សម្តេចតេជោ ហ៊ុន សែន៖ វិល្លាមគ័ង ធ្លាប់បបួល ហ៊ុន ម៉ាណែត ប្រកួតគ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង (ហៅ វិល្លាមគ័ង) ដែលជាមេក្លោងចោរប្លន់នោះ ធ្លាប់បបួលលោក ហ៊ុន ម៉ាណែត ប្រកួតគ្នា ប៉ុន្តែសម្តេចតបទៅវិញថា បើចង់ប្រកួតជាមួយកូនប្រុសច្បងរបស់សម្តេច គឺទាល់តែលោក វិល្លាម ទៅប្រឡងឆ័តយោងជាមុនសិន ព្រោះ ហ៊ុន ម៉ាណែត មានជំនាញខាងលោតឆ័ត្រយោង។

លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាផ្នែកនយោបាយ និងសេដ្ឋកិច្ច ចំណែក លោក វិល្លាម ក៏មានសញ្ញាបត្រដូចលោក ហ៊ុន ម៉ាណែត ទាំង២នេះដែរ។

បុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង (ហៅ វិល្លាមគ័ង)នេះ គឺជាមេក្លោង និងជាអ្នករៀបចំផែនការចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ ល្បីឈ្មោះ អ៊ាន សៀវម៉ី៕

Leave a Reply

Your email address will not be published. Required fields are marked *