ខេត្តកំពត÷ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអែត សារិទ្ធិ អភិបាលរងក្រុងបានដឹកនាំ ក្រុមការងារ រដ្ឋបាលក្រុងកំពត ចុះពិនិត្យការសម្អាតនិងរៀបចំសណ្តាប់ធ្នាប់។សកម្មភាពទាំងនេះរួមមាន÷
១/ ដឹកនាំមន្រ្តីការិយាល័យ សហការជាមួយរដ្ឋបាលសង្កាត់កំពង់កណ្តាល និងសហគ្រាសកំពតហ្រ្គីន ចុះពិនិត្យការសម្អាត កាត់មែកឈើ ស្រោចទឹកផ្កា ដើមឈើ និងរៀបចំសណ្តាប់ធ្នាប់ នៅសួនច្បារដើមពោធិ៍ ក្នុងសង្កាត់កំពង់កណ្តាល។
២/ដឹកនាំកិច្ចប្រជុំក្រុមអាជីវករដែលមានការលក់ដូរនៅជុំវិញមន្ទីរពេទ្យខេត្ត និង ជុំវិញមន្ទីរសុខាភិបាលខេត្ត ដេីម្បីឲ្យពួកគាត់ប្តូរទីតាំងបណ្តោះអាសន្នមកទីតាំងខាងត្បូងសាលាខេត្តកំពត ដីរបស់ឧកញ៉ា ខូវ សម្បត្តិ ដែលស្ថិតក្នុងសង្កាត់កំពង់កណ្តាល។
៣/ ដឹកនាំមន្រ្តីការិយាល័យទៅពិនិត្យការសម្អាត ការរៀបចំសណ្តាប់ធ្នាប់ក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពត ។
៤/ ដឹកនាំក្រុមការងាររដ្ឋបាលក្រុង ពិនិត្យវឌ្ឍភាពផ្លូវនៅចំណុចព្រំប្រទល់ផ្លូវរវាងក្រុងកំពត និងស្រុកទឹកឈូ៕