អ៊ីស្លាម៉ាបាដ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា ភាពចលាចលន យោបាយ របស់ប្រទេសប៉ាគីស្ថានបានកាន់តែខ្លាំងឡើងៗជាមួយនឹងការតវ៉ានៅទូទាំងប្រទេសដោយហឹង្សា ហើយរដ្ឋាភិបាលបានដាក់ពង្រាយយោធា បន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលត្រូវបានបញ្ជា ឱ្យឃុំខ្លួនរយៈ ពេល៨ថ្ងៃ ទៀតលើបទចោទ ប្រកាន់អំពើពុករលួយថ្មី។
នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិ លោកនាយករដ្ឋមន្ត្រី Shahbaz Sharif បានព្រមានថា អ្នកពាក់ព័ន្ធក្នុងអំពើហិង្សានឹងត្រូវដាក់ទណ្ឌកម្មជាគំរូ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា ភាពចលាចលដោយអ្នកគាំទ្ររបស់លោក Khan “បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ សាធារណៈ និងឯកជនដ៏រសើប” ដោយបង្ខំឱ្យគាត់ដាក់ពង្រាយយោធានៅក្នុងរដ្ឋធានី ឥស្លាម៉ាបាដ ដែលជាខេត្តដែល មានប្រជាជនច្រើនបំផុតនៃរដ្ឋ Punjab និងនៅក្នុងតំបន់ដែលងាយនឹងបង្កជាហេតុ នៅតំបន់ភាគពាយព្យប្រទេស។
គួរបញ្ជាក់ថា បន្ទាប់ពីលោក Khan ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ក្រុមមនុស្សក្នុងទីក្រុង ឥស្លាម៉ាបាដ និងទីក្រុងធំៗ ផ្សេងទៀតបានបិទផ្លូវ ការប៉ះទង្គិចគ្នាជាមួយប៉ូលិស ក៏ដូចជាបានដុតបំផ្លាញប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស និងកន្លែងយោធានៅ ក្នុងអំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន។
គួររំលឹកថា កាលពីថ្ងៃពុធ ក្រុមបាតុករបានសម្រុកចូលស្ថានីយវិទ្យុមួយកន្លែងនៅតំបន់ភាគពាយ័ព្យនៃទីក្រុង Peshawar។
លោក Sharif បានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ទិដ្ឋភាពបែបនេះមិនត្រូវបានឃើញដោយប្រជាជនប៉ាគីស្ថាន នោះទេកាលពីមុននោះ។ សូម្បីតែអ្នកជំងឺត្រូវបានយកចេញពីរថយន្តសង្គ្រោះ ហើយរថយន្តសង្គ្រោះត្រូវបាន ដុតចោលទៀត៕