អគ្គិភ័យឆេះផ្ទះល្វែងបុរី (គឹម សាន្ត) បណ្ដាលឱ្យបុរសចំណាស់ម្នាក់ ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះល្វែងបុរីគឹមសាន្ត បណ្ដាលឱ្យបុរសចំណាស់ម្នាក់ ស្លាប់នៅចំណុចផ្ទះល្វែងបុរីគឹមសាន្ត ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ នៅវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ជនរងគ្រោះឈ្មោះ សៀ សុខផល អាយុជាង៥០ឆ្នាំ។

បើតាមការបញ្ជក់ពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នាម៉ោង១២ជាង ស្រាប់តែឃើញផ្សែងហុយខ្មៅចេញពីផ្ទះកើតហេតុខាង ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ក៏មកដល់រយៈពេល១០នាទី ក្រោយមកក៏ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ  បន្ទាប់មកក៏រថយន្តពន្លតអគ្គិភ័យបានមកដល់ធ្វើការបាញ់អន្តរាគមន៍ ដើម្បីជួយសង្រ្គោះម្ចាស់ផ្ទះតែអកុសលបុរសវ័យចំណាស់ម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ សមត្ថកិច្ចសង្រ្គោះបានតែនារីវ័យក្មេងម្នាក់ប៉ុណ្ណោះ ត្រូវបានបញ្ជូនកាន់មន្ទីរពេទ្យ។

សម្ភារនៅក្នុងផ្ទះត្រូវបានអគ្គិភ័យឆេះស្ទើតែស្រុងទៅហើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង មានដូចជា៖ រថយន្តពន្លត់អគ្គិភ័យរបស់សង្ឃឹមថ្មី ចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពសង្រ្គោះ៩១១ ចំនួន១គ្រឿង, រថយន្តរបស់រដ្ឋបាលខណ្ឌកំបូល ចំនួន១គ្រឿង សរុប៥គ្រឿង ទើបរលត់ទាំងស្រុង នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *