ខេត្តកោះកុង÷លោកវិរ:សេនីទោ ដូង វណ្ណា អធិការនគបាលស្រុកស្រែអំបិល សូមធ្វើការបកស្រាយបំភ្លឺជូនសាធារន:ជន ពាក់ព័ន្ធនិងការលើកឡើងថាលោកដៃម្ខាងបង្ក្រាបដៃម្ខាងយកលុយពី កន្លែងបើកល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ
ខេត្តកោះកុង÷លោក ដូង វណ្ណា អធិការនគបាលស្រុកស្រែអំបិល បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅ
កម្លាំងនគបាលប៉ុស្តិ៍ កម្លាំងអន្តរាគមន៍កម្លាំងជំនាញ ប្រចាំបញ្ជា នៃអធិការនគបាលស្រុក បានចុះទៅ ធ្វើការហាមឃាត់ ទីតាំងបើកលេងល្បែងស៊ីសងបញ្ចល់មាន់តាមអនឡាញ់មិនមានច្បាប់អនុញ្ញាត មួយកន្លែង ស្ថិតក្នុងភូមិត្រពាំង
ឃុំស្រែអំបិល ស្រុកស្រែអំបិល ដោយម្ចាស់ក្រុមហ៊ុនមិនមានវត្តមានក្នុងទីតាំង
មានតែបុគ្គលិកចំនួន ២នាក់ ហេតុដូច្នេះកម្លាំងអធិការដ្ឋានក៏បានយកសម្ភារៈទាក់ទងក្នុងការប្រកបអាជីវកម្មមួយចំនួនថវិកាមួយចំនួន( មួយលានដប់មួយម៉ឺនប្រាំបួនពាន់រៀល ) និងបុគ្គលិកទាំងពីរនាក់។មកកាន់ផ្នែកជំនាញអធិការដ្ឋានដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំបញ្ឈប់សកម្មភាពរបស់ខ្លួនតទៅទៀត។
ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព លុះព្រឹកឡើងថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២៣ កម្លាំងផ្នែកជំនាញក៏បានប្រគល់សម្ភារៈជូនក្រុមហ៊ុនវិញគ្រប់ចំនួន
ដោយមិនបានទាមទារអ្វីឡើយ។
ចំពោះថវិកាចំនួនមួយលានដប់មួយម៉ឺន ប្រាំបួនពាន់រៀល ឈ្មោះ ស សុខកុសល្យតំណាងក្រុមហ៊ុនបញ្ចូលមាន់អនឡាញ
បានប្រគល់ជូនអធិការដ្ឋានដើម្បីសាងសង់រោងបាយ ក្នុងអង្គភាពដោយពុំទាមទារវិញឡើយ ដោយមានលិខិត ប្រគល់ចំពោះសមត្ថកិច្ចជំនាញយើងខ្ញុំ។
អធិការដ្ឋាននគរបាលស្រុកស្រែអំបិលមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា
កម្លាំងអធិការដ្ឋាននគរបាលស្រុកយើងខ្ញុំបញ្ចុះកម្លាំងជំនាញនិងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលចុះធ្វើកិច្ចសន្យា។អប់រំណែនាំដល់ទីតាំងលួចលេងល្បែងស៊ីសងគ្រប់ប្រភេទ
មានបញ្ចូលមាន់អនឡាញជាដើមបានចំនួន ០៥ ទីតាំង ដែលមានសកម្មភាពក្នុងឃុំស្រែអំបិល។
អធិការដ្ឋាននគរបាលស្រុកស្រែអំបិលយើងខ្ញុំសូមថ្លែងអំណរអរគុណ។និងទទួលយកនូវព័ត៌មាន។ពីគ្រប់មជ្ឈដ្ឋានដែលបានចូលរួមសហការរាយការណ៍ក្នុងទិសដៅលើកកម្ពស់ការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល លោក លោកអធិការស្រុកក៏សូមអគុណ ដល់ប្រជាពលរដ្ឋទាំងអស់ដែលបានសហការ៕
ដោយ÷ចៅឆេះ