អាជ្ញាធរសង្កាត់អូរបែកក្អម ដាក់គ្រឿងចក្របើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន០២ខ្សែជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានដាក់គ្រឿងចក្របើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែជូនប្រជាពលរដ្ឋ សម្រាប់សម្រួលដល់ការធ្វើដំណើរ។

លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានឲ្យដឹងថា ការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែនោះ គឺស្ថិតក្នុងភូមិស្លែងរលើង១ខ្សែ ប្រវែង៦១២ម៉ែត្រ និងភូមិអ័រគីដេរចំនួន១ខ្សែ មានប្រវែង១៥២ម៉ែត្រ។

លោកចៅសង្កាត់ បានឲ្យដឹងទៀតថា ផ្លូវបេតុងចំនួន០២ខ្សែនេះ ក្រោយពីស្ថាបនារួចរាល់ហើយនោះ ពិតជាមានអត្ថប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតំបន់នោះផងដែ។

លោកចៅសង្កាត់ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវខាងលើនេះ សូមយោគយល់អធ្យាស្រ័យដល់គ្រឿងចក្រដែលកំពុងស្ថាបនាព្រោះវាពិតជាមានការលំបាកក្នុងការចេញចូលផ្ទះសម្បែងបន្តិចហើយប៉ុន្តែនៅពេលស្ថាបនាហើយបងប្អូនប្រជាពលរដ្ឋ និងធ្វើដំណើរបានដោយស្រួល៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *