សិស្សានុសិស្សក្រីក្រប្រមាណ១៧២នាក់នៃសាលាបឋមសិក្សាបន្ទាយក្រង ទទួលអំណោយសប្បុរសធម៌ពីឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ទឹកចិត្តដ៍មហាសប្បុរសថ្លៃថ្លា ដោយមើលឃើញពីការលំបាកនិងភាពខ្វះខាតរបស់សិស្សានុសិស្ស ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃនិងលោកជំទាវ បានចុះសំណេះ សំណាលសាកសួរសុខទុក្ខ និងចែកជូនអំណោយ សម្ភារៈសិក្សាសៀវភៅសរសេរចំនួន ១,២០០ ក្បាល ថវិកា អាវយឺត ដល់ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស នៃសាលាបឋម សិក្សាបន្ទាយក្រង ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ មានការអញ្ជើញចូលរួម ពីលោកសួន នៅ ប្រធានការិយាល័យអប់រំស្រុកក្រគរ លោក នៅ សុជាតិ មេបញ្ជាការប៉េអឹមស្រុក ក្រុមប្រឹក្សាឃុំ លោក អ៊ូឈុន លី ប្រធានគណះកម្មាធិការគ្រប់គ្រងសាលាអនុវិទ្យាល័យ និងសាលាត្រពាំងស្មាច់ លោកហឿន ចាន់រ៉ា មេភូមិឃ្លាំងមឿង ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ។

អំណោយដែលយកមកចែកជូនសិស្សានុសិស្សក្រីក្រ ចំនួនជាង១៧២នាក់ សៀវភៅសរសេចំនួន១,២០០ ក្បាល ថវិកាជូនអ្នកគ្រូលោកគ្រូចំនួន៣០ ម៉ឺនរៀលថវិកាប្រគេនព្រះសង្ឃ ២០ ម៉ឺនរៀល ថវិកាជូនប្រជាការពារ ១០ ម៉ឺនរៀល និងអាយឺត២៨ អាវ ជូនលោកគ្រូ អ្នកគ្រូប្រជាការពារ។

លោកឧត្តមសេនីយ៍សេនីយ៍ទោ បានថ្លែងថា អំណោយដែលនាំមកចែកជូននាពេលនេះ ទោះមិនច្រើនក្តី តែអាចជួយសម្រាលទុក្ខលំបាករបស់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានមួយគ្រា ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផ្តាំផ្ញើ ម្តាយឳពុក លោកគ្រូ អ្នកគ្រូ អប់រំកូនចៅសិស្សា នុសិស្ស ក្រុមគ្រួសារឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន អោយបានដាច់ខាត ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។

សូមមបញ្ជាក់ថា ជានិច្ចជាកាល លោកឧត្តមសេនីយ៍ទោ និងលោកជំទាវ ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខ និងការខ្វះខាតរបស់បងប្អូនប្រពលរដ្ឋនៅគ្រប់ទីកន្លែង ដែលជួបការលំបាក ៕

Leave a Reply

Your email address will not be published. Required fields are marked *