បច្ច័យអង្គកឋិនទានរដ្ឋបាលរាជធានីភ្នំពេញ ជាង១៥ម៉ឺនដុល្លារ បានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅ វត្ដប្រសិទ្ធីរីម្មារាម ខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ បច្ច័យបានមកពីសន្ធាជ្រះថ្លា ពុទ្ធ បរិស័ទ មន្ដ្រីរាជការ នៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការផ្ដួចផ្ដើមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងលោកស្រី នឹងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា ចំនួន ១៥៧២៨៤ ដុល្លារអាមេរិក បានដង្ហែទៅវេប្រគេ នព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ដប្រសិទ្ធីរីម្មារាម ដើម្បីសម្រាប់កសាងព្រះវិហារ នឹងសមិត្ដផលនានា ទុកសម្រាប់ជាទីអារាមធ្វើបុណ្យទាន តាមទំនាមទម្លាប់ប្រពៃណីខ្មែរ ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីថ្ងៃសៅរ៏៦កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។


ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណះដែលកាន់ព្រះពុទ្ធសាសនា ប្រាកដ ក្នុងចិត្តមកហើយថា កាលដែលមានលទ្ធភាព នឹង ធនធានធ្វើពិធីបុណ្យដង្ហែរអង្គ កឋិនទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានានោះនឹងទទួល បានអានិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ នឹងអនាគតជាតិជាពិសេសបានបញ្ជូនមហា កុសលទៅដល់បុព្វការីជនដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខហើយនោះ។
តាមទំនៀមទម្លាប់ខ្មែរជារៀងរាល់ឆ្នាំ ពុទ្ធបរិសទ័បាននាំគ្នាធ្វើបុណ្យកឋិនទាននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទានជាកាល ទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៏ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសទ័បានដែរ។ យើងទាំងអស់គ្នាមានឧិកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយ សារយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាពគឺសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណនៃអណត្តិទី៧របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។បុណ្យកឋិនទាននេះក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាស នាដែលជាសាសនារបស់រដ្ឋឱ្យ កាន់តែរុងរឿង នឹងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឱ្យ ឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយដោយក្តីជ្រះថ្លា នឹង បង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ នឹងអាជ្ញាធរក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើន ។


តាមទំនៀមទម្លាប់ ជនណាបានធ្វើបុណ្យកឋិន ទានដែលនាំអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាងឈ្មោះថា ជាអ្នកឱ្យ សេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧ សណ្តាន និងឧទ្ទិសដល់វិញ្ញាណខន្ធ័យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
បច្ចយ័ដែលប្រមូលបានពីអង្គកឋិនទាននេះបានចំនួន១៥៧២៨៤ដុល្លារអាមេរិក វេរប្រគេន ព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារនិងសមិទ្ធិផលនានានៅក្នុងទីអារាមនេះ ។ ក្រៅពីនេះបច្ច័យខាងលើ ក៏មានបច្ច័យចំនួន ៤០ ម៉ឺនរៀលប្រគេនដល់ព្រះចៅអធិការវត្ត គ្រូសូត្រស្តាំចំនួន៣០ម៉ឺនរៀល ព្រះសង្ឍចំនួន២២ អង្គក្នុង១អង្គៗចំនួន២០ម៉ឺនរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *