំពេញក៏ បន្តពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​អូរវែង និង​ពិនិត្យ​ការ​បំពាក់​ម៉ាស៊ីន​បូម​ទឹក​ថ្មី​ ចំនួន​២គ្រឿង​ នៅ​ស្ថានីយ​បូម​ទឹក​គីឡូម៉ែត្រ​លេខ​៩​ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​៕

Leave a Reply

Your email address will not be published. Required fields are marked *