អភិបាលរងស្រុកកំពង់ត្រាច ចុះឃាត់ការចាក់ដីចូលប្រឡាយសាធារណៈ

កំពត ៖ នៅរសៀលថ្ងៃទី០៤​ ខែមករា ឆ្នាំ២០២២ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច តំណាងលោក អូន ខន អភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក ចុះហាមឃាត់ការចាក់ដីចូលប្រឡាយសាធារណៈ។

លោក ឃឹម សាមី ប្រធានក្រុមការងារ ក៏បានណែនាំឲ្យម្ចាស់ដីដែលចាក់ត្រូវកាយអាចម៌ដីឡើងវិញ ដោយអាជ្ញាធរស្រុកទុករយៈពេល៣ថ្ងៃជាកំហិត។ ទីតាំងដែលបុគ្គលចាក់ដីចូលប្រឡាយសាធារណៈនោះ ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកអភិបាលរង បានឲ្យដឹងថា បន្ទាប់មកលោកបានដឹកនាំក្រុមការងារស្រុក ចុះឃាត់ការធ្វើរបងព័ទ្ធយកប្រឡាយទឹកសាធារណៈ ស្ថិតនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងនោះដែរ លោកប្រធានក្រុមការងារ ក៏បានណែនាំឲ្យម្ចាស់រុះរើររបងចេញដូចគ្នាដែលមានទំហំប្រឡាយទឹក១០ម៉ែត្រ ហើយទុករយៈពេល៣ថ្ងៃឲ្យរុះរើចេញដូចគ្នា៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *