ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ព្រួតគ្នាវាយ បណ្តាលឱ្យរបួស) ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីប្រេងសាវីមិច ស្ថិតភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៣:៣០នាទី។
សមត្ថកិច្ចបញ្ជាក់ថា ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន ៖
ទី ១. ឈ្មោះ តាំង សឿន ភេទប្រុស, ។
ទី២. ឈ្មោះ សារ៉ូ អក្ករ៉ា ភេទប្រុស, ។
ទី៣. ឈ្មោះ អាន់ សុខា ភេទប្រុស ។
និងទី៤. ឈ្មោះ លុច្យ បុនលី ភេទប្រុស។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕