សមត្តកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យ៧នាក់ករណី​ លួចមានស្ថានទំងន់ទោស(គាស់ទូរកុងទូន័រ)យកស្រាបៀកម្ពុជា

ភ្នំពេញ÷ លោកគួច សុភា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា,

នគរបាលខណ្ឌសែនសុខសហការណ៍ជាមួយកំលាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំលាំងអធិការដ្ឋានស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកំលាំងស្នងការដ្ឋានខេត្តតាកែវបានធ្វេីការស្រាវជ្រាវឈានដល់បង្ក្រាបនិងឃាត់ខ្លួនបានក្រុមជនសង្ស័យប្រុសស្រី៧នាក់ករណី​ លួចមានស្ថានទំងន់ទោស(គាស់ទូរកុងទូន័រ)យកស្រាបៀកម្ពុជា។លោកអធិការរងបន្តទៀតថា,ករណីបង្ក្រាបជនសង្ស័យខាងលើនេះកាលពីថ្ងៃសៅរ៍០៩រោចខែស្រាពណ៍ឆ្នាំថោះ​ បញ្ចាស័ក​ ពស២៥៦៧​ ត្រូវនឹងថ្ងៃទី០៩.កញ្ញាឆ្នាំ២០២៣នៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ លោកអធិការរងបានបន្តឲ្យដឹងទៀតថា,ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ទោជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក​ វរះសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ​ បានធ្វេីការស្រាវជ្រាវនឹងសហការណ៍ជាមួយកំលាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំលាំងអធិការដ្ឋានស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកំលាំងស្នងការដ្ឋានខេត្តតាកែវធ្វេីការបង្រ្កាបករណី​ លួចមានស្ថានទំងន់ទោសដោយការគាស់ទំលុះទំលាយ(គាស់ទូរកុងទូន័រ)យកស្រាបៀកម្ពុជាចំនួន២០៤១កេសនឹងភេសជ្ជះវេីក២៦កេស។


លោកអធិការរងបានបញ្ជាក់បន្ថែមទៀតថា,ករណីនេះបានកើតឡើងនៅត្រង់ចំណុចផ្លូវបេតុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៣នឹងធ្វេីសកម្មភាពលេីកទី០២លួចមានស្ថានទំងន់ទោសដោយគាស់ទំលុះទំលាយ(គាស់ទូកុងទូន័រ)យកគ្រឿងបង្គុំខ្សែភ្លេីងសរុបទឹកប្រាក់ ១០,៦៦៥ដុល្លាអាមេរិក នៅត្រង់ចំណុចផ្លូវបេតុងជិតវត្តឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ ក្នុងនោះកំលាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ប្រុសនឹងអ្នកទទួលផលចំនួន០២នាក់ជាស្រ្តីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីសួរនាំ។
ជនសង្ស័យដែលឃាត់ខ្លួនបាន
១ ឈ្មោះ សុខ ចណ្ណា ហៅ ព្រៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់ នៅបន្ទប់ជួល ចូលមកុង ភូមិព្រៃមូល សង្កាត់ក្រងប្លង់ ខណ្ឌសែនសុខ រាជ៣ពីភ្នំពេញឃាត់ខ្លួន មានសារធាតុញៀន ។

២,ឈ្មោះ អែម សំអុល ហៅ ណូណូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ ខ្លួន មានសារធាតុញៀន) ។

៣.ឈ្មោះ ម៉េង ប៊ុនស ហៅ សរ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់ នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួន គ្មានសារធាតុញៀន ។

៤,ឈ្មោះនួន ឈុនលាង ភេទប្រុសអាយុ៣៥ឆ្នាំស្នាក់ភូមិព្រៃឈើទាលលើឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវ។
៥,ឈ្មោះសែម គន្ធា ហៅ ម៉ាប់ ភេទប្រុសអាយុ៤៥ឆ្នាំ។
៦,ឈ្មោះ ប្រិយស៉ីនិង៧ឈ្មោះណូ ណូ ហៅហុក។
១,ឈ្មោះ សុង សម្ផស្ស ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការឡានកុងតឺន័រ ស្នាក់នៅផ្ទះលេខ៥៦ ៣ ផ្លូវភ្នំពេញហាណូយ ភូមិឡូញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ជាជនរងតំណាងក្រុមហ៊ុនដឹកជញ្ចូនត្បូងពេជ្រ ។ -សម្ភារៈបោះបង់៖ ខ្សែភ្លើងបង្គុំសំរាប់តប្រព័ន្ធភ្លើងរថយន្ត មួយចំនួន សរុបទឹកប្រាក់ ១០,៦៦៥ដុល្លាអា មេរិក ។សម្ភារៈបខ្យល់ទុក ៣ ។មុនពេលកើតហេតុកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ក្នុងករណី លួចគាស់នូវកុង គឺន័រ លួចយកខ្សែភ្លើងបង្គុំ(សំរាប់តប្រព័ន្ធភ្លើងរថយន្ត អស់ចំនួន នៅចំណុចក្នុងសង្កាត់ឈ្មួញ) ភាពពីរំលងអាត្រាត្រថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ចុះទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ដូន ឈុនខាង ភេទប្រុស អាយុរា៥ឆ្នាំ ជនជាតិខ្មែរ នៅចំណុចបន្ទប់ជួលសង្កាត់ភូមិព ចូល សង្កាត់ក្រាំងព្នង់) និងដកហូតបានវត្ថុតាងខ្សែភ្លើងបង្គុំតប្រព័ន្ធភ្លើងរថយន្តចំនួន១៤៣ជុំ យកមកសាកសួរ ជនសង្ស័យឈ្មោះ នួន ឈ្មោះទាំង បានសារភាពនូវសកម្មភាព និងបក្ខពួក ១,
នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *