ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សិស្សានុសិស្សរៀននៅសាលាបឋមសិក្សា អង្គស្លែង ស្ថិតក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ទទួលអំណោយដ៍មហាសប្បុរសថ្លៃថ្លា ពី ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃនិងលោកជំទាវ បានអញ្ជើញចុះសំណេះ សំណាលសាកសួរសុខទុក្ខ និងចែកជូនអំណោយ សម្ភារៈសិក្សាសៀវភៅសរសេរចំនួន ១,៤០០ ក្បាល ថវិការមួយចំនួនប្រគេនព្រះសង្ឃទុកសម្រាប់កសាងក្នុងវត្ត នឹងចែកជូនដល់លោកគ្រូអ្នកគ្រូ លោកតាអាចារ្យ នឹងកងកម្លាំងផងដែរ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ មានការអញ្ជើញចូលរួម ពីព្រះគ្រូជោតិសីលបវរ សឿន សុផល ព្រះគ្រូចៅអធិការ វត្តអង្គស្លែង ព្រះអង្គគ្រូ ឃិនប៉ូច លោក ញឹល សឿន តំណាងការិយាល័យអប់រំស្រុក។
លោករ៉េន ចំរើន ជំទប់ទី ១ ឃុំជ្រែកលាស់។
លោក ឃុត ខេង មេភូមិអង់ស្លែង។
លោក ឌុក ស្រស់ នាយកសាលាបឋមសិក្សាអង់ស្លែង។
លោកគ្រូ អ្នកគ្រូ ទាំងអស់។
អំណោយដែលយកមកចែកជូនសិស្សានុសិស្ស ចំនួនជាង២០០នាក់ សៀវភៅសរសេចំនួន១,៤០០ ក្បាល ថវិការជូនអ្នកគ្រូលោកគ្រូចំនួន២០ ម៉ឺនរៀលនិងថវិការជូនសាលាបឋមសិក្សា អង្គស្លែង ទុកសម្រាប់ក្រាលការរ៉ូឡាមុខសាលាចំនួន១លានរៀល។
ថវិការប្រគេនព្រះសង្ឃ២អង្គស្មើ ២០ ម៉ឺនរៀលនិងបច័្ចយទុកកសាងក្នុងវត្ត៦០ម៉ឺនរៀល ជូនលោកតាអាចារ្យចំនួន១៥នាក់ក្នុងម្នាក់១ម៉ឺនរៀល ថវិការជូនកងកម្លាំង ១០ ម៉ឺនរៀល សរុបថវិការអស់ចំនួន២លាន២៥ម៉ឺនរៀល។
លោកឧត្តមសេនីយ៍សេនីយ៍ទោ បានថ្លែងថា អំណោយដែលនាំមកចែកជូននាពេលនេះ ទោះមិនច្រើនក្តី តែអាចជួយសម្រាលទុក្ខលំបាករបស់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានមួយគ្រា ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផ្តាំផ្ញើ ម្តាយឳពុក លោកគ្រូ អ្នកគ្រូ អប់រំកូនចៅសិស្សា នុសិស្ស ក្រុមគ្រួសារឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន អោយបានដាច់ខាត ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។
សូមមបញ្ជាក់ថា ជានិច្ចជាកាល លោកឧត្តមសេនីយ៍ទោ និងលោកជំទាវ ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខ និងការខ្វះខាតរបស់បងប្អូនប្រពលរដ្ឋនៅគ្រប់ទីកន្លែង ដែលជួបការលំបាក ៕ដោយ÷តុង សីហា