ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ អញ្ជើញចូលរួមកម្មវិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ១៩៧៩-២០២៥ នាទីក្រុងដាវីន ប្រទេសអូស្ត្រាលី

ពីរាជធានីភ្នំពេញ÷ នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ តាមរយៈ ZOOM , ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមជាមួយឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពូជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម សុខ វាសនា ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំតំបន់៧ នៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩-២០២៥ នាទីក្រុងដាវីន ប្រទេសអូស្ត្រាលី ដែលរៀបចំឡើងដោយក្រុមការងារតំបន់៧ និងក្រុមការងារយុវជនគណបក្សនៅទីក្រុងដាវីន ប្រទេសអូស្ត្រាលី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងដាវីន ប្រទេសអូស្ត្រាលីផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *