ខេត្តស្វាយរៀង៖ ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មាន csndaily នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា, ទីតាំងបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង បានកំពុងបើកលេងយ៉ាងរលួនទៀតហើយ ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយខណៈម្ចាស់ទីតាំងធ្លាប់បានធ្វើកិច្ចសន្យាម្តងរួចមកហើយនៅមុខអាជ្ញាធរមូលដ្ឋាន។ ហើយកំពុងតែផ្គើននឹងប្រសាសន៍របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សូមបញ្ជាក់ថា,ទីតាំងល្បែងសុីសងតាមអនឡាញដែលកំពុងលួចលាក់បើកលេងល្បែងស៉ីសងខាងលើនេះ ស្ថិតនៅភូមិ ត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។
ពលរដ្ឋរស់នៅក្បែរៗទីតាំងនោះបានលើកឡើងថា ចំពោះទីតាំងមួយនេះបានបិទមួយរយៈពេលខ្លីហើយតែនៅពេលនេះបានបើកដំណើរការឡើងវិញ ហើយថ្ងៃនេះក៏កំពុងបើកដំណើរលេងទៀតហើយបើទោះបីជាខ្លួនបានធ្វើកិច្ចសន្យានៅមុខអាជ្ញាធរក៏ដោយក៏ម្ចាស់ទីតាំងខាងលើនេះមិនរាងចាលនឹងពីច្បាប់អ្វីទាំងអស់ ពលរដ្ឋកំពុងតែឆ្ងល់ថា,តែអាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋាននៅទីនោះខ្សោយឬម្ចាស់ទីតាំងខ្លាំងជាង?
គេសង្កេតឃើញមានអ្នកលេងល្បែងចេញចូលលេងជាហូរហែរ គគ្មានញញើតអ្វីទាំងអស់ដោយមិនខ្លាចញញើតនិងអាជ្ញាធរមូលដ្ឋានសោះឡើយ ពួកគាត់ព្រួយបារម្ភខ្លាច កើតមានចោរលួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗកើតឡើង ដោយសារល្បែងនេះឯង ។ពួកគាត់ថាឯណាទៅភូមិឃុំមានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យមន្ដ្រីអនុវត្តនោះ ?
សូមរម្លឹកផងដែរថាកន្លងទៅថ្មីនេះមានការរឹតបន្តឹង និងមានការណែនាំពី សម្ដេច បវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបពាក់ព័ន្ធករណីល្បែងស៊ីសងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានទីតាំងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀងបានបើកដំណើរការលេងយ៉ាងរលួនទៅវិញ ផ្ទុយពីរប្រសាសន៍របស់ថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលនិងផ្ទុយពី គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។
ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មាន csndaily បានទំនាក់ទំនងទៅលោកមេឃុំព្រៃតាអី ដើម្បីសុំការពន្យល់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបញ្ជាក់ថា,ចាំលោកបញ្ជាអោយកម្លាំងប៉ុស្ត៍ចុះទៅបង្ក្រាប។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងឃុំក៍ដូចជា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងស្រុកនិងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕ដោយ÷តុង សីហា