កម្លាំង​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ចុះស្រាវជ្រាវ​ឃាត់មុខសញ្ញា​ក្មេងទំនើង​២​នាក់​ដែលថតរូបបង្អួតកាំបិតផ្គាក់ដល់ដៃគូរថាហ្អែងស្គាល់អញអ្នកចំបក់..,

ខេត្ត​កំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​នគរបាល​ខេត្ត​ បានចុះស្រាវ​ជ្រា​វ​ឃាត់មុខសញ្ញា​ក្មេងទំនើង​២​នាក់​ តាមរយៈ​គណនីហ្វេសប៊ុក​មួយបានបង្ហោះ​ អំពីសក​ម្មភាពក្មេងទំនើងដែលថតរូបបង្អួតកាំបិតផ្គាក់និយា​យគំរាមដល់ភាគីម្ខាងទៀតថាហ្អែងស្គាល់អញអ្នកចំបក់​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ បានបង្ហាញមុខ​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

ប្រភពដដែលបន្តថា​ ដោយទទួល​បញ្ជាពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ថ្មីៗនេះ​ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំ​រោង​ទង​ បានកំណត់​មុខសញ្ញា​ក្មេងទំនើ​ង​និងបន្ដស​ហការ​ឃាត់​ ៖
១/ឈ្មោះ ជៃ រក្សា ភេទប្រុស អាយុ​ ១៨ឆ្នាំ​ អ្នកកាន់កាំបិតផ្គាក់
២/ឈ្មោះ អំ វ៉ាស៊ុ ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកឈរនិ​យាយពីក្រោយ ទាំង ២នាក់រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំ​រោងទង ។

ក្រោយសាកសួរបានឆ្លើយសារភាពថាខ្លួនពិតជាបានឈរកាន់កាំបិតផ្គាក់និយាយគំរាមទៅលេីក្មេងនៅភូមិប្រាកដមែ​ន​ មូលហេតុមានទំនាស់ពាក្យសំដីគ្នា។​ ដោយថតជាវីដេអូ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២​៤ ផ្ញើរចូលគ្រុប​Mas​senger រួចមានគេយកទៅបង្ហោះចែកចាយបន្ដ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​សមត្ថកិច្ច​ដកហូត​កាំបិតផ្គាក់ ០១ដើម ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងឃាត់ខ្លួនបណ្ដោះ​នៅ​ស្នងការដ្ឋាននគរបាលខេត្ដ​ ដើម្បី​បន្ត​នីតិវិធី​ច្បាច្បា

ប់៕

Leave a Reply

Your email address will not be published. Required fields are marked *