កិច្ចប្រជុំសាមញ្ញលេីកទី៤​ អាណត្តិ​ទី​៤​ របស់ក្រុមប្រឹក្សាក្រុងកំពត​ ក្រោមអធិបតីភាព​លោក​ ឆាយ​ វណ្ណារ៉ា​ ប្រធានក្រុម​ប្រឹក្សា​ក្រុង​

ខេត្តកំពត÷ព្រឹកថ្ងៃចន្ទ​ ១៣រោច​ ខែភទ្របទ​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ២០២៤

រដ្ឋបាលក្រុងបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤​ អាណត្តិ​ទី​៤​ របស់ក្រុមប្រឹក្សាក្រុងកំពត​ ក្រោមអធិបតីភាព​លោក​ ឆាយ​ វណ្ណារ៉ា​ ប្រធានក្រុម​ប្រឹក្សា​ក្រុង​ លោកអែត សារិទ្ធិ អភិបាលក្រុងស្តីទីលោក-លោកស្រីអភិបាលរងក្រុមប្រឹក្សាកងកម្លាំងទាំងបីអង្គភាពជាច្រើននាក់ទៀត។


យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងបានឲ្យដឹងថា,របៀបវារៈនៃកិច្ចប្រជុំរួមមាន

១-ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សា ក្រុងកំពត។

២-ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងកំពត ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្ត។

៣-ពិនិត្យ ពិភាក្សា និងអនុម័តតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ បុគ្គលិកនៃរដ្ឋបាលក្រុងកំពត សំរាប់ខែកញ្ញា ឆ្នាំ២០២៤។
៤- បញ្ហាផ្សេងៗ ៕ដោយ÷ដោយ÷តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *