ខេត្តកំពត÷ ក្រុមឧកញ្ញ៉ា ជា សារ៉ន និងបក្សពួកដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានចៅក្រមសើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីតំណាងអយ្យការ។ចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតនៅរសៀលថ្ងៃទី 27.04.24 នេះរួចរាល់ តុលាការនិងបន្តនិតិវិធីជាមួយតំណាងក្រុមហ៊ុនពាក់ពន្ធ័សំណងជូនប្រជាពលរដ្ឋ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បង្គាប់
១ . ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរដែលមានសាវតារជាតិខាងលើ ទៅពន្ធនាគារខេត្តកំពត ដោយ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២ – ប្រធានពន្ធនាគារខេត្តកំពតទទួលនិងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣ – គ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវ បានបង្ហាញក្នុងករណីចាំបាច់ ៕
ដោយ÷សហការី