ខេត្តព្រះសីហនុ÷លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គ ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាដោយឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌធ្វើប្រតិបត្តិការ ក្នុងនោះយោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលទទួលបាននៅថ្ងៃទី៩កញ្ញា២០២៣បញ្ជាក់ថា ករណីនេះមានជនសង្យយ័ចំនួន១៣នាក់ត្រូវបានចាប់ខ្លួន។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១ និង២៤ នាទីមានករណី អំពើឆក់មួយករណីកើតឡើងបង្កដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់កំពុងដើរតែមិនបានសម្រេច។ ក្រោយ ពីទទួលបានដំណឹងនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ ទើបកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បានចំនួន ២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបានឃាត់ខ្លួនបក្ខ ពួកជាបន្តបន្ទាប់សរុបមានគ្នា ចំនួន ១៣នាក់ (ស្រី៤) ។ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ អែម តុលា ហៅ ឡា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំចំការស្ពៃ ភូមិ ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ,២.ឈ្មោះ សំ ចយ ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់ នៅ មិនពិតប្រាកដ,៣.ឈ្មោះ ឌួង សំណាង ហៅ ស្វិត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំម្លប់តាប៉ាង ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ,៤.ឈ្មោះ ឃុត ធានី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងសាក់រូប ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ,៥.ឈ្មោះ លូង សុភីរ៉ាណាន់ ហៅ តូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ,៦.ឈ្មោះ ខុន ថានិត ហៅ ស្មោម ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅភូមិ១ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ,៧.ឈ្មោះ ឆៃ វិរៈ ហៅឈីត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ,៨.ឈ្មោះ លី វណ្ណរិទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបហាងចិន ស្នាក់បន្ទប់ជួលភូមិ២ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ,៩.ឈ្មោះហេង វេហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន WOW NOW ស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ,១០.ឈ្មោះ ណុប ដាវ៉ាន់ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំអូរ១ ភូមិ ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ,១១.ឈ្មោះ អ៊ួន ស្រីចេន ហៅ ល័ក្ខ ភេទស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ,១២.ឈ្មោះ ទ្រី ទិអឺ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុនិង១៣.ឈ្មោះ សយ ស្រីពុំ ហៅ ដា ភេទស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ ។
វត្ថុតាងដែលដកហូតបាន (ជាមធ្យោយបាយធ្វើសកម្មភាព) ៖
– ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺម ផលិតឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ1IU-9615
– ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ កំពង់ចាម1AB-2194
– ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ព្រះសីហនុ1J-4185
– ម៉ូតូម៉ាក HONDA DREAM ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានស្លាកលេខ
– ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានស្លាកលេខ
ក្រោយការស្រាវជ្រាវសាកសួរជនសង្ស័យរួចមកនគរ បាលបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងអស់ មានជនសង្ស័យទាំង ០៩នាក់(ប្រុស) បានសារភាពថា ពួកខ្លួនពិតជាបាន ធ្វើសកម្មភាពឆក់ជាញឹកញាប់ ចាប់ពីអំឡុងខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ និង បានលួចកាច់បំបែកសោកម៉ូតូចំនួន ២គ្រឿង នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ ពិតប្រាកដមែន ។
ចំពោះនារីទាំង ៤នាក់ដែលឃាត់ខ្លួនដែរនោះអះអាងថា ពួកខ្លួនពុំបានដឹង ពីសកម្មភាពប្រព្រឹត្តបទល្មើស របស់សង្សារខ្លួន ធ្វើកន្លងមកនោះទេ ។
ជនរងគ្រោះដែលបាត់ម៉ូតូដោយសារក្រុមជនសង្ស័យខាងលើនេះរួមមាន៖
១. ឈ្មោះ ស៊ឹង សុភក្រ្ក ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់នៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់ ម៉ូតូHONDA DREAM ឆ្នាំ២០១៧ ស្លាកលេខកំពត 1K-2926,២.ឈ្មោះ គង់ វណ្ណា ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនEget ស្នាក់នៅក្រុមទី៤២ ភូមិ៥ សង្កាតលេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈដែលបាត់បង់ ម៉ូតូHONDA DREAM ឆ្នាំ២០២២ ស្លាកលេខភ្នំពេញ1JO-2162 ។
ករណីនេះ នគរបាលបានចាត់វិធានការបន្តតាមនិតិវិធី៕