ទីក្រុងបាងកក ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលនេះ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះ
នៅទីក្រុងបាងកក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ឯកឧត្តមថាក់ សុីនទោះបីមានជម្ងឺក៏
បានទទួលយើងក្នុងនាមជាបងប្អូន
ដោយមានការចូលរួមរបស់អ៊ុង អុីង
កូនស្រីពៅនិងជាប្រធានគណបក្ស
ភឿថៃផងដែរ។
ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបាន
អញ្ជើញអ៊ុងអុីងប្រធានគណបក្ស
ភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ
១៤និង១៥មិនា២០២៤ខាងមុខ។
អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយ
នោះទេតែបានរំលឹកអនុស្សារីយ៍
រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់
យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។
អរគុណបងប្រុសនិងក្មួយស្រីដែល
បានទទួលខ្ញុំនៅថ្ងៃនេះ៕