ភ្នំពេញ ៖ នារសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៤លោក ឆាយ វណ្ណារ៉ា ប្រធានក្រុមប្រឹក្សាក្រុងកំពត និងលោក អែត សារិទ្ធិ អភិបាលក្រុងកំពតស្ដីទី បានដឹកនាំសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្រ្តីរាជការ នៃរដ្ឋបាលក្រុង និងជាទីប្រឹក្សាឯកឧត្តម គតិ្តសេដ្ឋាបណ្ឌិត ជាម យៀប ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម បណ្ឌិត សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សជួយមូលដ្ឋានក្រុងកំពត ស្ថិតនៅវត្តស្លែង រាជធានីភ្នំពេញ។
ឯកឧត្តម សោម ចិន្តា ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម សោម ចិន ដែលបានទទួលមរណភាពនាថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:៤០នាទីរសៀលក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់ឯកឧត្តម សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុត នូវកូនប្រុសបង្កើត ឪពុកបង្កើត ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់បំផុតរបស់កូនៗ ជាពិសេសគឺជាការបាត់បង់នូវបញ្ញាវន្តមួយរូបដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ។
លោក ឆាយ វណ្ណារ៉ា ប្រធានក្រុមប្រឹក្សាក្រុង និងលោក អែត សារិទ្ធិ អភិបាលក្រុងកំពតស្ដីទី ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម សោម ចិន ព្រមទាំងក្រុមគ្រួសារនៃសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម សោម ចិន្តា សូមបានទៅចាប់បដិសន្ធិក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សពឯកឧត្តម សោម ចិន្តា កូនប្រុសបង្កើតឯកឧត្តម សោម ចិន ត្រូវតំកល់ធ្វើបុណ្យទក្ខិណានុទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តក្រាំងស្លែង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ក្រុងភ្នំពេញ ៕ដោយ÷តុង សីហា