Manchester United រំកិលទៅកាន់លេខ៦ ក្នុងតារាង Premier League វិញ ក្រោយលេងឈ្នះ Burnley

មេនឆេស្ទើ ៖ Manchester United បានឡើងទៅឈរនៅលេខរៀងទី៦ ក្នុងតារាង Premier League ជាបណ្តោះអាសន្នវិញ ក្រោយពេលយកឈ្នះគូប្រជែង Burnley ៣-១ នៅរាត្រីឆ្លងចូលថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ក្នុងទឹកដី Old Trafford។

ក្នុងចំណោម ៣គ្រាប់ជ័យជម្នះនោះដែរ Cristiano Ronaldo ក៏រកបាន ១គ្រាប់ផងដែរ ដែលជាគ្រាប់ទី៨ នៅលីគកំពូលអង់គ្លេសនារដូវកាលនេះ ដោយសុទ្ធសឹងតែកើតឡើងក្នុងវគ្គទី១ ទាំងអស់ នៅពេល Scott McTominay រកបានគ្រាប់បើកឆាកទើបចាប់ផ្តើមលេងបាន ៨នាទីប៉ុណ្ណោះ ដែលជាគ្រាប់ដំបូងរបស់គេផងដែរ គិតចាប់តាំងពីរកបាន ២គ្រាប់ការប្រកួតទល់នឹង Leeds United មានរយៈពេល ១២ខែមកហើយ។

តាមរយៈជ័យជម្នះនេះមានន័យថា បិសាចក្រហម Man Utd លេងមិនចាញ់ឡើយ គិតចាប់តាំងពីបញ្ចប់តួនាទីលោក Ole Gunnar Solskjaer ចេញពីកីឡដ្ឋាន Old Trafford ក្នុងចំណោម ៨ប្រកួតរបស់ពួកគេគ្រប់កម្មវិធី ដោយចាញ់ក្រុម Top-4 Arsenal មកនៅត្រឹម ៤ពិន្ទុប៉ុណ្ណោះ គ្រាដែល Burnley បន្តឈរនៅតំបន់កាត់ចោលលេខរៀងទី១៨ ជាមួយនឹង ១១ពិន្ទុផងដែរ។

លោក Ralf Rangnick នឹងបន្តដឹកនាំកូនក្រុម Man Utd ប្រកួតទល់នឹង Wolves នៅទឹកដី Old Trafford ដដែលនារាត្រីថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ក្នុងលីគជាបន្តទៀត ក្រោយពេល Burnley ត្រូវប៉ះ Leeds United នៅកីឡដ្ឋាន Elland Road ក្នុងថ្ងៃអាទិត្យ ទី០២ ខែមករាក្នុង Premier League ដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *