កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ច សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃយុវជនថ្នាក់កណ្តាល ប្រធាន និងអនុប្រធានផ្នែកក្រៅប្រទេស នៃយុវជនថ្នាក់កណ្តាល ប្រធាន និងអនុប្រធានអង្គការចាត់តាំងយុវជននៅតាមបណ្តាប្រទេស និងទ្វីប៕ ដោយ៖ តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *