សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានសូមសម្តែងនូវការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើកម្ពុជា ដោយផ្អែកលើព័ត៌មានមិនពិត និង របាយការណ៍តែម្ខាង

ការចោទប្រកាន់របស់សភាអឺរ៉ុប មកលើកម្ពុជា ទាំងអយុត្តិធម៌នេះ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ព្រមទាំងគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា។ ការអំពាវនាវនៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាមទារ ឱ្យមានការដោះលែងអ្នកទោសនយោបាយ សកម្មជន និងអ្នកសារព័ត៌មាន ពុំបានឆ្លុះបញ្ចាំងពីការពិត នៅកម្ពុជានោះឡើយ។ ជាក់ស្តែងណាស់នៅកម្ពុជា មិនទាន់មានអ្នកទោសនយោបាយនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *