កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដូនពេញ ធ្វើការអប់រំអ្នកបើករថយន្តកែច្នៃអគ្គិសនី កម្លាំង

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញ បានអញ្ជើញម្ចាស់អាជីវកម្មរថយន្តកែច្នៃអគ្គិសនីដើម្បីធ្វើការបញ្ឈប់នូវសកម្មភាព ដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈ ព្រោះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់។

យោងតាមស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤បានចុះប្រតិបត្តិការណ៍អញ្ជើញម្ចាស់រថយន្តកែច្នៃអគ្គិសនី ធ្វើការអប់រំ។
សូមបញ្ជាក់ថា ប្រតិបត្តិការណ៍នេះ បានធ្វើឡើងនៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈទៀតនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *